Skip to content
ថៃ​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រកួត​៣​ពូល​នៃពាន AFC Champions League 2021
    ទំព័រដើម  »  កីឡាជាតិ

ថៃ​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រកួត​៣​ពូល​នៃពាន AFC Champions League 2021

ប្រទេស​ថៃ​នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ពូល F, G និង J នៃ​ពាន​រង្វាន់ AFC Champions League 2021 ភូមិភាគ​អាស៊ីបូព៌ា​។

ពូល F មាន​ក្រុម BG Pathum United (ថៃ), Ulsan Hyundai (កូរ៉េ​ខាង​ត្បូង), Viettel FC (វៀតណាម) និង​ក្រុម​ឈ្នះ play-off East 2.1​។

ពូល G មាន​ក្រុម Ratchaburi Mitr Phol (ថៃ), Johor Darul Ta’zim (ម៉ាឡេស៊ី), Nagoya Grampus (ជប៉ុន) និង Pohang Steelers (កូរ៉េខាងត្បូង)។

ចំណែក​ពូល J មាន Port FC (ថៃ), Guangzhou FC (ចិន), Kitchee (ហុងកុង) និង​ក្រុម​ឈ្នះ play-off East 2.2។

សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី​ (AFC) ​បាន​បញ្ជាក់​អំពី​ការ​សម្រេច​ចិត្ត ស្រប​ពេល​​ការ​ប្រកួត​វគ្គ​ចែក​ពូល ACL ភូមិភាគបូព៌ា​នឹង​​លេង​ក្នុង​ខែ​មិថុនា​និង​កក្កដា​។

ដោយឡែក ភូមិភាគ​បស្ចឹម អារ៉ាប៊ីសាអ៊ូឌីត នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ពូល A, C និង D ខណៈ​ពូល B លេង​នៅ អេមីរ៉េត​អារ៉ាប់រួម​។

ចំណែក ឥណ្ឌា ដែល​មាន FC Goa ចូល​រួម​ប្រកួត​ប្រជែង​​ក្នុង​ពាន​ក្លិប​អាជីព​លំដាប់​កំពូល​ទ្វីប​អាស៊ី​ជា​លើក​ដំបូង​នោះ នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ពូល E៕