សម្តេចតេជោ ហ៊ុន សែន៖ នយោបាយជ្រុលនិយមបង្កអរិភាពជាមួយប្រទេសជិតខាង គឺជានយោបាយដ៏គ្រោះថ្នាក់សម្រាប់ប្រទេស

ស្វាយរៀង៖ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី ដែលបម្រើការងារនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) ក្រុងបាវិត ខេត្ត ស្វាយរៀងនៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការញុះញង់ឲ្យទាមទារទឹកដីកម្ពុជាក្រោម ៦ជានយោបាយជ្រុលនិយមបោកប្រាក់តាមរយៈការញុះញង់ឲ្យមានអរិភាពជាមួយប្រទេសជិតខាង ជានយោបាយគ្រោះថ្នាក់បំផុតសម្រាប់ប្រទេស ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងឋានៈជាមេដឹកនាំដែលនាំមក នូវការបញ្ចប់សង្គ្រាម ខ្ញុំដាក់ចេញ នូវគោលដៅពីរក្រោយពីសង្គ្រាមបានបញ្ចប់ ទីមួយ គឺប្រែក្លាយតំបន់សមរភូមិឲ្យទៅជាតំបន់អភិវឌ្ឍន៍ ។ ទីពីរ កែប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាពសហប្រតិបត្តិការ និងការអភិវឌ្ឍ ។

សម្តេចតេជោ បានបន្តថា ឥឡូវនេះផ្ដើមចេញពីចំណុចទាំងនេះ គឺយើងអាចនិយាយបានថា គោលដៅដែលបានដាក់ចេញបានសម្រេចជោគជ័យផ្លែផ្កា។

សម្តេចបញ្ជាក់ថា តំបន់ឧស្សាហកម្មដែលជាប់ព្រំដែនកម្ពុជាវៀតណាមមានរហូតដល់៩កន្លែង អញ្ចឹងចោទជាសំណួរថា ប្រសិនបើមានសង្គ្រាមជាមួយប្រទេសជិតខាង ជាមួយវៀតណាម តើទទួលបានផលប្រយោជន៍អ្វី? មានតែការបាញ់សម្លាប់គ្នាតែប៉ុណ្ណោះ ហើយគ្មានទេកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ឥឡូវនេះយើងមានកិច្ចសហប្រតិបត្តិការណ៍ជាមួយវៀតណាម មានការតភ្ជាប់គ្នា ដូចជាតំបន់សេដ្ឋកិច្ចពិសេសនៅទីនេះ មិនមែនចេញទៅតាមច្រកកំពង់ផែខេត្តព្រះសីហនុដែលមានចម្ងាយដ៏ឆ្ងាយនោះទេ យើងមានកិច្ចសហប្រតិបត្តិការដើម្បីនាំចេញទៅកំពង់ផែខាងវៀតណាមដែលមានតម្លៃថោកជាង ព្រោះធ្វើសេដ្ឋកិច្ចធ្វើតែខាត គឺគេមិនធ្វើទេ មានការតភ្ជាប់គមនាគមន៍ ការតភ្ជាប់អគ្គិសនីនៅតាមតំបម់សេដ្ឋកិច្ច ការសហការគ្នាយើងមានវត្ថុធាតុដើម វៀតណាមកែច្នៃ» ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner