ប្រមុខណាតូ និងរដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ ចុះទស្សនកិច្ចក្រុមហ៊ុនបច្ចេកវិទ្យាយោធាអាល្លឺម៉ង់ FFG

ប៊ែរឡាំង៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក បូរីស ភីស្ដូរៀស និងអគ្គលេខាធិការអង្គការណាតូ លោក ជែន ស្ដូលធិនបឺគ បានចុះទស្សនកិច្ចក្រុមហ៊ុនបច្ចេកវិទ្យាយោធាអាល្លឺម៉ង់ FFG (Flensburger Fahrzeugbau Gesellschaft) ដែលបច្ចុប្បន្នកំពុងជួសជុលរថក្រោះប្រយុទ្ធខ្លារខិន Leopard 1 A5 ដូច្នេះពួកគេអាចប្រគល់វាទៅឱ្យអ៊ុយក្រែនបាន។

ថ្លែងកំលុងបំពេញទស្សនកិច្ចក្រុមហ៊ុនបច្ចេកវិទ្យាយោធាអាល្លឺម៉ង់ FFG អគ្គលេខាធិការអង្គការណាតូ លោក ជែន ស្ដូលធិនបឺគ បានគូសបញ្ជាក់ថា ខ្ញុំពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះអ្វីដែលខ្ញុំបានឃើញនៅទីនេះ ក្នុងទីក្រុង Flensburg នៅក្រុមហ៊ុនបច្ចេកវិទ្យាយោធា FFG ជាពិសេសមើលឃើញពីរបៀបដែលឧស្សាហកម្មការពារជាតិរបស់អាល្លឺម៉ង់ កំពុងធ្វើឱ្យមានការផ្លាស់ប្តូរសម្រាប់សង្គ្រាមនៅអ៊ុយក្រែនជារៀងរាល់ថ្ងៃ។

ដោយសារតែក្រុមហ៊ុននេះ គឺជាអ្នកផ្គត់ផ្គង់យានជំនិះប្រយុទ្ធដ៏ធំបំផុតដល់អ៊ុយក្រែននៅក្នុងទ្វីបអឺរ៉ុប។ យោងតាមក្រុមហ៊ុនបច្ចេកវិទ្យាយោធា FFG បានឱ្យដឹងថា តួរបស់រថក្រោះ Leopard 1 អាចប្រែប្រួលសម្រាប់គោលបំណងជាច្រើន រួមទាំងជាស្រទាប់ស្ពាន, រថពាសដែក, រថយន្តរុករក, រថក្រោះ fascine និងរថយន្តបោសសម្អាតមីនជាដើម។

ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក បូរីស ភីស្ដូរៀស បាននិយាយថា រថក្រោះ Leopard 1 A5s ដែលនៅលើបបូរមាត់របស់មនុស្សគ្រប់គ្នាតែងតែនិយាយថា ទំនងជារបស់ចាស់គំរិលនោះ វានៅតែជាប្រព័ន្ធដ៏មានតម្លៃមិនធម្មតា។ រថក្រោះទាំងនេះអាចផ្តល់សេវាកម្មដ៏មានតម្លៃក្នុងសង្គ្រាមនៅអ៊ុយក្រែន ដោយត្រូវបានគេចាត់ទុកថា មានសមត្ថភាពស្មើនឹងរថក្រោះប្រយុទ្ធសំខាន់ T-72 នោះហើយជាមូលហេតុដែលអ៊ុយក្រែនសប្បាយចិត្ត និងដឹងគុណយ៉ាងខ្លាំង ក្នុងការទទួលបានរថក្រោះទាំងនេះ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner