Phumi Knhom Ep05: ធ្វើចំណីមាន់ពីកាកសំណល់ និងធម្មជាតិ
អតីតជានិស្សិតកសិកម្មផ្នែកក្សេត្រសាស្រ្ត ក៏ដូចជាមានឪពុកជាកសិករជោគជ័យម្នាក់នាសម័យសង្គម បានធ្វើឲ្យ លោក អ៊ុំ ផ មានក្តីសុបិន្តដូចជាឪពុករបស់គាត់។ ស្ថិតនៅក្នុងស្រុកឈូ ខេត្តកំពត លោក អ៊ុំ ផ បានចាប់ផ្តើមដាំដំណាំ ប្រើជីធម្មជាតិ និងផលិតចំណីសត្វមាន់ ពីកាកសំណល់ និង ធម្មជាតិជុំវិញខ្លួន។
គាត់បានបង្កើតជាសហគមន៍ ឫហៅថាបណ្តាញ កសិករ ក្នុងការផ្គត់ផ្គង់ មាន់ដែលប្រើប្រាស់ចំណីធម្មជាតិនេះ រាប់រយគ្រួសារ។ សម្រាប់ការផលិត ចេញជា តោន ក្នុងមួយថ្ងៃៗ ដែលនាំចេញទៅសឹងតែគ្រប់ខេត្ត។
ជាងនេះទៅទៀត លោក អ៊ុំ ផ ក៏បានបង្កើតការងារជូនដល់ប្រជាជនក្នុងតំបន់ ក៏ដូចជាបង្ហាត់បង្ហាញ និងចែករំលែកចំណេះជំនាញកសិកម្មរបស់លោក ទៅកាន់ប្រជាជមកម្ពុជាមួយចំនួនធំទៀតផង។
ក្តីសង្ឃឹមរបស់លោក គឺ ចង់ឲ្យវិស័យកសិកម្ម ក្លាយជាវិស័យនាំមុខគេដូចពីមុន ព្រោះថាវិស័យកសិកម្មសម្រាប់លោក គីជួយបរិស្ថាន ជួយជិវិតគ្រួសារ ពេលមានវិបត្តិឫ បញ្ហាសង្គមជាក់ស្តែងដូចកំឡុងពេលជម្ងឺរាតត្បាត កូវីដ-១៩ ដូច្នេះឯង៕
——-
ភូមិខ្ញុំ ជាគម្រោងខ្សែវីដេអូឯកសារ[ចំនួន២៤] ដែលផ្តិតយក និងឆ្លុះបញ្ចាំងអំពីសាច់រឿងរបស់បុគ្គល ឬរឿងរ៉ាវរបស់សហគមន៍ ដែលបានបង្កើតផលិតផលផ្សេងៗដោយប្រើប្រាស់គំនិតច្នៃប្រតិដ្ឋ និងសេចក្តីស្រឡាញ់យ៉ាងពិតប្រាកដ។ តាមរយៈគម្រោងនេះ យើងបង្ហាញពីភាពជាគំរូរបស់សហគ្រិនក្នុងសហគមន៍ ដែលបានចូលរួមចំណែកអភិវឌ្ឍភូមិស្រុក និងសហគមន៍របស់ខ្លួនឱ្យកាន់តែប្រសើរឡើង តាមរយៈការប្រើប្រាស់ចំណេះជំនាញ និងធនធាននៅជុំវិញខ្លួន ដោយបង្កើតការងារ និងបង្កើនចំណូលប្រចាំថ្ងៃរបស់ប្រជាសហគមន៍ក្នុងតំបន់តាមរយៈគំរូអាជីវកម្មរបស់ខ្លួន។ ហើយតាមរយៈគំរូអាជីវកម្មនេះទៀតសោត យើងក៏បង្ហាញគំនិតច្នៃប្រតិដ្ឋរបស់ពួកគាត់ ក្នុងការជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ក៏ដូចជាលើកស្ទួយដល់ប្រពៃណីទំនៀមទំលាប់ វប្បធម៍ និងមនុស្សធម៍ ដើម្បីសង្គមជាតិរីកចម្រើន៕