ផ្ទះរបស់ សុន សេន អតីតរដ្ឋមន្ត្រីការពារជាតិ ខ្មែរក្រហម

នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ សុន សេន មានតំណែងជាឧបនាយករដ្ឋមន្ត្រីទី៣ ទទួលបន្ទុកការងារការពារជាតិ និងគ្រប់គ្រងផ្ទាល់ទៅលើមន្ទីរស-២១។ នៅក្នុងឯកសារប្រវត្តិសាស្ត្រនោះបានបញ្ជាក់ទៀតថា សុន សេន និងក្រុមគ្រួសារត្រូវបានគេសម្លាប់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៩៧៕ ទីតាំងផ្ទះអតីតមន្ត្រីជាន់ខ្ពស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យរូបនេះ ស្ថិតនៅភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ដែលបច្ចុប្បន្នត្រូវបានអាជ្ញាធររៀបចំជាកន្លែងទេសចរណ៍ប្រវត្តិសាស្ត្រសម្រាប់ភ្ញៀវទេសចរជាតិសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ។
#ក្អែកខ្មៅ #សុនសេន #ប្រវត្ដិសាស្រ្ដកម្ពុជា #មេដឹកនាំខ្មែរក្រហម
Facebook Page: Black-Crow Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner