ខេត្តពោធិ៍សាត់គ្រោងដាំកូនឈើជាង៣ម៉ឺនដើម ក្នុងតំបន់ទំនាបព្រៃលិចទឹក (Video Inside)
អត្ថបទដោយ៖
Apsara Net
ខេត្តពោធិ៍សាត់ នៅក្នុងឆ្នាំ២០២៣នេះ មានគំរោងដាំកូនឈើក្នុងតំបន់ទំនាបព្រៃលិចទឹក ឲ្យបាន៣ម៉ឺន២ពាន់ ៨០០ដើម ក្នុងស្រុកចំនួន៣ គឺស្រុកក្រគរ ស្រុកកណ្តៀង និងស្រុកបាកាន នៅលើផ្ទៃដី ៨២ហិកតា។ មន្ត្រីខេត្តបានថ្លែងថា គោលបំណងនៃការដាំកូនឈើទាំងនោះ គឺដើម្បីផ្សព្វផ្សាយ និងផ្សារភ្ជាប់មនោសញ្ចេតនាជាមួយប្រជាពលរដ្ឋ ប្រជានេសាទឲ្យចូលរួម ក្នុងការថែរក្សាការពារព្រៃលិចទឹក មច្ឆាជាតិ និងបង្កើនទីជម្រកត្រី និងកែលម្អព្រៃលិចទឹកនៅ ក្នុងបឹងទន្លេសាបឡើងវិញប្រយោជន៍សម្រាប់កូនចៅជំនាន់ក្រោយៗទៀត។ អប្សរាណិតរាយការណ៍