អ.ស.ប. បារម្ភពីស្ថានភាពជនភៀសខ្លួន ចេញពីជម្លោះនៅស៊ូដង់

អ.ស.ប ៖ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (អ.ស.ប) បានឲ្យដឹងថា មនុស្សជាង ១លាននាក់ប្រហែលបានភៀសខ្លួន ចេញពីប្រទេសស៊ូដង់ ដែលកំពុងមានជម្លោះ។

ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNHCR បានព្រមាន កាលពីថ្ងៃអង្គារថា ការព្យាករណ៍ពីមុននេះថា ជម្លោះនៅក្នុងប្រទេសស៊ូដង់នឹងជំរុញឱ្យមនុស្ស១លាននាក់ ឱ្យភៀសខ្លួនឆ្លងព្រំដែន ប៉ុន្តែជាក់ស្តែងអាចលើសពីនេះ។

គួរបញ្ជាក់ដែរថា ការប៉ះទង្គិចគ្នារវាងកងទ័ព និងកងកម្លាំងប៉ារ៉ាយោធាដែលកំពុងប្រយុទ្ធគ្នា នៅប្រទេសស៊ូដង់បានចាប់ផ្តើម តាំងពីពាក់កណ្តាលខែមេសា។

លោក Raouf Mazou ជំនួយការឧត្តមស្នងការទទួលបន្ទុកប្រតិបត្តិការរបស់ UNHCR បាននិយាយថា «ជាអកុសល បើតាមការក្រឡេកមើលនិន្នាការ និងអ្វីដែលកំពុងកើតឡើងនៅក្នុងទីក្រុង Darfur ប្រហែលជាជនចំណាកស្រុក នឹងមានលើសពី១លាននាក់»។

អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា នៅក្នុងប្រទេសស៊ូដង់ មានមនុស្សជាង ២.៥លាននាក់ត្រូវបានផ្លាស់ទីលំនៅចាប់តាំងពីខែមេសា ដែលភាគច្រើនជាការបំផ្លាស់ទីផ្ទៃក្នុង៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner