ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានអញ្ជើញបញ្ចុះបឋមសិលាសាងសង់អាគារសិក្សា មួយខ្នងកម្ពស់ពីជាន់មាន ៨បន្ទប់ ក្នុងខេត្តព្រៃវែង
ព្រៃវែង ៖ អាគារសិក្សាចំនួនមួយខ្នងកម្ពស់ពីរជាន់មាន ៨បន្ទប់ បានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និង ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា ដោយមើលឃើញពីតម្រូវការចាំបាច់របស់លោកនាយកសាលា លោកគ្រូ អ្នកគ្រូ ចៅៗទាំងអស់ ដែលកំពុងបន្តការសិក្សានៅក្នុងអនុវិទ្យាល័យបន្ដិចប្រាសាទនេះ ព្រមជាមួយនឹងការផ្សារភ្ជាប់និស្ស័យនូវ សមិទ្ឋផលថ្មីមួយទៀតចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជាអំណោយនូវការកសាងអគារសិក្សា១ខ្នង កម្ពស់២ជាន់ ៨បន្ទប់ នៅក្នុងអនុ វិទ្យាល័យបន្ដិចប្រាសាទនេះ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានលើកឡើងថា ធនធានមនុស្ស គឺជាកត្តាសំខាន់ និងមិនអាចខ្វះបានសម្រាប់កសាង និងអភិវឌ្ឍសង្គមជាតិ។ ប្រទេសនីមួយៗអាចរីកចម្រីន ជឿនលឿនទៅបាន គឺអាស្រ័យដោយមានធនធានមនុស្ស ប្រកបដោយចំណេះវិជ្ជា គតិបណ្ឌិត និងសីលធម៌ល្អ ដែលចេះគិតគូរដោះស្រាយរាល់បញ្ហាប្រកបដោយភាពឆ្លាតវៃ និងអាចដឹកនាំប្រកបដោយភាពប៉ិនប្រសប់៕
ដោយ ហេង សម្បត្តិ