កាលបរិច្ឆេទការវាយរំដោះប្រទេសកម្ពុជា ពី របបប្រល័យពូជសាសន៍ប៉ុល ពត
៧ មករា ១៩៧៩ បានកំណត់យកជាទិវាជ័យជម្នះ លេីរបប ប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុន្តែមានយុវជនជាច្រេីននៅមិនទាន់ដឹងច្បាស់អំពីកាលបរិច្ឆេទដែលបានវាយរំដោះខេត្ត-ក្រុងនីមួយៗចេញរបបវាលពិឃាតនោះទេ។ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានបង្កេីតឡេីងនៅថ្ងៃទី២ ខែធ្នូ ១៩៧៨ ជាកម្លាំងអ្នកស្នេហាជាតិ បានលះបង់ សាច់ស្រស់ ឈាមស្រស់ ដេីម្បីប្តូរមកវិញនូវសុខសន្តិភាពជូនជាតិ មាតុភូមិ និងប្រជាជន។