សម្តេចបណ្ឌិត ម៉ែន សំអន ជំរុញឲ្យសមត្ថកិចពាក់ព័ន្ធត្រូវពង្រឹងសន្តិសុខតាមបន្ទាត់​ព្រំដែន​កម្ពុជា-វៀតណាម ខណៈ សម្តេចតេជោ បានបញ្ជាឲ្យបាញ់ទម្លាក់យន្តហោះគ្មាន​មនុស្សបើក ដែលបានហោះចូលទឹកដីកម្ពុជា

ខេត្តស្វាយរៀង ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន ជម្រុញឲ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវពង្រឹងសន្តិសុខតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ខណៈ សម្តេចតេជោ បានបញ្ជាឲ្យបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលបានហោះចូលទឹកដីកម្ពុជា បើទោះបីជាខេត្តស្វាយរៀង ពុំទាន់ជាខេត្តគោលដៅរបស់ក្រុមភេរវករ ប៉ុន្តែត្រូវការពារក្នុងនាមជាខេត្តដែលមានព្រំដែនជាប់នឹងប្រទេសវៀតណាម ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈដែល សម្តេច បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ
ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ៥ រួមមាន÷
 ១.ប៉ុស្តិ៍នគរបាលរដ្ឋបាល ស្វាយតឿ ២. ប៉ុស្តិ៍នគរបាលរដ្ឋបាល ពោធិ៍តាហោ ៣. ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្ឃ័រ ៤. ប៉ុស្តិ៍នគរបាលរដ្ឋបាល ខ្សែត្រ និង ៥.ប៉ុស្តិ៍នគរបាលជ្រុងពពេល នារសៀល ថ្ងៃអង្គារ ១០កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ។

ថវិកាចំណាយក្នុងការសាងសង់ស្នាក់ការប៉ុស្តិ៍ ទាំង៥ មានចំនួន  ១០៤,១៨៣ ដុល្លា  អាមេរិក បូករួមទាំងការធ្វើរបង ។

លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានរាយការណ៍អំពីវឌ្ឍនៈភាព និងលទ្ធផលការងារ ក្នុងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព កន្លងមកទទួលបាននូវលទ្ធផលល្អគួរជាទីមោទនៈ ។

សម្តេចកិត្តិសហ្គហបណ្ឌិត បានជំរុញឲ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវចូលរួមពង្រឹង និងអនុវត្តឲ្យបាននូវលក្ខណៈសម្បត្តិទាំង ៧ចំណុច របស់គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព។

សម្តេច ម៉ែន សំអន បានបញ្ជាក់ថា អាជ្ញាធរនិងសមត្ថកិច្ចដែលពាក់ព័ន្ធទាំងអស់ត្រូវ ការពារឲ្យបាននូវសន្តិសុខ និងត្រូវអនុវត្តយ៉ាងម៉ឹងម៉ាត់នូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ថ្ងៃនេះ ដែលសម្តេចតេជោ បានបញ្ជាឲ្យបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលបានហោះចូលទឹកដីកម្ពុជា ជាពិសេស នៅភូមិសាស្ត្រខេត្តរតនគិរី មណ្ឌលគិរី និងស្ទឹងត្រែង ជាប់ព្រំប្រទល់វៀតណាម ដើម្បីធានានូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពតាមបន្ទាត់ព្រំដែន ។

សម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវឲ្យប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតជូនគណបក្ស​ប្រជាជន​កម្ពុជា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះទាំងអស់គ្នា ដើម្បីធានា​នូវសុខសន្តិភាព និងធានានូវការអភិវឌ្ឍន៍ ៕

ដោយ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner