ឯកឧត្តម ជា ចាន់តូ អំពាវនាវ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា បន្តពង្រឹងស្មារតីសាមគ្គី និងខិតខំចំពោះការងារដែលជាប្រពៃណីដ៏ល្អរបស់គណបក្សបន្តទៀត

កំពង់ធំ៖ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា អំពាវនាវដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងស្រុកស្ទោង និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឲ្យបន្តពង្រឹងស្មារតីសាមគ្គី និងត្រូវខិតខំប្រឹងប្រែងប្រកបដោយការលះបង់ខ្ពស់ ចំពោះការងារដែលជាប្រពៃណីដ៏ល្អរបស់គណបក្សបន្តទៀត ព្រោះវាជាកត្តាគន្លឹះ ដែលធ្វើឲ្យគណបក្ស ទទួលបានជោគជ័យ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ និងដើម្បីបន្តអនុវត្តឲ្យបានសម្រេចនូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ទៀតជូនជាតិមាតុភូមិ។

នេះជាការអំពាវនាវតបស់ ឯកឧត្តម ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ធំ ក្នុងឱកាសអញ្ជើញជួបសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជានៅស្រុកស្ទោង និងក្រុងស្ទឹងសែន នៅថ្ងៃទី២៨មីថុនា។

ឯកឧត្ដមជា ចាន់តូ បានបន្តថា ចំពោះមុខនេះ យើងត្រូវបន្ថែរក្សាការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងការពាររាល់សមិទ្ធផលនៃសង្គមជាតិឲ្យបានគង់វង្សស្ថិតស្ថិរ ហើយនៅអំឡុងក្នុងពេលឃោសនាបោះឆ្នោត យើងត្រូវតែប្រើប្រាស់ទិសស្លោកថា “រួមគ្នារក្សាសន្តិភាពឱ្យខានតែបាន” ដើម្បីបំផុសស្មារតីប្រជាជនឲ្យមើលពីតម្លៃពិតនៃសន្តិភាព។

ជាមួយនេះ ត្រូវបង្ហាញឃើញឲ្យអំពីស្ថានភាពនយោបាយទូទៅ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ដែលសម្រេចបាននៅក្នុងអាណត្តិទី៦ ពិសេសជោគជ័យយ៉ាងត្រចះត្រចង់ និងជាប្រវត្តិសាស្ត្រក្នុងតួនាទីជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២ និងការរៀបចំប្រកបដោយជោគជ័យ និងជាទីមោទនភាពជាតិដ៏ឧត្តុង្គឧត្តម នូវព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលបានបញ្ចប់កាលពីពេលថ្មីៗនេះ ឲ្យប្រជាជនយល់ដឹងផងដែរ នោះទើបការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ខែកក្ដាដាឆ្នាំ២០២៣ទទួលបានជោគជ័យ ៕

ដោយ ប៊ុន រដ្ឋា

ads banner