ឈិត ជឿន ហៅ តា ម៉ុក អតីតមេភូមិភាគនិរតី

ឈិត ជឿន ហៅ តា ម៉ុក ជាបុគ្គលដែលល្បីរន្ទឺខាងបញ្ជា និងសម្លាប់មនុស្សគ្មានញញើតដៃ។ តាម៉ុក ជាជនសកម្មបំផុតក្នុងអំឡុងពេលធ្វើវិសុទ្ធកម្មផ្ទៃក្នុងបក្ស ក្នុងការចាប់ចង និងសម្លាប់កម្មាភិបាល យុទ្ធជន ឬប្រជាជនស្លូតត្រង់តាមបណ្តាភូមិភាគនានា ដែលអង្គការចោទថាខ្មាំង។ ប្រជាជន និងកម្មាភិបាលខ្មែរក្រហមខ្លួនឯង រាប់ពាន់នាក់ត្រូវបានសម្លាប់ក្រោមស្នាដៃមេពេជឃាតរូបនេះ។ តាម៉ុក គឺមេដឹកនាំខ្មែរក្រហមក្បាលរឹងបំផុត ដែលមិនព្រមចុះចូលធ្វើសមាហរណកម្មជាមួយរដ្ឋាភិបាល។ មិនត្រឹមតែប៉ុណ្ណោះតាម៉ុក បានចាប់មេរបស់ខ្លួន ប៉ុល ពត ដែលជាមនុស្សដែលតាម៉ុកគោរពបំផុត ដាក់គុក និងនាំមកកាត់ទោសនៅចំពោះមុខប្រជាជន នៅឆ្នាំ១៩៩៧។ ប៉ុល ពត និងបក្ខពួក ត្រូវបានកាត់ទោសឱ្យជាប់គុកអស់មួយជីវិត៕

#ខ្មែរក្រហម #ក្អែកខ្មៅ #កម្ពុជាប្រជាធិបតេយ្យ #KhmerRouge #មេភូមិភាគ #តាម៉ុក #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ឈិតជឿន #និរតី

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner