អរិយធម៌ឆាវិន ត្រូវបានអ្នកស្រាវជ្រាវយល់ថាជាអរិយធម៌ដែលសំខាន់មួយនៅក្នុងការសិក្សាសម័យកាលមុនអរិយធម៌អ៊ីនកា។ ចំពោះឈ្មោះនៃអរិយធម៌ឆាវិន គឺបានមកពីទីតាំងស្ថានីយបុរាណវិទ្យាមួយដែលហៅថា Chavín de Huántar ដែលឃើញមានសំណង់ប្រាសាទ និងចម្លាក់ផ្សេងៗ។ អរិយធម៌នេះមានការរីកចម្រើនខ្លាំងនៅផ្នែកនៃតំបន់ខាងជើង និងកណ្តាលនៃទ្វីបអាមេរិកខាងត្បូង ហើយដែលសព្វថ្ងៃទីតាំងនេះស្ថិតនៅតំបន់នៃជ្រលងភ្នំអង់ដេស (Andes) ដែលមានចម្ងាយប្រហែល២៥០ជាងគីឡូ ពីរាជធានីលីម៉ា នៃប្រទេសពេរ៉ូ។ ស្ថានីយបុរាណវិទ្យានេះត្រូវបានរកឃើញនៅដើមស.វ.ទី២០ ដោយអ្នកស្រាវជ្រាវជនជាតិពេរ៉ូម្នាក់ឈ្មោះ Julio C. Tello និងបានធ្វើការកំណាយនៅស្ថានីយនោះ។
ប្រាសាទ Chavín de Huántar គឺជាទីតាំងដែលសំខាន់ជាងគេនៅក្នុងអរិយធម៌ Chavín ដោយសារតែទីនោះ គឺជាតំបន់ស្នូល និងជាទីតាំងសម្រាប់ប្រារព្ធពិធីសាសនាក្នុងអរិយធម៌ Chavín។ ប្រជាជននៅក្នុងអរិយធម៌ Chavin គោរពជឿលើ Staff God ដែលជាអទិទេពដ៏ល្បីល្បាញមួយនៅក្នុងអរិយធម៌នេះ។
ចំពោះអត្ថន័យ Staff God គឺមានន័យជាច្រើនខុសៗគ្នា ដែលអាស្រ័យលើតំបន់ប្រជាជនដែលគោរពលើអទិទេពនេះ។ អ្នកស្រាវជ្រាវក៏បានបង្ហាញថា មនុស្សក្នុងអរិយធម៌នេះមានការប៉ិនប្រសព្វ និងមានបច្ចេកទេសខ្ពស់ក្នុងការសាងសង់ដែលស្របទៅនឹងមជ្ឃដ្ឋានក្នុងតំបន់។ ការកសាងប្រាសាទ Chavín de Huántar គឺកសាងពីថ្មដែលមានទំហំធំៗតំរៀបលើគ្នា ដោយមានកំពស់ប្រមាណជាង ១៦ម៉ែត្រ ហើយសំណង់នេះត្រូវបានដាក់បញ្ចូលក្នុងបញ្ចីបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ ១៩៨៥ ក្នុងការជួយថែរក្សា និងការពារ ជាសម្បតិ្តបេតិកភណ្ឌពិភពលោក។ ការរៀបចំក្រុងនៃអរិយធម៌ឆាវិន គឺជាការរៀបចំជាបណ្តុំនៃសំណង់ ដែលសំណង់គោលសម្រាប់ការគោរពដល់ព្រះក្នុងអរិយធម៌ឆាវិនបុរាណ។ លើសពីនេះតាមរយៈសំណង់ស្ថាបត្យកម្ម សិល្បៈ អ្នកស្រាវជ្រាវបានដឹងថា ប្រជាជនឆាវិនមានចំណេះដឹងខាងផ្នែក គណិតវិទ្យា តារាសាស្រ្ត ប្រតិទិន និងការរៀបចំក្រុង។ អ្នកស្រាវជ្រាវក៏បានដឹងថា អរិយធម៌នេះសំណង់ ប្រាសាទ Chavín de Huántar ត្រូវបានគេចាត់ទុកថាជាទីតាំងស្ថានីយ៍បុរាណវិទ្យា ដែលមានអាយុកាលចាស់ជាងគេនៅក្នុងចំណោមស្ថានីយ៍ Pre-Columbian ផ្សេងៗទៀតដោយផ្អែកលើការតុបតែង និងបច្ចេកទេសនៃការកសាងសំណង់ប្រាសាទ។
មនុស្សក្នុងអរិយធម៌នេះ មានជំនាញក្នុងការផលិតវត្ថុសិល្បៈ តាមទម្រង់ផ្សេងៗដែលបានរកឃើញពីកន្លែងជាច្រើននៃអរិយធម៌នេះរួមមាន គ្រឿងស្មូនដី គ្រឿងអលង្ការ រូបចម្លាក់ដី អំពីថ្ម និងលោហៈធាតុ។ សិល្បៈ និងសំណង់ស្ថាបត្យកម្មទាំងនោះ គឺជាសិល្បៈដែលមានទម្រង់ប្លែក តែមានបច្ចេកទេសខ្ពស់ ដែលភាគច្រើនឆ្លាក់ចេញពីថ្មភ្នំ និងរូបគំនូរលើកុលាលភាជន៏។ ជាពិសេសរូបចម្លាក់ដ៏ល្បីល្បាញដែលហៅថា Jaguar។
អរិយធម៌ឆាវិនដួលរលំនៅស.វ.ទី៣មុនគ.ស. អ្នកស្រាវជ្រាវពុំដឹងអំពីមូលហេតុនៃការដួលរលំនៃអរិយធម៌ឆាវិននៅឡើយ ប៉ុន្តែប្រហែលមកពីការមកការប្រែប្រួលអាកាសធាតុក្នុងតំបន់ និងមានការឈ្លានពីអរិយធម៌ដទៃទៀត។
ជារួមមកទិន្នន័យទាំងអស់ដែលបានបង្ហាញខាងលើ គឺបានមកពីតាមរយៈការសិក្សាលើការវិភាគកាបូន១៤ក៏បានបង្ហាញថា ស្ថានីយនេះមានអាយុកាលចាស់ និងជាអរិយធម៌ដ៏ចំណាស់មួយក្នុងចំណោមបណ្តាអរិយធម៌ចាស់ៗនៅក្នុងពិភពលោក និងក៏ជាដើមកំណើតនៃវប្បធម៌ក្នុងតំបន់អង់ដេស (Mother culture of Andean)។ អរិយធមAndean គឺជាបណ្តុំនៃអរិយធម៌ដែលកកើតនៅតាមបណ្តោយតំបន់ជ្រលងភ្នំ Andes ដែលលាតសន្ធឹងក្នុងប្រទេសតំបន់អាមេរិកខាងត្បូង ហើយអរិយធម៌នេះមានអាយុកាលចន្លោះ ១៥០០ឆ្នាំ មុនគ.ស. រហូតដល់៣០០ឆ្នាំ មុនគ.ស.៕
——————————————————————–
Chavin Civilization
Chavin Civilization is considered by researchers to be one of the most important civilizations in the pre-Inca civilization. The name of the Chavin civilization comes from the location of an archeological site called Chavín de Huántar, which contained temple structures and sculptures. This civilization flourished in the northern and central parts of South America, and today it is located in the Andes Valley, about 250 km from the capital Lima of Peru. The archeological site was discovered in the early 20th century by Peruvian archaeologist Julio C. Tello and excavated on that site.
Chavín de Huántar temple is one of the most important sites in the Chavín civilization because it is a core zone where for celebrating religious ceremonies in the Chavín civilization. The people of Chavin civilization worshiped Staff God, a famous deity in this civilization. Staff God has many different meanings, depending on the region of the people who worship this deity.
Researchers have also shown that people in this civilization are highly skilled and technically advanced in construction, consistent with the local environment. The Chavín de Huántar temple is built with a large stone structure, over a 16-meter-high, and the temple has been designated as a UNESCO World Heritage site in 1985. The urban planning of the Chavin civilization is a cluster of structures that were the main building blocks for the worship of God in the ancient Chavin civilization. In addition, through architecture structures and arts, the researchers realized that the Chavez people are well versed in mathematics, astronomy, calendars, and urban planning. Researchers also knew that the Chavín de Huántar is considered to be the oldest archeological site in the among other pre-Columbian, based on its decoration and construction techniques of the temple.
People in this civilization specialize in the production of art objects in various forms found from many places of this civilization, including pottery, jewelry, statues made from clay, stone, and metal. Those art and architecture are unique, high technical art forms mostly carved from rock and painted on pottery. Especially the famous statue called Jaguar.
Chavin civilization collapsed in the 3rd century BC. Researchers do not yet know the cause of the collapse of the Chavin civilization, but perhaps due to local climate change and the invasion of other civilizations.
Overall, the data presented above, based on 14 carbon studies showed that the site is very old and civilization is one of the oldest civilizations in the world. It is also the birthplace of the Mother culture of the Andean. The Andean civilization is a group of civilizations that originated in the Andes Valley, which stretches across the South American countries and dates between 1500 BC to 300 BC.
អត្ថបទដើម៖ លោក អេង តុលា