នៅក្នុងអត្ថបទភាគ១ ប្រិយមិត្ត AMS Khmer Civilization បានជ្រាបរួចមកហើយអំពីព័ត៌មាននិងទិដ្ឋភាពទូទៅនៃសិលាចារឹកប្រាសាទជើងអង។ នៅក្នុងភាគ២នេះ យើងនឹងបកប្រែអត្ថបទសិលាចារឹកនេះ ព្រមទាំងបង្ហាញវាក្យសព្ទបុរាណមួយចំនួនផងដែរ។
អត្ថបទប្រែសម្រួលជាភាសាខ្មែរទំនើប
មេទ្វារខាងត្បូង
(១-៦) សិទ្ធិ សួស្ដី ឆ្នាំ៨៤៤មហាសករាជ នូវមានព្រះរាជសាសន៍ធូលីព្រះបាទធូលីជើងព្រះគម្ដែងអញស្រីជ័យវម៌្មទេវ(ទី៤ ត្រាស់)ដល់ធូលីជើងព្រះគម្ដែងអញស្រីប្រថិវិន្ទ្រវម៌្ម(ឱ្យ)បន្ទូលព្រះរាជសាសន៍(នេះ) ដល់ម្រតាញស្រីន្រឹបេន្ទ្រវិក្រម(ជា)ខ្លោញឃ្លាំងថ្នាក់ទី១ គប្បីបង្គាប់ប្រាសាទព្រះគម្ដែងអញស្រីត្រីភូវនៃកនាថនៅឯជើងអង ដែលជាបុណ្យរបស់ឆ្លោញប្រាណ (ឱ្យ)ផ្សំគណជាមួយ(ប្រាសាទ)ព្រះគម្ដែងអញស្រីចាម្បេសូរ។
(៦-៩) ពុំជាបីមានក្ដីរង្កៀសជាមួយអ្នកបំចាំ(អ្នកថែរក្សា) ពុំជាបីមានក្ដីរង្កៀសជាមួយនឹងខ្លោញវិស័យ(អភិបាលវិស័យ/ខេត្ត) ខ្លោញស្រូវ ខ្លោញស្មៀន និងតម្រួតអម្រឹតកធន ដែលថ្វាយទៅដល់ព្រះគម្ដែងអញស្រីចាម្បេសូរ។
(៩-១១) ព្រះរាជសាសន៍(ត្រាស់)ប្រើរៀបរណ្ដាប់បូជាមានអង្ករសល៦ខារិកា ប៊ឺរ៨អាឍក ពស្ត្រាជលស្វេត២គូ គោ១០០ក្បាល ផ្សំជាមួយជូនថូកមណ្ឌលុទឹកព្រះរាជស្រី១ ទម្ងន់១ជញ្ជីង។
(១១-១២) នេះ(សុទ្ធ)សឹងជារណ្ដាប់បូជា(ថ្វាយ)ទៅដល់ព្រះគម្ដែងអញស្រីចាម្បេសូរសព្វឆ្នាំ។
(១២-២៩) ខ្ញុំបម្រើ(ដែល)ឆ្លោញប្រាណថ្វាយចំពោះព្រះគម្ដែងអញវិស្ណុ សម្រាប់ខែរនោច៖ សីកបិត(ជា)តម្រួត សីថ្លើម(ជា)អ្នកយាមឃ្លាំង សីសិទ្ធិពរ(ជា)មេភូមិ សីកំវ្រៅបេកធ្វើស្រែកំលុងប្រាសាទ សីកញ្ជោស សីថ្គាប សីបន្ទន សីកំបត សីកំបិត សីកំបិតម្នាក់ទៀត សីម្ឫត (ជា)ចុងភៅ សីកំវុត(ជា)ចុងភៅ សីកំវិស(អ្នក)ដេញ(ឧបករណ៍ភ្លេង)។ អំរះ៖ សីក្រៅ សីកំបស តៃភាជ តៃធម៌។ (អ្នក)ធ្វើស្រែវ្នេកទ្លាយ៖ អំរះ(គឺ)សីមានុធម៌ សីបន្ទល តៃប្រេត តៃមឃ។ (អ្នកនៅ)វ្នេកទ្លាយ៖ អំរះ(គឺ)សីជង្វេរ សីកំវ្រាំ តៃកន្ត្រប តៃបន្លស។ (អ្នក)ធ្វើស្រែវ្នេកទ្លាយទៀតសោត៖ អំរះ(គឺ)សិថ្គោត សីកន្សិប តៃវ្រត តៃកញ្ចុ។ (អ្នក)ធ្វើស្រែវរុយ៖ អំរះ(គឺ)សីកន្សុ សីរត្នទាស សីថ្គាប សីចន្ទ្រភា សីច្បង សីកន្អា អ្មេលំញញ តៃកន្ទ្រូង។ (អ្នក)ធ្វើស្រែហោងនិងស្រែត្បូងដេក៖ អំរះ(គឺ)សីវងា សីអម្រឹត តៃកន្រុក តៃមាលិកា តៃស្រងេ។ (អ្នក)ធ្វើស្រែវ្នេកទ្លាយ៖ អំរះ(គឺ)សីចំហេក តែកំប្រ្វត តៃលង្គាយ។ (អ្នក)ធ្វើស្រែជើងទំបន់៖ អំរះ(គឺ)សីកន្អន សីសំអប តៃប្រតិក តៃអ្នាយ តៃកវ្រៅ តៃកំភាត។ (អ្នក)ធ្វើស្រែបាលយា៖ តៃកន្រត តៃថ្លើម តៃឆ្កែ។ (អ្នក)ធ្វើសង្វោយ តម្រទូងចាញ សីថ្គាប សីកន្អាស សីស្រី សីអម្រឹត សីធម៌ សិកញ្ច្យស សីតង្កេ។ អ្នកប៉ះ(សម្លៀកបំពាក់?) តៃកណ្ឋី តៃកន្លោត តៃកំវ្រា តៃកន្សោ តៃសំអប តៃសុភាទេវ តៃសំអបសោត តៃខ្មោ តៃខ្សាយ តៃរំនោច តៃកប្វ្រត តៃកំបិត តៃទំទិប តៃកន្អស តៃកន្ហ្យង។ អ្នកដេញ(ឧបករណ៍ភ្លេង) តៃកញ្ចាន តៃខ្នប។ អ្នកដេរស្លឹក តៃកន្ស្យង។ អ្នកទុក(សម្លៀក)វស៌ា តៃសុរភី តៃព្រះប្រសាទ តៃកន្សោ តៃប្រាណ តៃសំឫទ្ធិ តៃផ្កា តៃកំបិត។ គង្វាល សីតកង្កេរ។ អ្នកចាំច្បារ សីសំអប សីកន្អក សីផ្ដល។ អំរះជន្វេរ៖ តៃកណ្ឋិ សីថ្គប តៃកន្អា តៃកន្ស្រច តៃកំភាក តៃកន្ស តៃខ្មៅ សីកន្អា សីតង្កុ តៃសុជាតិ តៃរត្នស្រីយ តៃកំវះ ឱ្យកំបោរ។ ផ្សំអ្នក(បម្រើ)ខែរនោច(មាន)១១៧នាក់។
(២៩-៣០) ជំនូនព្រាហ្មណ៍៖ សីមុនីទាស។
(៣០-៣២) ព្រះរាជសាសន៍ប្រើយជមានរៀបចំឱ្យអំរះម្នាក់ៗ(មាន)៖ សណ្ដែក១ជើនិង៨លិះ ល្ង៥លិះ រងូ២មាស អង្ករសម្រាប់បូជាយជ្ញរាល់ថ្ងៃ២ថ្លោង នំថុន សណ្ដែកហូប ព្រីង វទិ វទា ផុរិ ផុរា គ្រលេង ប្រេងក្រអូប កំបោវ/កំបោរ(?) បរិមាណ ទឹកដោះគោ ធមាយ រាយវក សម្លស្ងោរ។ នេះ(សម្រាប់)ខែរនោច។
(៣៣-៣៤) នរូណាលួច(យកនូវទ្រព្យទាំងឡាយ)និងល្មើសរាជបញ្ជា នឹងត្រូវធ្លាក់ទៅនរកដរាបណាព្រះចន្ទ្រនិងព្រះអាទិត្យនៅតែមាន។
មេទ្វារខាងជើង
(១-២៤) សិទ្ធិ សួស្ដី។ ជំនូនឆ្លោញវិស និងតាញស្ដេងបញ និងតាញស្ដេងបិ និងតាញស្ដេងរៅវ (ថ្វាយ)ចំពោះប្រាសាទព្រះគម្ដែងអញស្រីត្រីភូវនៃកនាថនៅឯជើងអង។ សីអម្រឹទុភាវ(ជា)អ្នកត្រួត សីកំបិង(ជា)មេភូមិ សីថ្វស(ជាអ្នក)យាមឃ្លាំង សីនរាយ(ជាអ្នក)បើក សីចំហេក(ជាអ្នក)បេះ/ក្រងផ្កា សីកន្សិប(ជា)ចុងភៅ សីបវិត្រ(ជា)ចុងភៅ សីកញ្ជន(ជា)ចុងភៅ។ អ្នកធ្វើការ៖ តៃតំបញ សីថ្គប សីកំវាស សីថ្លើម សីផ្ឯក។ អ្នករាំ(?) តៃកន្រៅ តៃថ្មាស(ជាអ្នក)រាំ តៃត្ឯក តៃកំវៃ តៃឆ្ងប តៃកនសំអប។ (អ្នក)យាមឃ្លាំង៖ តៃគន្ធ តៃរំនោច តៃសអប តៃបន្ស្វំ តៃកន្ស្រច តៃកន្សេស តៃកន្តេង តៃកំវ្រៅ។ អ្នករាំភន្និ(ល្ខោនពោល) សីចាប្ប សីអង្កាំ សីកន្ទេង។ (អ្នក)ទូង(ស្គរ) សីកន្អាត។ អ្នកបម្រើធ្លាប្រាង្គ ចន្ទ្រវារ។ អ្នកទុកសម្លៀកវស៌ា៖ តៃកំវេត តៃកន្អញ តៃធរ តៃឆ្នើម តៃកន្សោ តៃកន្សសោ។ អំរះ៖ សីជីវ សីកញ្ចេស សីកន្សោ តៃសំកៅ តៃកញ្ចុ។ អំរះ៖ សីថ្គោត សីកញ្ចុ សីអគត តៃកំប្វ្រត តៃឆ្បោង។ អំរះ៖ សីរំនោច តៃកំប្វ្រត តៃឧត្បល តៃបន្ទន។ អំរះ៖ សីកំបញ សីសំអប តៃលង្គាយ តៃកំបិត តៃប្រាណ។ (អ្នកទាំង)នេះ(សុទ្ធ)សឹងធ្វើស្រែបាសទិងទេង៖ អំរះគឺសីកន្រោ សីខ្ញុំ សីកញ្ជ តៃកញ្ជៃយ តៃកន្ជន។ (អ្នក)ធ្វើស្រែត្បូងដេក(ទិសខាងត្បូង)៖ អំរះគឺសីខ្លាង តៃកំវៃ តៃកំវៃម្នាក់ទៀត។ (អ្នក)ធ្វើស្រេបាសទិងទេង៖ អំរះគឺសីបន្លស សីបន្ទន សីកំវៃ តៃខ្មៅ។ (អ្នក)ធ្វើស្រែបាលយា៖ អំរះគឺសីខ្នេត សីកន្អក។ (អ្នក)ធ្វើស្រែសមាទិជន៖ អ្នកចាំច្បារ សីកំវ្រា សីកន្រោ សីតង្កេរ តៃកញ្ចាន តៃកញហ្យង។ (អ្នក)ទុកព្រះវសន៖ តៃថ្ងេ តៃធម៌ តៃកន្សោ តៃថ្នោស តៃកញ្ជិរ ម្ដាយតៃជ្វិត សីសំវារ សីធម៌ សីកន្សេំ/កន្លេំ។ អំរះគឺ សីមហេន្ទ្រទាស សីកំវុត សីកំវៃ សីកំបញ សីអម្រឹត តៃបន្ទន។ (អ្នក)ធ្វើស្រែត្បូងដេក៖ សីកំវ្រៅវ សីចំហេក សីថ្គេ សីកញ្ជោស សីទំលុះ សីអ្នាយ សីថ្កេ សីកនឥ សីបំនោះ តៃកនអញ តៃឆ្នាង តៃកន្ដេំ តៃបន្ស្វំ តៃកន្សុ តៃសំអប តៃកលង តៃកន្លេង តៃកន្សំ តៃកញ្ចុ តៃកន្ត្រឹប តៃថ្ឯក តៃវ្រត តៃកន្ស្រច តៃកបកេប តៃខ្នោប តៃកំវ្រៅ តៃកំប្វ្រត តៃកនឥន តៃកំបត តៃកម៌្មទយ តៃអ្នាយ តៃកន្ទេង តៃខ្និរ តៃតវុយ តៃខ្មៅ តៃសំអប តៃកន្ដេំ តៃបំនោះ តៃកំប្វ្រត តៃឆ្បោង តៃធម៌្ម តៃកំបិត តៃមន្ទិរ តៃគង្គា តៃអនឧ តៃកំបិត។
(២៤-២៥) ផ្សំអ្នក(បម្រើ)ខែខ្នើត(មាន)១៣០នាក់។
(២៥-) រៀបចំឱ្យអំរះម្នាក់ៗ៖ សណ្ដែក១ជើនិង៨លិះ ល្ង៨លិះ រងូ២មាស។ ព្រះសង្វោយប្រចាំថ្ងៃ អង្ករសម្រាប់បូជាយជ្ញ៤ថ្លោង នំថុន សណ្ដែកហូប វទិ វទា គ្រលេង ផុរិ ផុរា ធមាយ កំបោរ(?) បរិមាណ ទឹកដោះគោ ប្រេងក្រអូប។
វាក្យសព្ទសំខាន់ៗ
ព្រះឝាសន ព្រះរាជសាសន៍ ព្រះរាជបញ្ជា។
វ្រះកម្រតេង៑អញ៑ ព្រះគម្ដែងអញ ឋានន្តរនាមសម្គាល់មន្ត្រីថ្នាក់ខ្ពស់ ញាតិវង្សព្រះមហាក្សត្រ និងអាទិទេព។
វក្រ ក្ដីរង្កៀស សេចក្ដីសង្ស័យ សួរដេញដោល។
ខ្លោញ៑វិឞៃយ អភិបាលខេត្ត។
តម្រ្វច៑ តម្រួត អ្នកត្រួត។
កល្បនា រណ្ដាប់បូជា។
ឞទ្ខារិកា ខ្នាតរង្វាល់ចំនួន៦ខារិកា។ (តាមខ្នាតរបស់ឥណ្ឌា ១ខារិកា មានប្រមាណ១៩៦គីឡូ។
ឃ្ឫត ប៊ឺរទឹកដោះគោ។
អាធក/អាឍក ខ្នាតរង្វាល់ ដែលតាមខ្នាតឥណ្ឌាមានទម្ងន់ប្រមាណជា៣គីឡូ។
ងណ ទម្ងន់។ (ពាក្យនេះជាឫសរបស់ពាក្យ ទម្ងន់)
ជ្យង ខ្នាតរង្វាល់ធញ្ញជាតិឬលោហៈដោយប្រើជញ្ជីង។
មហាណស ចុងភៅ។
អំរះ ប្រភេទអ្នកបម្រើដើរមើលរះត្រួតកិច្ចការទូទៅ។
ភន៑និ ល្ខោនសម្ដែងមានអ្នកពោលពីដំណើររឿង។
សិ/សី អ្នកបម្រើភេទប្រុស។
តៃ អ្នកបម្រើភេទស្រី។
————————————
Cherng Ang Inscription, K.99 (Part2)
The general information about the Cheng Ang inscription was mentioned in the early publication. However, in this part, the meaning in the text will be informed.
Southern door-jamb
1-6 In 844 Caka, King Jayavarman IV told Kamsteṅ Sri Prathindravarman to convey his order to Mratañ Sri Nrpendravigrama who was in the first rank of Khloñ to in charge of the temple, Sri Bhuvanekanatha at Cheng Ang, which was the merit of Chloñ Pran together with Vraḥ Kamsteṅ Añ Sricamesvara temple.
6-9 Do not have an issue with the guard, Khloñ Visay, Khloñ Sruv, and others who were also appointed to work for Vraḥ Kamsteṅ Añ Sricamesvara.
9-11 It was ordered to prepare and offering the rice, clothes, cows, jar, …
11-12 They were an annual offering to the temple, Kamsteṅ Añ Sricamesvara.
12-29 List of servants who will be working for the temple of the God, Vishnu in both moon phases.
29-30 The offering of Brahmin, Simunidasa.
30-32 The list of offerings for a moon phase, Ronoch including beans, sesames, Rongo, rice, cake, milk, essential oil, soup, etc.
33-34 The man who destroys the good deed will attain hell as long as the moon and sun remain.
Northern door-jamb
1-24 The list of both male and female servants who were working for the temple and God of Vraḥ Kamsteṅ Añ Sricamesvara at Cheng Ang. They were the guard, picking the flower, chef, the guard of the storage, dancer, managing the clothes, cleaner. Also, some people worked at the rice field. etc.
24-25 There were 130 workers for the moon phase, Knet.
25 The list of daily offerings including the crops, rice, lime, milk, essential oil, etc.
Vocabulary
Vraḥ Sasna : Order
Vraḥ Kamrateṅ Añ : High ranking officer, the royal family and God
Vakra : Doubtful
Khloñ Visay : Provincial governor
Tamrvc : Controller
Kalpana : Offering
Sadkharika : Indian measurement (1 Kharika is about 196 Kg)
Gṛta : Butter (from cow milk)
Āḍhaka : Indian measurement (1 is about 3 Kg)
Ṅana : Weigh
Jyaṅ : Measurement for the crop or metal
Mahānasa : Chef
Aṃraḥ : The servitor who controlling others
Bhanāni : Narrated theatre
Si/Sī : Male servant
Tai : Female servant
អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង