ទំព័រដើមប្រវត្តិសាស្ត្រការពិនិត្យឡើងវិញនូវសិលាចារឹក K.១២៤១ (Ka.៤)

ការពិនិត្យឡើងវិញនូវសិលាចារឹក K.១២៤១ (Ka.៤)

សិលាចារឹកនេះរកឃើញ​នៅចន្លោះ ​ភូមិក្រាំងតូច និងភូមិក្រាំងធំ ស្រុក​អង្គរ​បុរី ខេត្តតាកែវ និងដឹកជញ្ជូនមកកាន់សារមន្ទីរជាតិ នៅឆ្នាំ១៩៩៣ ដោយលោកសាស្ត្រាចារ្យ សឺន ស៊ូបែរ្តិ៍។ នៅពេល​រក​ឃើញ សិលាចារឹកនេះបាក់បែកជាបួនផ្នែក ក្រោយ​មកបាន​​ជួស​ជុល​ដោយ​សារ​មន្ទីរ​ជាតិ ​និង​បច្ចុប្បន្នតម្កល់​នៅរោងជាងជួសជុលថ្មនៃសារមន្ទីរជាតិ។ សិលាចារឹក​នេះ​មាន​លេខ​បញ្ជី​សារពើ​ភណ្ឌសិលាចារឹក Ka.៤ និង K.១២៤១

សិលាចារឹក K.១២៤១

សិលាចារឹកនេះចារនៅលើថ្មស្រទាប់ មានប្រវែង ១៤៥ស.ម. x ៧៤ស.ម. x ១៤ស.ម.។ ជាទូទៅយើងសង្កេតឃើញថា​ ចំណារ​អក្សរមានសភាពច្បាស់ និងជ្រៅល្អ ប៉ុន្ដែ​​ដោយសា​រសិលាចារឹកនេះ​បាក់ជាបួន ហើយរកឃើញតែបីផ្នែក​ទើប​ធ្វើ​ឱ្យ​បាត់​អក្សរ​នៅ​​ផ្នែកខាងស្ដាំត្រង់បន្ទាត់ទី​១ដល់ទី៣។ ត្រង់ផ្នែកចារឹកអក្សរខ្លះ ថ្ម​បាន​របេះ​បាត់​ដោ​យ​ការ​បាក់​នៃសិលាចារឹ​ក​នោះ នាំឱ្យបាត់​បង់​ចំណារអក្សរ ជាពិសេស​ត្រង់​ផ្នែក​កណ្ដាល​បន្ទាត់​ទី៤ និងទី៥។ ឯផ្នែកខ្លះទៀត ទោះថ្មស្រទាប់បានរបេះ ក៏​នៅ​សល់​ចំណារ​រាក់ៗ​ដែល​អាច​អាននៅលើថ្មបាន ប៉ុន្ដែពិបាកនឹងផ្ដិតជាប់នៅលើក្រដាសសំណៅផ្ដិត។

កន្លងមក សិលាចារឹកនេះធ្លាប់បានសិក្សា និងចុះផ្សាយរួចមក​ហើយ​ដោយ​លោក​ស្រី​បណ្ឌិត ពៅ សាវរស នៅក្នុងសៀវភៅសិលាចារឹកថ្មីៗនៃប្រទេសកម្ពុជា ក្បាល​ទី២​និង​ទី៣ (Nouvelles inscriptions du Cambodge II & III) កាលពីឆ្នាំ២០០១។ បន្ទាប់មកលោក ហ្វីលីព ជេន្នើរ បាន​យក​ការចុះផ្សាយរបស់លោកស្រីបណ្ឌិត ពៅ សាវរស ​ទៅ​ចុះ​ផ្សាយ​ក្នុង​គេហទំព័រភាសាអាស៊ីអាគ្នេយ៍ ដោយ​មាន​សេចក្ដី​ប្រែ​ជា​ភាសា​អង់គ្លេស​និង​ការ​សិក្សា​បែ​ប​ភាសាវិទ្យាទៅលើអត្ថបទនោះផងដែរ។

ដោយសារក្រដាសសំណៅផ្ដិតសិលា​​ចារឹកដែល​លោក​ស្រីបណ្ឌិត ពៅ សាវរស ទទួ​ល​បាន​ពុំច្បាស់ល្អ ទើបនាំ​ឱ្យ​អំណាន​សិលាចារឹក​នេះ​ត្រង់​ផ្នែក​ខ្លះ​ខ្វះ​ខាត​និង​ផ្នែក​ខ្លះ​ទៀត​ខុស។ រីឯអំណាន​​សិលាចារឹកនេះ​របស់លោក ហ្វីលីព ជេន្នើរ ក៏​ពុំ​មាន​អ្វី​ប្លែក​ពី​លោក​ស្រីបណ្ឌិត ពៅ សាវរស ដែរ។ ដោយ​សារ​មាន​ឱកាស​បាន​ផ្ទៀង​ផ្ទាត់​សិលាចារឹក​នេះ​ម្ដង​ទៀតនៅលើ​ថ្ម និងបានរកឃើញនូវ​ចំណុចដែលអ្នកសិក្សាទាំងពីររូបបានអាន​ភាន់ច្រឡំ និងខ្វះខាតទើប​យើង​សម្រេច​ចិត្ត​សិក្សា​សិលាចារឹក​នេះ​ឡើង​វិញ​ និង​ចុះ​ផ្សាយ​នៅ​ទីនេះ។​ សិលាចារឹកនេះចុះកាលបរិច្ឆេទ​នៅមហាសករាជឆ្នាំ៦៧៨១៣​​រោច ខែវិសាខ ត្រូវ​នឹងគ្រិស្ដសករាជឆ្នាំ៧៥៦។ លោកស្រីបណ្ឌិត ពៅ សាវរស  អាន​កាល​បរិច្ឆេទ​សិលាចារឹក​នេះ​ថាត្រូវនឹងមហាសករាជឆ្នាំ​៦៩៨។ បើ​យើងប្រៀបធៀប​នឹងសិលាចារឹកសម័យ​មុន​អង្គរ​ដទៃ​ទៀត (K.១៣៤: ២២, K.១៣៧: ១៧, K.១៥៥II: ៣១) តួលេខទីពីរជាតួលេខ «៧» យ៉ាងប្រាកដពុំមែនជាតួលេខ «៩» ឡើយ។

តាមការពិនិត្យមើលអត្ថបទនេះ​ ទំនងជាចារ​មិនទាន់ចប់សព្វគ្រប់នៅ​ឡើយ​ទេ ដ្បិត​​សេចក្ដី​នៅក្នុងបន្ទាត់ខាងចុងបំផុត ពុំមែនជាឃ្លាបញ្ចប់នោះ​ឡើយ។ ជា​រួម​អត្ថបទ​សិលាចារឹក​នេះ ចារឹកពីព្រះរាជបញ្ជារបស់ព្រះមហា​ក្សត្រមួយអង្គនាសម័យ​ចេនឡា​ដែល​ពុំមា​ន​បង្ហាញ​ព្រះនាមត្រាស់បង្គាប់ឱ្យរៀបចំប្រាសាទព្រះស្រីមុខលិង្គ នៅឯតំបន់​គ្រាង ​ប្រហែលជាប្រគល់ឱ្យក្រុម «យម​ហ​សិ​ត​​» ជាអ្នកគ្រប់គ្រង។ បន្ទាប់​មក​មាន​បង្ហាញ​ពី​ការ​រៀប​ចំក្រុមបាទមូល អ្នកបម្រើរបស់ក្រុមបាទ​មូល និង​ក្រុម​យមហសិត ព្រមទាំង​រៀប​ចំ​ព្រាហ្មណ៍​ធ្វើផ្ជុះនៅប្រាសា​ទ​​នោះផងដែរ​។ កាល ម្រតាញនាគបាល ​​​ជាភាគវត គឺ​បាន​ឆ្លាក់​បត្រ​(សិលាចារឹកនេះ) និងមានសាក្សីចូលរួមមានឋានន្ដ​រ​នាមជា ម្រតាញ​ បោញ ចាស់ស្រុក និងតុលាការ។ បន្ទាប់មកជាបញ្ជីថ្វាយស្រូវ​ម្ភៃ​មួយ​ និង​ក្នប់​មាស​មួយ​ថ្វាយ​ដល់​ព្រះ។ ចុងក្រោយជាបញ្ញត្តដល់ជន​​​ណា​ដែល​ដក​ហូត​សិទ្ធ​គេ​ ហើយ​យក​អ្នក​បម្រើ​ព្រះ​ពី​ប្រាសាទ​ អ្នកនោះនឹងត្រូវទទួលទោស។

———————————————————

The review of inscription K.1241 (Ka.4)

The inscription K.1241 has been found on the border of Krang Touch and Krang Thom village, Angkor Borei district, Takeo province. I was transferred to the National Museum of Cambodia in 1993 by professor Son Soubert. The inscription was broken into four pieces but restored after arriving at the National Museum of Cambodia. 

It is 145cm in length, 74cm in width, and 14cm in thickness. The letters are beautifully carved and deep. However, lines number one to number three on the right-hand side are missing due to one piece of the stone being missing. In addition, some letters are detaching and decay. 

The inscription was studied by Saveros Pou in her book Nouvelles inscription du Cambodge II & II in 1993 and published with English translation in the Southeast Asia website by Fillip Jenner. Significantly, it has been found that the rubbing of the inscription was not clear. Hence, the reading and description by Saveros Pou and Fillip Jenner have some errors. 

Inscription K.1241 mentions the date 678 Caka of the 13th waning moon, Visak. It is equal to 756 CE. However, Savros Pou states that the inscription is in 698 Caka. Accordingly, in comparison to the Pre-Angkorian inscriptions such as K.134:22, K.137:17, L.155II:31, the second number was 7, not 9. Furthermore, it is an unfinished inscription as it does not have an ending sentence. 

It mentions the order of a King in the Chenla period to the official to build a temple called Vrah Sri Mukhalinga at Krāng. Also, it was in charge by a group of Yamahasita. Additionally, it shows an arrangement of Pādamūla group, the servants from Pādamūla and Yamahasitta group. Moreover, the carving of the inscription was under the witness from a high ranking official, Mratañ Pol, elderly of the village and the court. The last paragraph shows the offerings to God. More importantly, warning of destructing the order and removing the servants from God. 

A summary of the text:

(1-3) 678 Caka, 13th waning moon of Visak. There is an order of the King to Khloñ Yamahasitta.

(3-6) The erection of a temple for Vrāḥ Kamrataṅ Añ Sri Mukhalinga of Krāng.

(6-7) There are Poñ Bhasanta, Poñ Ākula and Poñ Vijayanana of Pādamula.

(7-8) The name of servants for the Yamahasitta and Padamula group.

(8-9) The names of appointing officials, Mratañ Naraysvami and Raksmijaya.

(9-11) The name of a person who was carving the inscription, Mratañ Nāgapāla, 

and the witness are Mratañ Isānagana, Mratañ Sāṅ, Mratañ Jeskula, Mratañ Knmeṅ, Mratañ Kulavnḍha, Mratañ Kalpit, Poñ Ratnavises, Elderly of the village, and the court.

(12) The offerings to the god.

(12-13) The waning to whom the offerings and servants are removing from the temple and the god. 

(14) Unfinished sentence.

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!