អតីតសកម្មជនគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន បានបន្តស័្មគ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ សកម្មជនអតីតគណបក្សសង្គ្រោះជាតិនិងគណបក្សភ្លើងទៀន ចំនួន ៣១នាក់បានស័្មគ្រចិត្តចូលរួមជីវភាពនយោបាយជាមួយ គណបក្ស ប្រជាជនកម្ពុជាក្រោយពីពួកគាត់បានមើលឃើញពីវីរៈភាពនិងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា ក្នុង បុព្វហេតុស្វែងរកសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនជឿនលឿនដូចពេលសព្វថ្ងៃនេះ។ពិធីប្រកាស បញ្ចូលជាសមាជិកគណបក្សប្រជាជន កម្ពុជានាល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នៅមន្ទីរគណបក្សរាជ ធានី ភ្នំពេញក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រៃ្តយ៍គណបក្សរាជធានីភ្នំពេញ។

ក្នុងឱកាសនេះឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ការសម្រេចចិត្តរបស់ បងប្អូន គឺពិតជាការសម្រេចចិត្តដ៏ត្រឹម ត្រូវដោយបងប្អូន បាន មើលឃើញពីការ យក ចិត្តទុកដាក់និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុង បុព្វហេតុ ស្វែងរក សន្តិភាពនិងការ អភិវឌ្ឍ ជូនជាតិ។ឯកឧត្តមបញ្ជាក់ថា យើងដាច់ខាតត្រូវការពារសន្តិភាព ឱ្យបានគង់វង់ ទោះក្នុង តម្លៃ ណាក៏ដោយ ។ មានសន្តិភាពទើបយើង មានឱកាស អភិវឌ្ឍប្រទេសឱ្យរីកចម្រើនជឿនលឿនបាន។

ឯកឧត្តម ឃួង ស្រេង បានសូមឱ្យសមាជិកគណបក្សប្រជាជន កម្ពុជាថ្មី ទាំង៣១រូប ជួយផ្សព្វផ្សាយអំពីអំពើល្អរបស់គណបក្ស ប្រជាជន កម្ពុជា។ឯកឧត្តមបញ្ជាក់ថា មិនបាច់ឃោសនាអីច្រើនទេ គឺសុំនិយាយតែ ការពិត ដែលគណបក្សប្រជាជនកម្ពុជាបានធ្វើ គឺគ្រប់គ្រាន់ហើយ និងសូមឱ្យ សមាជិកបក្សប្រជាជនកម្ពុជាម្នាក់ក្លាយជាសន្លឹកឆ្នោតមួយសន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត នាថ្ងៃទី២៣ កក្កដា២០២៣ ខាងមុខនេះ ។

គួរបញ្ជាក់ថា សកម្មជនអតីតគណបក្សសង្គ្រោះជាតិនិងគណបក្សភ្លើង ទៀនចំនួន៣១នាក់នេះមកពីខណ្ឌចំនួនបួន គឺខណ្ឌចំការមន, ៧មករា, ឬស្សីកែវ និងខណ្ឌកំបូល៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner