ឆាណែលតេឡេក្រាមរបស់សម្តេចតេជោហ៊ុន សែន មានអ្នកភ្ជាប់ច្រើន ជាងគេបំផុត ក្នុងចំណោមឆាណែលតេឡេក្រាមរបស់មេដឹកនាំនានា លើពិភពលោក

អត្ថបទដោយ៖
ពលជ័យ

ភ្នំពេញ៖ ឆាណែលតេឡេក្រាម (Telegram Channel) របស់សម្តេចអគ្គ មហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានក្លាយទៅជាឆាណែលតេឡេក្រាមរបស់ប្រមុខ រដ្ឋាភិបាលដែលមានអ្នក ភ្ជាប់ច្រើនជាងគេបំផុត ក្នុងចំណោមឆាណែលតេឡេក្រាមរបស់មេដឹកនាំ នានាលើពិភពលោក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។

ជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកទឹកចិត្ត ឱ្យសាធារណជនទាំងអស់ បន្តចូលរួមភ្ជាប់ឆាណែលតេឡេក្រាមរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីទទួលបានព័ត៌មានថ្មីៗ ពិតប្រាកដ និងឆាប់រហ័ស ដោយគ្រាន់តែស្វែងរកឈ្មោះ @spmhunsen ឬ Prime Minister HUN SEN ហើយចុចភ្ជាប់ (JOIN) ឬចុច តំណភ្ជាប់ https://t.me/spmhunsen ឬស្កេន QR Code នៅខាងស្តាំដៃនេះ៕

ដោយ៖ពលជ័យ

ads banner