រដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិកទៅដល់ប្រទេសចិនហើយ ដើម្បីស្វែងរកស្ថេរភាពនៃទំនាក់ទំនងស្ថេរភាពទ្វេភាគី

ហាណូយ៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងហើយ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចមួយ ដែលមានគោលបំណងលើកកម្ពស់ការសន្ទនាគ្នា និងស្ថេរភាពទំនាក់ទំនងទ្វេភាគី ចំពេលមានតានតឹងរវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេលើពិភពលោកទាំងពីរ។

ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen រហូតដល់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ គឺជាការបំពេញទស្សនកិច្ចមកកាន់ប្រទេសចិនលើកដំបូង ក្នុងនាមជាលេខាធិការរតនាគារ ហើយកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បានធ្វើទស្សនកិច្ចដ៏កម្រមួយមកកាន់ប្រទេសចិន។

នៅក្នុងថ្ងៃសុក្រនេះ លោកស្រី Yellen គ្រោងនឹងជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ជាំង និងធ្វើកិច្ចពិភាក្សាជាមួយអតីតឧបនាយករដ្ឋមន្ត្រីចិន លោក លីវ ហេ ហើយចូលរួមអាហារពេលល្ងាចដែលរៀបចំដោយអតីតទេសាភិបាលធនាគារកណ្តាលចិន លោក ហ្ស៊ូ ស៊ោឆ័ន នេះបើតាមមន្ត្រីជាន់ខ្ពស់រតនាគារអាមេរិកបានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ក្នុងដំណើរទស្សនកិច្ចនេះដែរ លោកស្រី Yellen ត្រូវបានគេរំពឹងថា នឹងស្វែងរកការពង្រីកខ្សែបណ្តាញនៃការឆ្លើយឆ្លងគ្នា, ជៀសវាងការទំនាក់ទំនងខុស និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសកល, ការប្រែប្រួលអាកាសធាតុ, វិបត្តិបំណុល និងបញ្ហាផ្សេងៗទៀត នេះបើយោងតាមមន្ត្រីរតនាគារអាមេរិក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner