ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ មុខរបរការងាររកស៊ីជួញដូររបស់លោកអ្នកមិនទាន់អាចសម្រេចបាននៅក្នុងពេលនេះទេ។ ហើយថ្ងៃនេះក៏មិនមែនជាពេលវេលាល្អសម្រាប់ការចរចារ និងការធ្វើទំនាក់ទំនងនានាដែរ។ ចំណែកការងារដែលមានគម្រោងគួរកុំទាន់ធ្វើដំណើរការ គួរពន្យាពេលទើបប្រសើរជាង។ ក្នុងនោះ សូមប្រុងប្រយ័ត្នចំពោះការចំណាយ លុយកាក់ និងដើមទុននៅក្នុងពេលេនះ ពីព្រោះអ្នកអាចជួបនឹងការខាតបង់ច្រើន។ លើស ពីនេះ អ្នកក៏មិនសូវជាមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញការងារនោះដែរ ហេតុនេះសូម ព្យាយាមរក្សាអ្វីៗអោយនៅដដែលសិន។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ការងារ និងរបររកស៊ីជួញដូររបស់អ្នកថ្ងៃនេះនឹងសម្រេចផលជាផ្កែផ្កាធំណាស់។ សូមកុំបោះបង់ឳកាសណាមួយឡើយ ទោះតូចធំក្តី ការងារទាំងនេះទាមទារត្រឹមតែគម្រោងមួយដែលច្បាស់លាស់ប៉ុណ្ណោះ។ សម្រាប់មនុស្សជុំវិញខ្លួនចាប់អារម្មណ៍លើអ្នកណាស់ ចូរប្រើពេលនេះទាញប្រយោជន៍។ ទន្ទឹមនឹងគ្នានេះ អ្នកអាចចូល បានកាន់តែកៀកនឹងថ្នាក់លើ បង្ហាញគោលគំនិត និងបំណងប្រាថា្នច្បាស់លាស់។ ហេតុនេះ សូមព្យាយាមរក្សាស្ថានការណ៍ ហើយឆក់យកឳកាសល្អនេះអោយបាន។ ផ្ទុយទៅវិញ វានឹង មិនប្រសើរនោះទេ ប្រសិនបើអ្នកចំណាយពេលវេលាទៅលើរឿងដែលមិនសំខាន់។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារប្រចាំថ្ងៃរបស់លោកអ្នកកំពុងស្ថិតក្នុងភាពចម្រើនលូតលាស់បន្ថែម ប៉ុន្តែគួររក្សាកិច្ចការងារដែលមានស្រាប់សិន។ សម្រាប់ការ បណ្តាក់ទុនលើរបរថ្មីគួរជៀសវាងសិន។ រយៈពេលនេះអ្នកក៏គួរចាប់អារម្មណ៍អោយបាន ច្រើនជាមួយពត៌មាន ឬស្ថានភាពនានាដែលកើតឡើងជុំវិញខ្លួន។ ព្យាយាមធ្វើទំនាក់ទំនង ល្អជាមួយមនុស្សនៅជុំវិញខ្លួន ពិសេសជាមួយមនុស្សរួមការងារជាមួយគ្នា។ ក្នុងពេលទន្ទឹម គ្នានេះអ្នកអាចនឹងជួបស្ថានភាពទ្វេរមុខខ្លះ ហេតុនេះត្រូវមានភាពច្បាស់លាស់ បើមិនដូច្នេះ អ្នកនឹងអាចជួបភាពស្មុគ្រស្មាញត្រឡប់មកវិញ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សម្រាប់ការងាររកស៊ីនានា សូមអ្នកត្រៀមខ្លួនទទួល និងឆ្លើយតបចំពោះការពិភាក្សាចរចារដោយមានភាពប្រទាក់ក្រឡាច្រើន។ សូមអ្នកអត់ធ្មត់សង្កត់ចិត្ត ការខឹងសម្បាបណ្តាលឲ្យលោកអ្នកខាតបង់លាភធំ។ បន្ថែមពីលើនេះ លោកអ្នកអាចមានហានិភ័យក្នុងការចាញ់បោកពីមនុស្សនៅជុំវិញខ្លួនផង។ លើសពីនេះ ប្រហែលជាអ្នកគួរកុំទាន់បង្កើតសកម្មភាពសំខាន់ កុំទាន់បណ្តាក់ទុន ឬប្រើប្រាស់លុយកាក់ កុំចំណាយពេលវេលា និងថាមពលច្រើនពេក។ សូមរងចាំពេលវេលាល្អនៅថ្ងៃខាងមុខ ហើយធ្វើយ៉ាងណាទទួលខុសត្រូវចំពោះការងារដែលមាននៅពេលនេះ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមលោកអ្នកត្រៀមខ្លួនទទួលយកភាពរីករាយនឹងជោគជ័យចំពោះការងារ និងមុខរបរចុះនៅថ្ងៃនេះ ប៉ុន្តែអ្នកមិនចាំបាច់ចាប់យកការងារថ្មីនោះទេ។ លាភសំណាងជាច្រើននឹងនាំមកដោយមនុស្សពីឆ្ងាយ ប៉ុន្តែសំណាងនេះគួររក្សាដោយការចែករំលែក និងដាក់ទាន។ ពេលវេលាល្អសម្រាប់លោកអ្នក គឺមានពេញមួយថ្ងៃ ដូច្នេះអ្នកអាចសម្រេចចិត្តធ្វើកិច្ចការងារដែលខ្លួនប្រាថ្នា ផ្លាស់ប្តូរទីកន្លែងការងារ និង ធ្វើដំណើរផ្សងពេ្រងសាកល្បងសម្រាប់អនាគតអាជីព។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចមានលទ្ធភាពពេញលេញដើម្បីបំពេញការងារ និងរបររកស៊ីដោយជោគជ័យ។ ប្រសិនបើលោកអ្នកមិនមានភាពជឿជាក់លើកិច្ចការដែឡអ្នកកំពុងធ្វើទេ លោកអ្នកអាចផ្លាស់ប្តូរវាបាន។ នាពេលអនាគតដ៏ខ្លីនេះអ្នកនឹងចម្រើនរីកលូតលាស់ក្នុងផ្នែកអាជីវកម្ម និងការងារដែលរំពឹងទុកមិនខាន ដូច្នេះចូរប្រកាន់ខ្ជាប់ការព្យាយាម។ ទន្ទឹមនឹងនេះ វេលានេះជាពេលដែលសមស្រប សម្រាប់ការចាប់ផ្តើមអាជីព បើកហាងថ្មី និងធ្វើកិច្ចសហការធំតូច។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការនានាដំណើរការ និងចម្រើនលូតលាស់ជាប្រក្រតី ប៉ុន្តែសូមព្យាយាមរៀបចំកិច្ចការងារជាអាទិភាព។ នៅថ្ងៃនេះ សូមលោកអ្នកកុំសម្រេចចិត្តដោយឯកឯង ព្រោះហានិភ័យស្ថិតក្នុងកំរិតខ្ពស់ គួរពិភាក្សានឹងមនុស្សដែលលោកអ្នកជឿទុកចិត្ត។ បោះបង់ចោលគំនិតសង្ស័យច្រើនចោល ពីព្រោះបណ្តាលឲ្យលោកអ្នកបាត់បង់ជំនឿចិត្ត។ ក្រៅពីនេះ ហោរាសាស្រ្តអាជីពហាមប្រាមលោកអ្នកមិនអោយ ដាក់បន្ទុកទៅលើសកម្មភាពរបស់ខ្លួនឯងពេកទេ សូមធ្វើសកម្មភាពទៅតាមបទពិសោធន៍ និងចំណេះជំនាញរបស់ខ្លួន។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់មុខរបរ និងការងាររបស់លោកអ្នកនឹងហុចផលផ្លែផ្កា មិនត្រឹមតែប៉ុណ្ណោះលោកអ្នកមានសំណាងដែលនាំមកដោយមនុស្សជាទីស្រលាញ់ក្នុងក្រុមគ្រួសារ។ គួរប្រាស្រ័យទាក់ទងនឹងមនុស្សវ័យក្មេង ប៉ុន្តែត្រូវប្រយ័ត្នចំពោះអាកប្បកិរិយា។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ទិញចូលអចលនទ្រព្យ ការប្រើប្រាស់ដើម ទុន ការសហការ និងការធ្វើកិច្ចអន្តរាគមន៍ផ្សេងៗ។ លើសពីនេះ សូមប្រុងប្រយ័ត្នចំពោះ ទំនាក់ទំនងជាមួយមនុស្សដែលអ្នកទើបតែស្គាល់ ពីព្រោះទោសកំហុសអាចកើតឡើងបាន។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះសូមព្យាយាមកំណត់អាទិភាពនៃការងាររបស់អ្នក ហើយជឿទៅលើគំនិត និងសមទ្ធភាពខ្លួនឯង ដើម្បសម្រេចគោលដៅ និងទទួលបានសំណាង។ សូមចេញឲ្យឆ្ងាយពីជម្លោះនានា ហើយការជឿទុកចិត្តគេក៏មិនគួរធ្វើដែរ។ រាល់ការងារដែលមិនសូវច្បាស់ក្នុងចិត្ត គួរផ្អាកសិន។ ក្នុងនោះអ្នកអាចជួបភាពរកាំរកូសខ្លះ ជាមួយមនុស្សរូមក្រុមការងារជាមួយគ្នា ហេតុនេះសូមមានការអនុគ្រោះ ហើយប្រើប្រាស់ ហេតុផលអោយបានសមស្រប ដើម្បីបញ្ចៀសភាពបែបបាក់ និងអស្ថេរភាពការងារ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរដំណើរការទៅជាធម្មតា។ ក្នុងថ្ងៃនេះលោកអ្នកអាចសម្រេចចិត្តរក្សា ឬផ្លាស់ប្តូរកិច្ចការងារតាមក្តីប្រាថ្នា ហើយលទ្ធផលដែលទទួលបានគឺជាលទ្ធផលវិជ្ជមាន ដូច្នេះមិនគួរមិនកង្វល់ចំពោះករណីនេះទេ។ ក្រៅពីនេះ សូមមានចិត្តសណ្តោសនឹងមនុស្សទន់ខ្សោយ និងកុំពាក់ព័ន្ធបញ្ហារបស់អ្នកដទៃ បើទោះជាមនុស្សដែលអ្នកស្គាល់ច្បាស់ក៏ដោយ។ កុំឲ្យគុណក្លាយជាទោស។ ក្នុងនោះដែរ លោកអ្នករំពឹងថានឹងត្រូវចាកចេញទៅឆ្ងាយសម្រាប់ដំណើរបេសកកម្មការងារ ដូច្នេះសូម ត្រៀមអោយបានគ្រប់ជ្រុងជ្រោយ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងែនេះរាល់កិច្ចការ និងមុខរបររកស៊ីជួញដូរមិនត្រូវពឹងផ្អែកលើសំណាង ឬវាសនានោះទេ។ រាល់សកម្មភាពគួរមានគោលបំណង ដើម្បីទទួលបានផល។ ថ្ងៃនេះអ្នកអាចមានកំហឹងបន្តិចបន្តួច ហើយសូមយកចិត្តទុកដាក់ចំពោះសាច់ញាតិ ចាស់ៗផង ព្រោះពួកគេជាប្រភពគាំទ្រ និងនាំផលល្អជីវិតអ្នក។ ក្នុងពេលនេះអ្នកមានបញ្ហាផ្លូវចិត្តតិចតួច ដូច្នេះសូមគ្រប់គ្រងចិត្ត រក្សាសំដី ភាពទន់ភ្លន់ និងភាពស្ងប់ស្ងាត់។ ប្រហែលជាអ្នកក៏មិនគួរចាកចេញពីការងារលឿន កុំចំណាយពេលទៅលើការសម្រាកកំសាន្ត និងបញ្ហា ដែលមិនទាក់ទងនឹងការងារ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់លោកអ្នកស្ថិតក្នុងសញ្ញាណល្អប្រសើរណាស់ កុំមានភាពស្ទាក់ស្ទើរក្នុងការចាប់យកឳកាសការងារ និងការបណ្តាក់ទុន។ រាសីថ្ងៃនេះមានទំនោរខ្លាំងទៅលើកិច្ចការជាក្រុម។ លោកអ្នកអាចនឹងជួបបញ្ហាប្រទាក់ក្រឡាតិចតួច ប៉ុន្តែសូមកុំបារម្ភ ពីព្រោះមានមនុស្សចាំជួយអ្នកបាន ប៉ុន្តែសូមមានភាពស្មោះត្រង់ជានិច្ច។ សូមប្រយ័ត្នមនុស្សផ្ទុយភេទដែលធ្លាប់មានបញ្ហាជាមួយអ្នក ពីព្រោះលោកអ្នកកំពុងមានសញ្ញាណនៃការបាត់បង់តុល្យភាពក្នុងទំនាក់ទំនង។ ក្រៅពីនេះ សូមចែករំលែកពេល វេលាខ្លះសម្រាប់សុខសុវត្ថិភាពផ្ទាល់ខ្លួន។
ចំណាំៈ
ឆ្នាំ៥ ឆ្លូវ រោង ម្សាញ់ មមែ កុរ រាសីឡើងខ្ពស់ត្រដែត។