រាជរដ្ឋាភិបាលព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ

ថ្ងៃនេះ កាលពី៦៩ឆ្នាំមុន កម្ពុជាស្ថិតក្រោមការដឹកនាំដោយរាជរដ្ឋាភិបាលព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងជានាយករដ្ឋមន្ត្រីកម្ពុជា។ ដើម្បីរក្សាស្ថេរភាពផ្នែកនយោបាយ និងសង្គម ជូនប្រជាជនកម្ពុជា ជាពិសេសការបន្តការអភិវឌ្ឍសង្គមជាតិ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានរំលាយចោលរដ្ឋសភាគណបក្សប្រជាធិបតេយ្យ ដោយហេតុផលអសមត្ថភាពគ្រប់គ្រង និងដឹកនាំប្រទេស។ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះអង្គ ប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងជាម្លប់ដ៏កក់ក្តៅរបស់ប្រជាជនខ្មែរ។ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាព្រះមហាវីរក្សត្រមួយព្រះអង្គដែលតែងតែប្រកាន់ខ្ជាប់នូវព្រះរាជកិច្ចប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តម ចំពោះប្រជានុរាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គនៅទូទំាំងព្រះរាជណាចក្រកម្ពុជា។ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្នុងសម័យសង្គមរាស្រ្តនិយម ប្រជានុរាស្ត្រខ្មែរបានថ្វាយព្រះនាមព្រះអង្គថា ជាព្រះបិតាឯករាជ្យជាតិ ព្រះបិតាសិក្សាធិការជាតិ ព្រះបិតាសុខាភិបាលជាតិ ព្រះបិតាកីឡាជាតិ និងជាព្រះបិតាស្ថាបនាជាតិ៕

#ដំណើរកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះបរមរតនកោដ្ឋ #ព្រះរាជាណាចក្រកម្ពុជា #ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ #ព្រះមហាវីរក្សត្រ

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner