សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា ខិតខំដំឡើងប្រាក់បៀវត្សរ៍ និងទប់មិនឲ្យទំនិញឡើងថ្លៃ ខណៈអតិផរណាប្រទេសនានាឡើងថ្លៃខ្ពស់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជា បានកំពុងខិតខំដំឡើងប្រាក់បៀវត្សរ៍ និងទប់មិនឱ្យទំនិញឡើងថ្លៃ ខណៈអតិផរណាប្រទេសនានា កំពុងឡើងថ្លៃខ្ពស់។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,៣១៣នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្តេចតេជោ បានថ្លែងថា ដោយសារសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន ធ្វើឱ្យអតិផរណានៅប្រទេសនានាឡើងកប់ពពក ចំណែកប្រទេសកម្ពុជាយើង រាជរដ្ឋាភិបាល ខិតខំដាក់វិធានការការពារ រួមទាំងខិតខំដំឡើងប្រាក់បៀវត្សរ៍ និងម្ខាងទៀតខិតខំកម្រិតតម្លៃទំនិញមិនឲ្យឡើងខ្ពស់។

សម្តេច បានបន្តថា តម្លៃសាំងថ្ងៃនេះ មានតម្លៃជាង ៧២ដុល្លារក្នុងមួយបារ៉ែល អញ្ចឹងស្ថានភាពនេះល្អ បើប្រៀបធៀបជាមួយនឹងចូលឆ្នាំខ្មែរ ១បារ៉ែល តម្លៃ៨៧ដុល្លាក្នុងមួយបារ៉ែល។ សម្ដេចថា អញ្ចឹងបើទោះបីជាយើងសេដ្ឋកិច្ចទីផ្សារ ក៏ប៉ុន្តែក្រសួងពាណិជ្ជកម្ម ក៏បានខិតខំកំណត់តម្លៃប្រេង ដើម្បីកុំឲ្យប៉ះទង្គិចធ្ងន់ទៅលើអ្នកប្រើប្រាស់។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានតាមដានជាប់មិនឲ្យអគ្គិសនីកម្ពុជាឡើងថ្លៃ ខិតខំរក្សាតម្លៃមិនឲ្យឡើងថ្លៃទេ ព្រោះបើអគ្គិសនីឡើងថ្លៃ នឹងប៉ះពាល់ដល់ពលរដ្ឋ ចំណុចនេះ គឺជាចំណុចដែលយើងបានយកចិត្តទុកដាក់ជាមួយនឹងប្រជាជនរបស់យើង ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner