២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១ពាន់ករណី (Video Inside)

ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះប្រទេសកម្ពុជា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ក៏មានករណីឆ្លងថ្មីចំនួន ៤ករណីផងដែរ។ យោងតាមក្រសួងសុខាភិបាល នេះជាករណីឆ្លងច្រើនជាថ្មីម្តងទៀត បន្ទាប់ពីមិនមានករណីឆ្លងសោះកាលពីថ្ងៃម្សិលមិញ។

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១ពាន់ ២០០ករណី ដែលជាតួលេខឆ្លងថយចុះមកវិញចំនួន ៦០៨ករណីធៀបនឹងការឆ្លងកាលពីម្សិលមិញ។

ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥ នៅអាស៊ាន រួមមានប្រទេសហ្វីលីពីន, វៀតណាម, សឹង្ហបុរី, កម្ពុជា និងប្រទេសឡាវ។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៨៩១ ករណី។ តួលេខឆ្លងតិចជាងគេក្នុងចំណោមប្រទេសទាំង៥ នោះ គឺប្រទេសកម្ពុជា ដែលមានការឆ្លងចំនួន ៤ករណី។ ប្រទេសឥណ្ឌូនេស៊ី, ថៃ, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះមាន ៥នាក់ ដែលជាពលរដ្ឋនៃប្រទេសសឹង្ហបុរី។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះការឆ្លងសរុបមានចំនួន ៣៦លាន ២៧ម៉ឺន ៩ពាន់ ៨៤១ករណី, និងការស្លាប់សរុបមាន ចំនួន ៣៦ម៉ឺន ៨ពាន់ ៤៦២នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩១លានករណី, និងការស្លាប់មានជាង៦លាន៨៩ម៉ឺននាក់៕

ads banner