ឯកឧត្តម នេត្រ ភក្រ្តា៖ មន្រ្តីឧទ្យានុរក្សត្រូវតែចេះអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានយល់អំពីច្បាប់ អំពីផលប៉ះពាល់ នៃការបាត់បង់ព្រៃឈើ និងសត្វព្រៃ

បាត់ដំបង៖ មន្រ្តីឧទ្យានុរក្សត្រូវតែចេះអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែល រស់នៅជុំវិញតំបន់ការពារធម្មជាតិរបស់ យើងឱ្យ បានយល់ អំពីច្បាប់ និងបានយល់អំពីផលប៉ះពាល់នៃការបាត់បង់ព្រៃឈើ និងការរក្សាសត្វព្រៃ ឱ្យគង់វង្សជាប្រយោជន៍យូរអង្វែងទៅថ្ងៃខាងមុខ។ការយល់ដឹងនេះហើយ ជា របងការពារដ៏មាំទាំសម្រាប់ធនធានធម្មជាតិរបស់យើង។នេះជាការ បញ្ជាក់ របស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខា ធិការ និងជាមន្រ្តីនាំពាក្យ ក្រសួង បរិស្ថានក្នុងពិធីចុះជួបសំណេះសំណាលជាមួយ មន្រ្តីឧទ្យានុរក្ស ប្រចាំការនៅស្រុក សំឡូត ខេត្ត បាត់ដំបង នារសៀលថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២៣។

ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា នៅកម្ពុជាមានតំបន់ ការពារធម្មជាតិ ចំនួន ៧៦ ។ក្នុងនេះមានរបៀងអភិរក្សជីវចម្រុះចំនួន ៣ និង តំបន់ការពារ ធម្មជាតិចំនួន៧៣ដែលមានផ្ទៃដីចំនួន៧,៣លានហិកតា។ផ្ទៃដីនេះគឺ មានទំហំធំណាស់បើធៀបនឹងកម្លាំង មន្រ្តីឧទ្យានុរក្សរបស់ យើងដែលឈរ ជើងយើងមានត្រឹមតែ១២០០នាក់។ដូចយើងបានដឹងហើយថា កម្លាំងមួយ ចំនួនចូលនិវត្តន៍ ហើយមួយចំនួន បោះបង់ការងារ ប៉ុន្តែពុំមានការបញ្ចូល កម្លាំងបន្ថែមដែលជាមូលហេតុធ្វើឱ្យកម្លាំងការពារព្រៃឈើ និងសត្វព្រៃមាន កម្លាំងមិនគ្រប់គ្រាន់។បើតាមការសិក្សាគឺ មន្រ្តីឧទ្យានុរក្សម្នាក់គ្រប់គ្រង តំបន់ ការពារធម្មជាតិជាង៦ ០០០ហិកតា។

ឯកឧត្តមបានបង្ហាញឱ្យឃើញទៀតថា ដូចដែលយើងដឹងហើយ ថា សម្រាប់ ផ្ទៃដីរបស់យើងមានទំហំធ្វើឱ្យផ្តល់ឱកាសឱ្យក្រុមជន ល្មើស មួយចំនួនអាច បង្កើតនូវបទល្មើសធនធានធម្មជាតិដែលទាមទារឱ្យមន្រ្តីឧទ្យានុរក្សបង្កើនការយកចិត្តទុកដាក់ និង បង្កើនកិច្ចការពារ បទល្មើសធនធានធម្មជាតិ យើងបន្តទៀតក្នុងនាមយើងមានមន្រ្តីនគរបាលយុត្តិធម៌។កម្លាំងយើងតិច ហេតុនេះយើងត្រូវពង្រឹងរបងការពារ នេះសំដៅទៅលើតួនាទីរបស់ប្រជា សហគមន៍ដែលនៅជុំវិញតំបន់ការពារធម្មជាតិរបស់យើង”។

 ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់បន្ថែមថា ក្នុងក្របខ័ណ្ឌគោល នយោបាយ របស់ក្រសួងបរិស្ថានក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ទាំងមូល ដែលយើងខិតខំការពារព្រៃនេះគឺអនុវត្តនូវវិធានការចំនួនពីរតំណាលគ្នា។ វិធានការទីមួយ ការអនុវត្តច្បាប់ និងទី២វិធានការសេដ្ឋកិច្ចពោល ធ្វើឱ្យ ប្រជាសហគមន៍មានជីវភាពធូរធា ដោយមានរបរចិញ្ចឹមជីវិតយ៉ាងត្រឹមត្រូវ។វិធានការទាំងពីរ នេះដើរទន្ទឹមគ្នាដោយពង្រឹងទៅលើ កិច្ចការ ពារអភិរក្សធន ធានធម្មជាតិរបស់យើង។

ឯកឧត្តមរដ្ឋលេខាធិការបានលើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្សត្រូវខិតខំប្រឹងប្រែង ត្រូវតែបំពេញការងារយកចិត្តទុកដាក់ពីព្រោះថា វាជា អនាគតរបស់ យើង។ តួនាទីរបស់យើងនេះ យើងមានប្រាក់សោធននិវត្តន៍។យើងលែង កាប់ឈើដើម្បីលុយហើយ តែយើងរក្សាឈើឈរ ដើម្បីរកចំណូលវិញ។ពោលយើងរកចំណូលតាមរយៈឥណទានកាបូន។គឺការលក់តួនាទី របស់ឈើ។មានន័យថាឈើស្រូបយក ឧស្ម័ន កាបូនិច បញ្ចេញមកវិញនូវ អុកស៊ីសែនដែលជាខ្យល់ដកដង្ហើមរបស់យើង។បរទេសគេទិញពីយើង គឺយើងបានលុយមកពង្រឹង និងអភិរក្ស ធនធានធម្មជាតិរបស់យើង។អញ្ចឹងយើងចង់ការពារឱ្យបាននៅសំឡូតនេះដោយយើងអាចលក់តួនាទីតាមរយៈឥណទានកាបូន។ក្រៅពីនេះបើយើងការពារព្រៃបានយើងក៏ អាច ស្រូប ទាញទេសចរតាមរយៈធនធានធម្មជាតិទាំងនេះ។

ទន្ទឹមជាមួយគ្នា ឯកឧត្តម រដ្ឋលេខាធិការបានជំរុញឱ្យមន្រ្តីឧទ្យានុរក្សត្រូវ តែចូលរួមដោះអន្ទាក់តាមព្រៃភ្នំដើម្បីការពារសត្វព្រៃ និងក៏ដូចជា ការពារព្រៃ ឈើសម្រាប់ប្រជាសហគមន៍ ក៏ដូចជាពលរដ្ឋកម្ពុជាទាំងមូលផងដែរ៕ អត្ថបទ៖ ជិនម៉ាដេប៉ូ
រូបភាព ៖លោក ងីម ឆៃហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner