ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសន្តិភាពកម្ពុជា គាំទ្រទាំងស្រុងនូវការផ្តួចផ្តើមរបស់សម្តេចតេជោក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»

ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសន្តិភាពកម្ពុជា បានប្រកាសគាំទ្រទាំងស្រុងនូវការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត» ដោយចាត់ទុកថា ការកែទម្រង់នេះ គឺដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ដើម្បីឱ្យអនាគតអ្នកដឹកនាំ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ហើយការទទួលខុសត្រូវនេះ ត្រូវចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ដែលជាករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិ នៅក្នុងសង្គមប្រជាធិបតេយ្យ។

លោក សួន សេរីរដ្ឋា បានបន្តថា ការផ្តួចផ្តើមគំនិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាពេលនេះ មិនបានប៉ះពាល់ដល់សិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យរបស់ប្រជាពលរដ្ឋកម្ពុជានោះទេ។ តែផ្ទុយទៅវិញ គឺរឹតតែបានលើកកម្ពស់ និងឱ្យតម្លៃសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋកម្ពុជា រឹតតែមានតម្លៃខ្ពស់ថែមទៀតនៅក្នុងសង្គមប្រជាធិបតេយ្យ៕
ដោយ៖ពលជ័យ

ads banner