សកម្មជនគណបក្សភ្លើងទៀនបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន (Video Inside)
អត្ថបទដោយ៖
Apsara Net
សកម្មជនគន្លឹះ នៃគណបក្សភ្លើងទៀន បានបន្តការស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ខណៈការបោះឆ្នោតសកលខែកក្កដា នឹងមកដល់ក្នុងរយៈពេល ២៦ថ្ងៃខាងមុខនេះទៀតគិតត្រឹមថ្ងៃអង្គារនេះ។
សេចក្តីរាយការណ៍នៅថ្ងៃទី២៧ មិថុនា បានបង្ហាញពីសកម្មជនគណបក្សភ្លើងទៀន នៃខេត្តបាត់ដំបងដែលសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។
ខែមេសា, ខែឧសភា និងក្នុងខែមិថុនាដែលជិតដាច់នេះ គឺជាខែដែលមានការស្នើសុំចូលរួមជីវភាពនយោបាយជាច្រើន ពីសកម្មជនទាំងក្នុង និងក្រៅប្រទេសដែលធ្លាប់បានចូលរួមធ្វើសកម្មភាពបំរើគណបក្សប្រឆាំង។