បណ្តុំអង្គការសមាគមសង្គមស៊ីវិលគាំទ្រទាំងស្រុងនូរគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត

ភ្នំពេញ៖ បណ្តុំអង្គការសមាគមសង្គមស៊ីវិល សូមប្រកាសគាំទ្រទាំងស្រុងនូរគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត» ដោយចាត់ទុកថា ការកែទម្រង់នេះ គឺដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ដើម្បីអនាគតអ្នកដឹកនាំ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ហើយការទទួលខុសត្រូវនេះ ត្រូវចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិ បោះឆ្នោតដែលជាករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិ នៅក្នុងសង្គមប្រជាធិបតេយ្យ។ នេះបើយោងតាមបញ្ញត្តិគាំទ្រនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។

ញ្ញត្តិគាំទ្របន្តថា យោងតាមភាពចាំបាច់របស់កម្ពុជា ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ មាត្រា៣៤ថ្មី កថាខណ្ឌចុងក្រោយដែលបានចែងថា “ បទបញ្ញត្តិដកសិទ្ធិបោះឆ្នោត និង សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវចែងក្នុងច្បាប់ “ខណ:ពេលដែលមានចលនាវិទ្ធំស្សនារារាំង អំពាវពាវ មិនឱ្យពលរដ្ឋទៅចូលរួមការបោះឆ្នោតជាតិ នាពេលខាងមុខ និង ក្នុងគោលបំណងជំរុញការអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប ដើម្បីធានាបាននូវការចូលរួមបោះឆ្នោតមួយប្រកបដោយ សេរី ត្រឹមត្រូវ និង យុត្តិធម៍ និងបញ្ចៀសបាននូវរាល់សកម្មភាព រារាំង វិទ្ធំស្សនានានា ដែលនាំទៅដល់ការបាត់បង់សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ។

ក្នុងនាមជាយុវជនសង្គមស៊ីវិលនៃបណ្តុំអង្គការសមាគមសង្គមស៊ីវិល សូមអំពាវនាដល់ពលរដ្ឋខ្មែរគ្រប់រូប ពិសេសអ្នកដែលមានសិទ្ធិចូលរួមបោះឆ្នោត សុំទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខាន ដើម្បីធានានូវកាតព្វកិច្ច ក្នុងការបោះឆ្នោតអាណ្ណត្តិទី៧ របស់ប្រទេសកម្ពុជា៕

ads banner