២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៤០០ករណី (Video Inside)

មានប្រទេសចំនួនតែ ៣ប្រទេសប៉ុណ្ណោះនៅអាស៊ាន ដែលមានអ្នកឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។ កម្ពុជាក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ក៏ពុំមានរកឃើញអ្នកឆ្លង និងស្លាប់ថ្មីដោយសារជំងឺកូវីដ១៩នោះឡើយ។

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួនតែ ៤៤២ករណីប៉ុណ្ណោះ ដែលជាតួលេខឆ្លងថយចុះមកវិញចំនួនច្រើនដល់ទៅ ៧៥៨ករណី ធៀបនឹងការឆ្លងកាលពីម្សិលមិញ។

ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៣នៅអាស៊ាន រួមមានប្រទេសហ្វីលីពីន, វៀតណាម និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៣៥៩ករណី។ តួលេខឆ្លងតិចជាងគេក្នុងចំណោមប្រទេសទាំង៣នោះ គឺប្រទេសឡាវ ដែលមានការឆ្លងចំនួន ១៩ករណី។ ប្រទេសចំនួន៧ គឺប្រទេសសឹង្ហបុរី, កម្ពុជា, ឥណ្ឌូនេស៊ី ម៉ាឡេស៊ី, ថៃ, មីយ៉ាន់ម៉ា និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ពុំមានសេចក្តីរាយការណ៍ពីករណីស្លាប់ ដោយសារកូវីដ១៩ដែរក្នុងប្រទេសអាស៊ានទាំង១០។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ២៨ម៉ឺន ២៨៣ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៤៦២នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩១ លានករណី, និងការស្លាប់មានជាង៦លាន៨៩ម៉ឺននាក់៕

ads banner