Phumi Knhom Ep06: សិប្បកម្ម ដីបណ្តុះពីស្រកីដូង

ចាប់ផ្តើមពីអាជីពជាកសិករដាំបន្លែចម្រុះ លោក ឡុង គាន បានបែកគំនិតផលិតជាដីបណ្តុះ គ្រាប់ពូជដំណាំគ្រប់ប្រភេទចេញពីស្រកីដូងស្ងួត ដែលស្ថិតនៅ ភូមិព្រះដាក់ ស្រុក បន្ទាយស្រី ខេត្ត សៀមរាប។

ចុងឆ្នាំ ២០២០ អតីតកសិករ ឡុង គាន បានទិញដីបណ្តុះមកបណ្តុះគ្រាប់ពូជបន្លែ ដូចសព្វមួយដង តែពេលមួយគាត់សង្កេតឃើញថា ក្នុងដីបណ្តុះដែលទិញមក វាមានកម្ទេចស្រកីដូង លាយឡំជាមួយនឹងធ្យូងអង្កាម។

អតីតកសិករ ឡុង គាន និង ភរិយាក៏ ពិគ្រោះគ្នាក្នុងការផលិតដីបណ្តុះនេះ។ ពួកគាត់គិតថា ពួកគាត់អាចនឹងធ្វើបានដោយខ្លួនឯង មិនចាំបាច់ទិញ។ ព្រោះថា ប្រភេទដីនោះថ្លៃសម្រាប់គាត់ផង ហើយវា ជាផលិតផលនាំចូលពីបរទេសដូចជាប្រទេសវៀតណាម និង ប្រទេសថៃផង គាត់ក៏សម្រេចចិត្តប្រាប់ទៅអង្គការក្រៅរដ្ឋាពិបាលមួយដែល បានជួយជ្រោមជ្រែងដល់ប្រជាកសិករក្នុងតំបន់ អង្គការក៏បានផ្តល់ជូននូវកូនម៉ាស៊ីនតូចមួយ។ លោក ឡុង គាន និង ភរិយា បានខិតខំ ប្រឹងប្រែងផ្តោតទៅលើការផលិតមានខុស៣ទៅ៤ដង ចំណាយពេលវេលាយូជាងការដាំបន្លែ និង មានច្រើនដំណាក់កាល ក៏ប៉ុន្តែ ពួកគាត់ នៅតែជឿជាក់ថា ពួកគាត់អាចធ្វើបាន។ ទីបំផុត គាត់បានផលិតបានជារូបរាង ដោយលោក ឡុង គាន និង គ្រួសារបានសាកបណ្តុះគ្រាប់ពូជដំណាំសាកល្បង ជាលទ្ធិផល វាមានប្រសិទ្ធភាពដូចគ្នាទៅនឹងផលិតផលនាំចូល។

បច្ចុប្បន្ន លោក ឡុងគាន មិនសូវមានពេលដាំដំណាំទៀតទេ គាត់ងាកមកផលិតជាប្រភេទដីបណ្តុះ ចែកចាយអោយកសិករ ដែលត្រូវការប្រើប្រាស់។ នាពេលនេះ លោក ឡុង គាន ទទួលបានការបញ្ជារទិញច្រើន ហើយគាត់គឺ កំពុងតែពង្រីកកន្លែងផលិត និង បង្កើតជាស្លាកយីហោជាក់លាក់ ដែលអាចចែកចាយទូរទាំងប្រទេសដើម្បីកាត់បន្ថយប្រភេទផលិតផលនាំចូល។ សម្រាប់លោក និង គ្រួសារ គឺទទួលបានភាពវិជ្ជមានច្រើនពីប្រភេទអាជីវកម្មមួយនេះ ដោយវាបានសម្រួលបញ្ហាសេដ្ឋកិច្ចគ្រួសារដែលធ្លាប់ពិបាក អោយមកប្រសើរឡើងបាន។

លោកមានក្តីស្រមៃទៅថ្ងៃមុខថា ចង់ពង្រីកសក្តានុពល នៃដំណើរការផលិត ដោយមានម៉ាស៊ីនប្រើប្រាស់អោយ បានច្រើនជាជាងធ្វើដោយដៃ ក៏ដូចជា ចង់បើកឪកាសអោយប្រជាកសិករបានមកចូលរួមផលិត ដូចច្នេះ គាត់ក៏ចំណេញ ប្រជាកសិករក៏ទទួលជាប្រយោជន៍៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner