អ្នករងរបួសក្នុងសង្គ្រាមអ៊ុយក្រែនហ្វឹកហាត់ មុនការប្រកួតកីឡា Invictus Games

កៀវ៖ អ្នករងរបួសមួយចំនួន ខណៈពេលការពារប្រទេសជាតិរបស់ពួកគេពីការលុកលុយរបស់រុស្ស៊ី និងអតីតយុទ្ធជនសង្រ្គាមអ៊ុយក្រែន បានបើកការហ្វឹកហាត់ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡា Invictus Games ដែលជាព្រឹត្តិការណ៍កីឡាស្រដៀងនឹងប៉ារ៉ាឡាំពិកដែរ ហើយគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុង Dusseldorf ក្នុងខែកញ្ញា ឆ្នាំ២០២៣។

រដ្ឋមន្រ្តីក្រសួងកិច្ចការអតីតយុទ្ធជនអ៊ុយក្រែន លោកស្រី យូលី ឡាភូទីណា បាននិយាយថា នៅក្នុងការចុះឈ្មោះតាមប្រព័ន្ធអេឡិចត្រូនិច មានអតីតយុទ្ធជនប្រហែល ៥០០,០០០នាក់បានចុះឈ្មោះសម្រាប់ការប្រកួតកីឡា Invictus Games ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុង Dusseldorf ក្នុងខែកញ្ញាខាងមុខ នៅពេលមានការឈ្លានពានពេញទំហឹងនៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំមុន។ លោកស្រីថា អត្តពលិកទាំងនោះ គឺជាសមាជិកនៃគ្រួសារនៃវីរបុរសដែលបានតស៊ូ និងជាអ្នកប្រយុទ្ធដែលបានក្លាយខ្លួនជាជនពិការដោយសារលទ្ធផលនៃសង្រ្គាម។ លោកស្រីបន្ថែមថា ឥឡូវនេះ យើងអាចព្យាករណ៍បានថា យើងនឹងមានអតីតយុទ្ធជនប្រហែលបួនលាននាក់ដែលចូលរួម។

យើងនឹងបង្កើតគោលនយោបាយមួយសម្រាប់អតីតយុទ្ធជន ជាពិសេសនៅតាមតំបន់ ហើយយើងត្រូវតែផ្តល់សម្ភារៈដល់ពួកគេ ដើម្បីអភិវឌ្ឍ និងធ្វើសមាហរណកម្មក្នុងសង្គម។
ជាមួយគ្នានេះ អតីតយុទ្ធជនអ៊ុយក្រែន លោក មីខែលឡូ ដ្រូបូធែនកូ បាននិយាយថា ខ្ញុំបានរងរបួសនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅជិតទីក្រុងសើវើរ៉ូដូណេត ក្នុងតំបន់លូហាន់។

គោលដៅរបស់ខ្ញុំ គឺដើម្បីមកមើលពីរបៀបដែលអត្តពលិកហ្វឹកហាត់នៅទីនេះ ប៉ុន្តែដូចដែលអ្នកបានឃើញ ខ្ញុំចាប់ផ្តើមសាកល្បងខ្លួនឯង ហើយខ្ញុំមិនអន់ពេកនោះទេ។ យើងត្រូវទាក់ទាញអត្តពលិក (អតីតយុទ្ធជន) បន្ថែមទៀត ដើម្បីធ្វើរឿងនេះដែរ និងជួយក្នុងការស្តារនីតិសម្បទា ព្រោះកីឡាគឺជាជីវិត៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner