អរគុណសន្តិភាព បាននាំមកនូវការអភិវឌ្ឍ នឹងការបង្កើតធនធានមនុស្សកាន់តែសម្បូរបែប
ខេត្តកណ្តាល ៖ ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកល្វាឯម និងក្រុងអរិយក្សត្រ និងជាប្រធានចលនាយុវជនគណបក្សក្រុងអរិយក្សត្រ និងស្រុកល្វាឯម តំណាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងពិធីសំណេះសំណាល ជាមួយសិស្សានុសិស្ស ថ្នាក់ទី១២ និងលោកគ្រូអ្នកគ្រូជិត ៤០០នាក់ នៅវិទ្យាល័យ ហ៊ុន សែន បានដាវ ស្ថិត ក្នុងក្រុងល្វាឯម ខេត្តកណ្តាល នៅថ្ងៃទី ២៧ខែ មិថុនា ឆ្នាំ ២០២៣ នេះថា ជុំវិញវិស័យអប់រំ រាជរដ្ឋាភិបាលបានវិនិយោគ និងចំណាយថវិការជាតិយ៉ាងច្រើនលើសលុប ដើម្បីគាំទ្រ ពង្រឹងគុណភាព និងគាំទ្រសេវាអប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីបង្កើតអភវិឌ្ឍន៍ធនធានមនុស្សប្រកប ដោយសក្តានុពល ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន ។
ឯកឧត្តម បន្តថា ការសិក្សារៀនសូត្រ មិនត្រឹមតែត្រូវអនុវត្តបន្តពេញមួយជីវិតប៉ុណ្ណោះទេ ប៉ុន្តែគឺជាការងារមួយតម្រូវឲ្យមាន ការលើកកម្ពស់ និងអភិវឌ្ឍន៍គ្មានទីបញ្ចប់ ដើម្បីផលិតនូវធនធានមនុស្សប្រកបដោយគុណភាព ឆ្លើយតបទៅនឹងទីផ្សារការងារ និងការឆ្លើយតបទៅនឹងបរិការណ៍នៃសកលភាវូបនីយកម្មរីកចម្រើន។ ស្ថិតក្នុងស្មារតីនេះ ការអប់រំល្អ គឺជាកូនសោរសម្រាប់ដោះស្រាយ នូវរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ ជាពិសេសដើម្បីជីវភាពនៃការរស់នៅរបស់ខ្លួន។ ដូច្នេះសិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងត្រូវធ្វើខ្លួនឲ្យទៅជាទំពាំងដ៏ល្អ សម្រាប់ខ្នងឫស្សី កុំធ្លាក់ចុះក្នុងអបាយមុខ និងចៀសវាងពីគ្រឿងញៀន ដែលបង្ករអស្ថេរភាពក្នុងគ្រួសារនិងសង្គម ជាហេតុធ្វើឲ្យវិនាសអន្តរាយដល់ខ្លួនឯង និងអ្នកដទៃ ដែលសង្គមជាតិកំពុងស្អប់ខ្ពើម ពោលគឺត្រូវធ្វើជាឫស្សីដ៏រឹងមាំ ត្រង់ល្អ បរិសុទ្ធ មិនវៀចវេរ ធ្វើឲ្យសង្គមគ្រួសារ និងសង្គមជាតិ ពឹងពាក់ទៅអនាគត។
ឯកឧត្តម ជាប ដាវុធ បានបន្តថា ដោយផ្អែកលើមូលដ្ឋានអនុវត្តកិច្ចការសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំគណបក្សប្រជាជនកម្ពុជា គឺបានពង្រឹងកិច្ចការពារ ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការជម្រុញបន្តអនុវត្តន៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឲ្យបានខ្លាំងក្លា ធានាការរស់នៅសុខសាន្តរបស់ប្រជាជន ការអភិវឌ្ឍសេដ្ឋកិច្ច បង្កើនកិច្ចការពារ បង្ការទប់ស្កាត់មិនឲ្យកើតមានជាដាច់ខាត អំពីការបង្កើតចលនាណាមួយ ដែលបង្កភាពវឹកវរក្នុងសង្គមជាដើមឯកឧត្តមជាបដាវុធ បានបញ្ជាក់ថា ឆ្នាំ២០២២ និងឆ្នាំ២០២៣ នេះគឺជាឆ្នាំដ៏វិសេសវិសាលបំផុតសម្រាប់ប្រទេសកម្ពុជាយើង ដោយសារតែកិត្តិនាមរបស់កម្ពុជា រឹងរឹតតែល្បីរន្ទឺសុះសាយទូទាំងពិភពលោក តាមរយៈនៃការរៀបចំព្រឹត្តិការណ៍សំខាន់ៗមួយចំនួន ដែលត្រូវបានកត់ត្រានៅក្នុងប្រវត្តិសាស្រ្ត មិនអាចបំភ្លេចបាន ដែលរួមមាន៖
១. ម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានប្រកបដោយជោគជ័យ កាលពីចុងឆ្នាំ២០២២ ដែលមានមេដឹកនាំទូទាំងពិភពលោក បានមកចូលរួមនៅក្នុងប្រទេសកម្ពុជា
២. ម្ចាស់ផ្ទះក្នុងការរៀបចំកីឡាអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី ០៥-១៧ ខែឧសភា ឆ្នាំ ២០២៣ ដែលទើបតែកន្លងទៅថ្មីៗនេះ។ លទ្ធផលនៃការប្រកួត SEAGAMES លើកនេះ ក៏ត្រូវបានកត់ត្រានៅក្នុងប្រវត្តិសាស្រ្តផងដែរ ដោយសារតែកម្ពុជាយើងទទួលបានមេដាយ ដ៏ច្រើនលើសពីពេលណាៗទាំងអស់ គឺ សរុបចំនួន ២៨២ មេដាយ (មេដាយមាសចំនួន៨១មេដាយប្រាក់ចំនួន៧៤ និងមេដាយសំរិទ្ធចំនួន១៦៧)។ មានព្រឹត្តិការណ៍ ជាប្រវត្តិសាស្រ្តថ្មីមួយទៀតនឹងមកដល់ នោះគឺការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ការបោះឆ្នោតនេះ គឺជាការបោះឆ្នោតសម្រាប់កំណត់នូវជោគវាសនា និងអនាគតរបស់យើងទាំងអស់គ្នា ពោលគឺ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាជម្រើសតែមួយគត់ដើម្បីធានាបាននូវ សន្តិភាព ការអភិវឌ្ឍ និងដើម្បីលើកកម្ពស់ជីវភាពរបស់យើង ទាំងអស់គ្នា។ ដូច្នេះសូមអំពាវនាវជូនចំពោះប្រជាពលរដ្ឋ និងប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតទាំងអស់គ្នា សូមត្រៀមខ្លួនឲ្យបានល្អ ទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីខ្លួនយើង គ្រួសារយើង ស្រុកភូមិយើង និងប្រទេសជាតិយើង ៕
ប្រភព ៖ ក្រុមការងារគណបក្សប្រជាជន