ជនជាតិអតិចមានដើមកំណើតចេញពីកុលសម្ព័ន្ឋ នៅភាគខាងជើងនៃប្រទេសម៉ិកស៊ិកូ និងបានបង្កើតជាអរិយធម៌នៅក្នុងតំបន់មេសូអាមេរិក។ តាមរយៈទេពកថារបស់ជនជាតិនេះបានលើកឡើងថា ពួកគេមានកំណើតមកពីតំបន់ដែលមានឈ្មោះថា អាហ្សាតឡង់ (Aztlán) ដែលអ្នកស្រាវជ្រាវយល់ថា តំបន់ទន្លេ តិចកូកូ (Texcoco) នៃប្រទេសម៉ិកស៊ិកូបច្ចុប្បន្ន។ ចំពោះអរិយធម៌អតិច គឺកើតចេញពីសិល្បៈអរិយធម៌មួយផ្សេងទៀតដែលហៅថា អរិយធម៌ តុលតិច (Toltec) ដែលជាមនុស្សមកតាំងទីរស់នៅក្នុងតំបន់ទន្លេ Texcoco នៅពាក់កណ្តាលស.វ.ទី១០នៃគ.ស. ពោលគឺមកតាំងទីរស់នៅមុននៃការមកដល់របស់ជនជាតិអតិច។
តេណូជេចិឡាន់ (Tenochtitlan) ត្រូវបានអ្នកស្រាវជ្រាវសន្និដ្ឋានថា ជារាជធានីនៃអាណាចក្រអតិច ដែលកសាងប្រហែលនៅពាក់កណ្តាលនៃស.វ.ទី១៤នៃគ.ស. ហើយរាជធានីនេះស្ថិតនៅក្នុងតំបន់ទន្លេ Texcoco ដែលបច្ចុប្បន្នមានចម្ងាយប្រមាណ៥០គីឡូពីទីក្រុងម៉ិកស៊ិកូ។
ចំពោះប្រវត្តិ និងឈ្មោះនៃអាណាចក្រអតិច គេតែងតែហៅឈ្មោះផ្សេងថា អាណាចក្រ Triple Alliance ដែលជាអរិយធម៌មួយកកើតឡើងនៅស.វ.ទី១៥នៃគ.ស. និងស្ថិតនៅក្នុងចំណោមបណ្តាអរិយធម៌មេសូអារិក។ អាណាចក្រ Triple Alliance គឺសំដៅលើ រដ្ឋសម្ព័ន្ឋមិត្តបី ដែលរួមមានរដ្ឋ Texcoco , Tlacopan និង Tenochtitlan ហើយ អាណាចក្រ Triple Alliance នេះ គឺកើតឡើងពីការធ្វើសង្រ្គាមរវាងរដ្ឋ Texcoco , Tlacopan និង Tenochtitlan និងនៅក្នុងឆ្នាំ១៤២៨ រដ្ឋទាំងបីបានរួមបញ្ចូលគ្នា ហើយបន្តក្លាយជាអាណាចក្រអតិចដែលមានរាជធានីគោលនៅ Tenochtitlan។
ការរៀបចំក្រុងនៃអរិយធម៌អតិច ក៏មិនខុសអ្វីពីអរិយធម៌ម៉ាយ៉ាដែរ គឺជាការរៀបចំជាបណ្តុំនៃសំណង់ផ្សេងៗ ដែលមានសំណង់គោលនោះ គឺជាប្រាសាទថ្នាក់ៗមានរាងដូចពីរ៉ាមីត សម្រាប់ការគោរពដល់ព្រះក្នុងអរិយធម៌អតិចបុរាណ ដែលជឿលើទំនៀមនៃការបូជាយញ្ញ (Time and place of sacrifice )។
រាជធានី Tenochtitlan ភាសាអង់គ្លេសហៅថា Metropolis ដែលមានសំណង់ប្រាសាទជាច្រើន ក្នុងនោះមានប្រាសាទសំខាន់ចំនួនពីរ មួយគឺប្រាសាទ Quetzalcoatl និងមួយទៀតគឺប្រាសាទពីរ៉ាមីតព្រះអាទិត្យ និងព្រះច័ន្ទ (Pyramid of Sun and Moon) ដែលអ្នកស្រាវជ្រាវយល់ថា ទីក្រុងនេះប្រៀបបានដូចនឹងស្ថានព្រះ (The place where the gods were created )។ ចំពោះពាក្យ Quetzalcoatl ក្នុងអរិយធម៌អតិចគឺមានន័យថាជាស្តេចនៃសត្វពស់ ដូចនៅនឹងប្រាសាទ Quetzalcoatl (The Pyramid of the Feathered Serpent) ដែលឃើញមានចម្លាក់សត្វពស់នៅជុំវិញប្រាសាទ។ រីឯប្រាសាទពីរ៉ាមីតព្រះអាទិត្យ និងព្រះច័ន្ទ( Pyramid of Sun and Moon) គឺជាប្រាសាទពីរ៉ាមីតដែលមានកំពស់ខ្ពស់ជាងគេនៅក្នុងតំបន់មេសូអាមេរិក ពោលមានកំពស់ប្រមាណ៦៦ម៉ែត្រ។
អ្នកស្រាវជ្រាវបានរកឃើញរូបចម្លាក់ជាច្រើន ដោយគេបានដឹងថាបច្ចេកទេសនៃការឆ្លាក់រូបនោះ គឺឃើញមានការប្រើប្រាស់នៅក្នុងអរិយធម៌ អូលមេក, ម៉យ៉ា និងអតិចនេះ ដែលសុទ្ធសឹងជាអរិយធម៌ក្នុងតំបន់មេសូអាមេរិកដូចគ្នា លើសពីនេះតាមរយៈសំណង់ សិល្បៈ និងស្ថាបត្យកម្ម អ្នកស្រាវជ្រាវបានដឹងថា ប្រជាជនអតិចមានចំណេះដឹងខាងផ្នែក គណិតវិទ្យា តារាសាស្រ្ត ប្រតិទិន និងការរៀបចំក្រុង ដែលដូចស្រដៀងនឹងអរិយធម៌ម៉ាយ៉ា។
អាណាចក្រអតិចត្រូវបានដួលរលំនៅដើមស.វ.ទី១៦ ពីសំណាក់ជនជាតិអេស្ប៉ាញដែលបានទៅដល់ក្នុងតំបន់មេសូអាមរិក និងបានធ្វើការឈ្លានទឹកដីនៃអាណាចក្រអតិច។ ការឈ្លានពាននោះគឺ ដឹកនាំដោយ អ៊ែរណាន់ កដេស (Hernán Cortés) ហើយនិងបានធ្វើការគ្រប់គ្រងលើតំបន់រាជធានី Tenochtitlan។
តាមរយៈការសិក្សាលើភស្តុតាងដែលបានរកឃើញទាំងឡាយ ដោយអ្នកស្រាវជ្រាវបានបង្ហាញអរិយធម៌អតិចមានកកើតឡើងដំបូងនៅស.វ.ទី១៣ និងបន្តក្លាយជាអាណាចក្រអតិចដែលមានឥទ្ឋិពលខ្លាំងក្លានៅក្នុងតំបន់មេសូអាមេរិក ឬអាមេរិកកណ្តាលនៅអំឡុងស.វ.ទី១៥ និង ដើមស.វ.ទី១៦ ហើយបញ្ចប់វិញនៅពាក់កណ្តាលស.វ.ទី១៦៕
—————————————————————————
Aztec Civilization
The Aztecs, who probably originated as a nomadic tribe in northern Mexico and formed a civilization in Mesoamerica. According to mythology, The Aztecs were originally from the Aztlán region, which researchers believe is the Texcoco region of present-day Mexico. Aztec civilization originated from the art of another civilization called the Toltec civilization, which settled in the Texcoco River region in the middle of the 10th century, before the arrival of the Aztec ethnic.
Tenochtitlan is considered by researchers to be the capital of the Aztec Empire, built around the middle of the 14th century. The capital is located on the Texcoco River, about 50 km from Mexico City.
The history and name of the Aztec Empire are often referred to as the Triple Alliance, a civilization that originated in the 15th century and was among the Mesoamerican civilizations. Triple Alliance Empire refers to the three allied states of Texcoco, Tlacopan, and Tenochtitlan. Triple Alliance arose from the war between Texcoco, Tlacopan, and Tenochtitlan. Then in 1428 the three states merged and continues to be an Aztec empire with a capital at Tenochtitlan.
The planning of the city of Aztec civilization is no different from that of the Maya civilization, it is the arrangement of the various structures whose main structure is a pyramid-shaped temple for the worship of the gods in the ancient Aztec civilization who believed in sacrifice (Time and place of sacrifice).
The capital of Tenochtitlan is called Metropolis, which has many temples, including two main temples, one is Quetzalcoatl and the other is the Pyramid of the Sun and Moon which researchers realized that a city is a place where the gods were created.
Researchers have found several statues that are known to have been used in the Olmec, Maya, and Aztec civilizations, all of which were in the same Mesoamerican region. In addition, through construction, art, and architecture, researchers have understood that the Aztec peoples are knowledgeable in the field of Mathematics, astronomy, calendars, and urban planning similar to the Maya civilization.
The Aztec Empire was overthrown in the early 16th century by the Spanish who arrived in Mesoamerica and invaded the Aztec Empire’s territory. The invasion was led by Hernán Cortés and took control of the Tenochtitlan capital.
Through the study of the evidence found, researchers assumed that Aztec civilization first originated in the 13th century and continued to be a powerful Aztec empire in Mesoamerica or Central America during the 15th century and early 16th century and ending in the middle of the 16th century.
អត្ថបទដើម៖ លោក អេង តុលា