ដំណាក់កាលបដិវត្ដនៃរបបកម្ពុជាប្រជាធិបតេយ្យ

ដំណាក់កាលចាប់ផ្តើមទាំងបី នៃបដិវត្តន៍ ក្នុងការកែប្រែរបបគ្រប់គ្រងរបស់ខ្មែរក្រហម បាននាំមកនូវសោកនាដកម្មយ៉ាងមហាសោកស្តាយ សម្រាប់ប្រជាជនខ្មែរស្លូតត្រង់។ ខ្មែរក្រហមបានសម្រាំងរកអតីតអ្នកធ្វើការក្នុងរបបសាធារណរដ្ឋខ្មែរ ដែលពួកគេបានចាត់ចូលជាពួកមូលធននិយម និងពួកសក្តិភូមិនិយម ដែលត្រូវតែធ្វើការបោសសម្អាត។ ជាមួយគ្នានេះ បន្ទាប់ពីដណ្តើមទីក្រុងភ្នំពេញគ្រប់គ្រងបានភ្លាម ខ្មែរក្រហម ចាប់ផ្តើមជម្លៀសប្រជាជនចេញពីទីក្រុងទៅជនបទ និងបង្កើតឱ្យមានសហករណ៍ ដោយលុបបំបាត់ចោលកម្មសិទ្ធិឯកជន និងរបបមូលធន ដើម្បីពង្រឹងវណ្ណៈកម្មករ និងកសិករ ហើយតម្រូវឱ្យប្រជាជនរស់នៅ ហូបចុក និងធ្វើការជាមួយគ្នា។ ប្រជាជនខ្មែរជិតពីរលាននាក់បានស្លាប់ ដោយសារការអត់ឃ្លាន ជំងឺ ការធ្វើការហួសកម្លាំង និងសម្លាប់នៅក្នុងរបបនេះ៕

https://www.facebook.com/114489037099393/posts/224997476048548/?d=n

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner