រឿង រាមកេរ្តិ៍ ខ្មែរ ជារឿងដែលលាតត្រដាងអំពីទំនាស់រវាងសភាវៈល្អនិងសភាវៈអាក្រក់តំណាងដោយតួអង្គព្រះរាមនិងរាពណ៍ ព្រមទាំងបង្កប់នូវអត្ថន័យខ្លឹមសារពាក់ព័ន្ធនឹងសីលធម៌និងយុត្តិធម៌សង្គមឆ្លុះបញ្ចាំងពីច្បាប់កម្មផល យុត្តិធម៌ សេចក្តីស្រឡាញ់ និងភាពស្មោះត្រង់។
ហនុមាន ស្វាស ជាតួអង្គសំខាន់មួយនៅក្នុងរឿងរាមកេរ្តិ៍។ មានកំណើតនៅខាស់ខិន(Kishkindha) ហនុមាន ជាបុត្ររបស់ព្រះពាយ (វាយោ) និងព្រះនាងអញ្ជនា។ យើងអាចមានចម្ងល់ថា ហេតុអ្វីបានជាបុត្ររបស់ព្រះពាយ (វាយោ) និង ព្រះនាងអញ្ជនា (ទេពធីតា) ជាសត្វស្វា។ រឿងរ៉ាវបានបកស្រាយថា ព្រះនាងអញ្ជនា បានធ្វើឱ្យឥសីម្នាក់ខឹង ហើយគាត់ក៏ដាក់បណ្តាសាឱ្យបុត្ររបស់ព្រះនាងកើតជាសត្វស្វា។
ឈ្មោះ «ហនុមាន» មានន័យថា «បាក់ផ្គាម» ដោយកាលនៅពីក្មេង ហនុមានអាចលោតខ្ពស់ណាស់ ហើយទៅប៉ះនឹងរន្ទះ ទើបទទួលបានឈ្មោះថា «ហនុមាន»។ ហនុមាន មានរោមពណ៌ស ដូចពេជ្រ ធ្មេញពេជ្រ និងដង្ហើមដែលអាចបញ្ចេញជាព្រះអាទិត្យនិងព្រះចន្ទ។ គាត់មានព្រះអាទិត្យប្រាំពីរនៅក្នុងមាត់របស់គាត់។
ហនុមាន មានប្រពន្ធច្រើន រួមមាន សុរិយបុត្រី សុរវចលា (Suryaputri Survachala), អនង្គកុសុមៈ (Anangkusuma), បុស្សបាមាលី (Bussa Mali) (អ្នកបម្រើព្រះសិវៈ), បញ្ជកាយ (Banjakaya) មានបុត្រឈ្មោះ អសុរផាត់ (Asuraphatt), សុវណ្ណមច្ឆា (Suvann Machha) មានបុត្រឈ្មោះ មច្ឆានុ (Machhanu), វនរិន (Vanarin) (អ្នកកាន់ចង្កៀងបម្រើព្រះសិវៈ), មណ្ឌោគិរី (Mundokiri), និងសុវណ្ណកាន់មយូរ៉ា (Suvann Kann Mayura) (មហេសីរបស់ឥន្ទជិត) ដែលរាពណ៍លើកឱ្យទៅហនុមានជារង្វាន់ ក្រោយពីហនុមានទទួលបេសកកម្មពីព្រះរាមទៅលួចយកដួងចៃរបស់រាពណ៍ ដោយធ្វើកលជារត់ចេញពីព្រះរាមមកនៅនឹងរាពណ៍។
ហនុមាន មានតេជៈបារមី កម្លាំង និងស្វាមីភ័ក្តខ្លាំងក្លា។ នៅក្នុងរឿងរាមាយណ ហនុមាន បូជាចំពោះព្រះរាម។ ហនុមាន ជាមេទ័ពមួយក្នុងចំណោមមេទ័ពទាំង១៨របស់ព្រះរាម និង «កងទ័ពព្រះពន្លា» ហើយក៏ជាមេទ័ពស្វា ដែលមានឫទ្ធានុភាពខ្លាំងក្លា បញ្ញាវៀងវៃ និងភាពស្មោះត្រង់ខ្ពស់ ចំពោះព្រះរាម។
ហនុមាន ជាតួអង្គមួយដែលមិនស្លាប់រហូតឡើយ គឺនៅពេលស្លាប់ ដោយព្រះបិតាជាព្រះពាយ(វាយោ) គ្រាន់តែផ្លុំខ្យល់ចូលទៅក្នុងមាត់ក៏រស់ឡើងវិញ។ ជាលក្ខណៈសម្បត្តិ ហនុមាន មានប្រាជ្ញា ឫទ្ធានុភាពខ្លាំងក្លា ជាមួយគ្នាផងដែរ ក៏ជាតួអង្គលេងសើចច្រើននិងមានប្រពន្ធច្រើនផងដែរ។ យ៉ាងណាមិញ នៅក្នុងជំនឿ ប្រពៃណី និងការបដិបត្តិខ្លះ ដូចជានៅប្រទេសឥណ្ឌា គេក៏គោរពបូជាហនុមានជាព្រះមួយព្រះអង្គដែរ៕
——————————————————————–
HANUMAN
The Khmer moral tale Reamker, depicting the struggle between good and evil, reflects the laws of karma embedded in true and just actions, love, and loyalty, particularly justified by the protagonist Preah Ream (Rāma) and the antagonist Reap (Rāvana) respectively.
Hanuman, white monkey, is one of the central characters in the Reamker, a grand Hindu epic—the Ramayana. Born in Kishkindha, he is often described to be the son of the Wind, the best of Vanaras, and the brave of the brave. He is the son of Preah Peay [Vāyu] (the celestial Wind God) and Anjana, a celestial nymph (Tranet 1999: 20; Broman 1996: 27; Reamker Glossary 1960: 38-39; Gaer 1954: 96, 110, 111). One may wonder how a son of the Wind God and a nymph turned out to be a monkey. The account had it that Anjana once angered a sage who cursed her son to be born as a monkey. Hanuman is a semi-divine monkey with extraordinary daring feats, strength, and loyalty. In the Ramayana story, he is described to be the devotee of Lord Ram.
The name “Hanuman” means “the broken jaw.” While still a small child, he leaped up to a great height, and his jaw was broken by a bolt of lightning. That was then he was given the name “Hanuman” (Gaer 1954: 110-111). Hanuman has white fur (like a diamond), diamond teeth, and breath of stars and moons. He has seven suns in his mouth (Chheng 1998: 21).
Hanuman had the union with several women, including Suryaputri Survachala, Anangkusuma, Bussa Mali (Shiva’s maiden), Banjakaya bore him a son Asuraphatt, Suvann Machha bore him a son Machhanu, Vanarin (Shiva’s lamp maid), Mundokiri, and Suvann Kann Mayura (Indrajit’s wife), who was given to him by Reap as a reward, after Hanuman, on his mission to steal Reap’s soul, while pretending to run away from Preah Ream and joining forces with Reap (King Rama I 2002[1807]: 90-92).
Hanuman is one of the eighteen monkey commanders at the service of Preah Ream and his Pavilion Army (Chet 2002: 82, 109; Chandavij and Pramualratana 1998: 53; Chheng 1998: 32; Leang n.d.: 24; Yupho 1972: 8-10). He is the General of the armies of monkeys, possessing great power, wisdom, and piety. He is, no doubt, the faithful companion and helper of Preah Ream.
Hanuman never forever dies. He dies once and again because he has been revived by his father, the Wind God, who merely blows the air into his mouth and restores his life again and again.
As a character, Hanuman is wise, powerful, at the same time playful, and a womanizer. In some beliefs, traditions, and practices, as seen in India, Hanuman is veneratedly worshipped as God.
អត្ថបទដើម៖ បណ្ឌិត សំ សំអាង