ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ សម្តេចតេជោរួមនឹងថ្នាក់ដឹកនាំ គណបក្ស ប្រជាជនកម្ពុជា ជាវីរជនដែលបានរំដោះជាតិ និងប្រជាជនឱ្យរួចផុត ពីរបប សាហាវយង់ឃ្នង ប៉ុល ពត និងបន្តការពារ បម្រើប្រជាជន និងមិនធ្លាប់ បោះបង់ ចោលប្រជាជន

បាត់ដំបង៖ សម្តេចតេជោរួមនឹងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាវីរជន ដែលបានរំដោះជាតិ និងប្រជាជនឱ្យរួចផុតពីរបបសាហាវ យង់ឃ្នង ប៉ុល ពត ហើយក្នុងរយៈពេលប្រមាណ ៤៤ ឆ្នាំ កន្លងមកនេះ ពួកគាត់ក៏ បាននៅបន្តការពារ និងបម្រើប្រជាជន និងមិនធ្លាប់បោះ បង់ចោលប្រជាជន ទ្បើយ ទោះក្នុងកាលៈទេសៈលំបាកបំផុតយ៉ាងណាក៏ដោយ។ «ទីណា ប្រជាជន មានទុក្ខ គឺមានមុខរបស់គណបក្ស ប្រជាជនកម្ពុជា»។នេះជា ការលើកឡើងរបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈ អចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុម ការងារយុវជន គណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង កាល ពីថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣។

មានប្រសាសន៍ទៅកាន់អ្នកចូលរួម ឯកឧត្តមបានសម្តែងនូវការ ដឹងគុណ ចំពោះសមិទ្ធផល ដែលយុវជនរៀមច្បងបានតស៊ូ លះបង់ និង បន្សល់ទុក ឱ្យរហូតមកដល់បច្ចុប្បន្ននេះ ហើយក៏សូមប្តេជ្ញាចិត្ត និងរួមកម្លាំងយក ជ័យជម្នះនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ ដើម្បីថែរក្សា សមិទ្ធផលដ៏ថ្លៃថ្លា ទាំងនេះ និងបន្តអភិវឌ្ឍឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត លើ មូលដ្ឋាន នៃម្លប់រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ, គោលការណ៍លទ្ធិ ប្រជាធិប តេយ្យសេរីពហុបក្ស, នីតិរដ្ឋ និងការប្រកាន់ខ្ជាប់នូវផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។

ឯកឧត្តមបានរំលេចឱ្យឃើញទៀតថា គណបក្សប្រជាជនកម្ពុជា គឺជា បង្អែកដ៏រឹងមាំរបស់ប្រជាជន ក្នុងការធានាការពារសន្តិភាព ស្ថិរភាព ភាពសុខសាន្ត វឌ្ឍនភាព និងវិបុលភាព ហើយក៏អាចនិយាយបានថា គឺជាគណបក្សតែមួយគត់ ដែលតែងបានលះបង់ អ្វីៗគ្រប់យ៉ាង ដើម្បីជាតិ និងប្រជាជន ។ ការទទួលបាននូវទំនុកចិត្តរបស់ប្រជាជន ដែលជា ជោគជ័យធំរបស់គណបក្សយើងកន្លងមកនេះ គឺដោយសារ គណបក្សបាន កសាងសមិទ្ធផលជាច្រើនជូនជាតិទាំងក្នុងអតីតកាល និងបច្ចុប្បន្ន ហើយក៏មានចក្ខុវិស័យវែងឆ្ងាយសម្រាប់អនាគតផងដែរ។ ដូច្នេះ ក្នុងនាម យើងទាំងអស់គ្នាជាកោសិកាបន្តវេនរបស់គណបក្ស គឺចាំបាច់ត្រូវបន្ត នូវស្មារតី, ប្រពៃណី, គំរូវីរភាព និងបេសកកម្មដ៏ឧត្តុង្គ ឧត្តមថ្លៃថ្លារបស់បក្ស ព្រមជាមួយនឹងការបន្តពង្រឹងសាមគ្គីឯកភាពផ្ទៃក្នុងឱ្យបានល្អរឹងមាំ ដើម្បីរក្សាប្រៀបឈ្នះរបស់បក្ស និងភាពសុខសាន្ត របស់ប្រជាជនជា និច្ចនិរន្តរ៍៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner