ព្រឹត្តិការណ៍រត់ប្រណាំង Cambodia Elephant Trail 2023 ក្នុងឧទ្យាជាតិគីរីរម្យ ទាក់ទាញអ្នកចូលរួមមកពី ២៦ប្រទេស

អត្ថបទដោយ៖
ឈឹម​ ទីណា​

កំពង់ស្ពឺ៖ ព្រឹត្តិការណ៍ Cambodia Elephant Trail 2023 បានបញ្ចប់ដោយជោគជ័យ នឹងទទួលបានការគាំទ្រ យ៉ាងផុសផុលដោយមានអត្តពលិកចូលរួមរត់ប្រណាំងចំនួន៤៣៨នាក់ មកពី២៦ប្រទេសផ្សេងគ្នា លើពិភពលោក នៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ។ ព្រឹត្តិការណ៍ Cambodia Elephant Trail 2023 បានរៀបចំ ឡើងដោយក្លឹបអ្នករត់ KKRC និងទទួលបានការគាំទ្រពីរដ្ឋបាលខេត្តកំពង់ស្ពឺ និងសហព័ន្ធកីឡាឧបសគ្គកម្ពុជា ។

ព្រឹត្តិការណ៍រត់ប្រណាំង Cambodia Elephant Trail ឆ្នាំទី៣ បានរៀបចំឡើងក្នុងគោលបំណងបំផុសស្មារតីដល់សាធារណជនក្នុងការចូលរួមលេងកីឡា និងចូលរួមផ្សព្វផ្សាយមេត្រីភាពបរិស្ថាន អំពីតំបន់ទេសចរណ៍ធម្មជាតិដោយផ្សារភ្ជាប់កីឡាជាមួយការស្រលាញ់បរិស្ថាន។ លោក ឃី សុភា តំណាងក្រុមការងាររៀបចំព្រឹត្តការណ៍ បានបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំងឆ្នាំនេះ ទទួលបានការគាំទ្រ និងមានអ្នកចូលរួមកើនឡើងទ្វេដង បើធៀបនឹងឆ្នាំមុនៗ។ លោកបន្តថា អ្នកចូលរួម ភាគច្រើនបង្ហាញក្តីសប្បាយរីករាយជាមួយបទពិសោធន៍ថ្មីក្នុងការរត់ប្រណាំងបែបធម្មជាតិៗឡើងភ្នំ ចុះភ្នំ កាត់ឧបសគ្គផ្លូដី គ្រួស ថ្ម រអិល ឆ្លងស្ពាន ឆ្លងអូរ និងព្រៃព្រឹក្សា ខុសពីព្រឹត្តការណ៍រត់ប្រណាំងបែបម៉ារ៉ាតុង ផ្សេងៗដែល ពួកគាត់លោកធ្លាប់បានចូលរួមកន្លងមក។

ចំពោះវិញ្ញាសារត់ប្រណាំងឆ្នាំនេះមានចំនួន ៥ ផ្សេងៗគ្នារួមមាន រត់កម្សាន្ត ៣គីឡូម៉ែត្រ, ការរត់ប្រណាំង ១០គីឡូម៉ែត្រ, ការរត់ប្រណាំង ៣២គីឡូម៉ែត្រ, ការរត់ប្រណាំង ៤២គីឡូម៉ែត្រ និងការរត់ប្រណាំង ៧០គីឡូម៉ែត្រ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Cambodia Elephant Trail 2023 រៀបចំឡើងដោយក្លឹបអ្នករត់KKRC ទទួលបានការគាំទ្រ និងសហការពីរដ្ឋបាលខេត្តកំពង់ស្ពឺ, សហព័ន្ធកីឡាឧបសគ្គកម្ពុជា និងដៃគូសហការឧបត្ថម្ភ ទឹកពិសា វីតាល់ និងមីជាតិ ក្នុងនោះក៏មានអ្នកឧបត្ថម្ភ និងដៃគូសហការជាច្រើនទៀតផងដែរ៕

អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner