ទំព័រដើមប្រវត្តិសាស្ត្រអរិយធម៌ទីវ៉ាណាគូ (Tiwanaku Civilization)

អរិយធម៌ទីវ៉ាណាគូ (Tiwanaku Civilization)

អរិយធម៌ទីវ៉ាណាគូ (Tiwanaku) ឬ តាហ៊ូណាកូ (Tiahuanaco) គឺជាអរិយធម៌ចំណា​ស់មួយក្នុងចំណោមអរិយធម៌ចំណាស់ទាំងបី ក្នុងតំបន់ជ្រលងភ្នំអេនឌៀន (Andean​ Civilization ) ដែលរួមមាន អរិយធម៌ឆាវិន, អរិយធម៌វ៉ារី និងអរិយធម៌ទីវ៉ាណាគូ។ អរិយធម៌នេះមានទីតាំងស្ថិតនៅក្បែរទន្លេ ទីទីកាកា ( Titicaca )សព្វថ្ងៃស្ថិតនៅក្នុងខេត្ត អ៊ឹងហ្គាវី (Ingavi) ដែលមានចម្ងាយប្រមាណជាង៧០គីឡូពីរាជធានី ឡាប៉ាស (La Paz) នៃប្រទេស បូលីវី  ហើយអរិយធម៌នេះមានរាជធានីក៏ហៅថា ទីវ៉ាណាគូដែរ។ តាមរយៈការស្រាវជ្រាវលើអរិយធម៌ទីវ៉ាណាគូបានរកឃើញទីតាំងស្ថានីយបុរាណៗជាច្រើន ដែលស្ថិតនៅតាមប្រទេសជាច្រើននៅក្នុងតំបន់ទ្វីបអាមេរិកខាងត្បូង ដែលរួមមានផ្នែកខាងនៃប្រទេសប៉េរូ, បូលីវី និងប្រទេសឈីលីជាដើម។

រាជធានីទីវ៉ាណាគូត្រូវបានរកឃើញដោយពួកអេស្ប៉ាញ នៅពេលគ្រប់គ្រងបណ្តាប្រ​ទេសក្នុងតំបន់ទ្វីបអាមេរិកនៅអំឡុងស.វ.ទី១៦។ ទីក្រុងនេះ មានកំពែងដី និងគូរទឹកដែលបង្ហាញពីទម្រង់សិល្បៈសំណង់របស់អរិយធម៌ ដែលនៅតាមជ្រលងភ្នំអេនឌៀន (Andean Civilization) ដែលរួមមានសំណង់ប្រាសាទ និងរចនាសម្ព័ន្ធសាធារណៈផ្សេងៗ។ បើសង្កេតមើលតាមប្លង់នៃការរៀបចំក្រុងទីវ៉ាណាគូ គឺជាការរៀបចំជាបណ្តុំនៃសំណង់សាសនា (Complex monuments) ដែលសំណង់គោលនោះ គឺជាប្រាសាទពីរ៉ាមីត Akapana,ប្រាសាទ Kalasasaya និងប្រាសាទ Pumapumku សម្រាប់គោរពដល់ Staff God ដែលប្រជាជននៅក្នុងអរិយធម៌នេះគោរព។ ចំពោះ អត្ថន័យ Staff God គឺមានន័យជាច្រើនខុសៗគ្នា ដែលអាស្រ័យលើតំបន់ប្រជាជនដែលគោរពលើអទិទេពនេះ ក្នុងអរិយធម៌ទីវ៉ាណាគូបុរាណ។

សំណង់ប្រាសាទពីរ៉ាមីត Akapana កសាងពីថ្មទំហំធំៗតំរៀបលើគ្នា ដែលមានកំពស់ប្រមាណជាង១៩ម៉ែត្រ។ ប្រាសាទសំខាន់មួយទៀត គឺប្រាសាទ Kalasasaya ដែលកសាងជារាងចតុកោណ និងមានសំណង់ថ្មមួយដែលហៅថា Gate of the Sun ដែលនៅចំកណ្តាលនៃ Gate of the sun នោះ មានរូប Staff gods ដែលមនុស្សក្នុងអរិយធម៌នេះ ជឿថាសំណង់ Gate of the sun ជាសំណង់ដ៏សំខាន់នៅក្នុងអរិយធម៌ទីវ៉ាណាគូនេះ។ សំណង់សិល្បៈស្ថាបត្យកម្មបានបង្ហាញថា ទីក្រុងទីវ៉ាណាគូ គឺជាទីក្រុងបណ្តុំនៃសំណង់សាសនាដែលធំជាងគេនៅក្នុងអរិយធម៌ផ្សេងទៀត នៃបណ្តាអរិយធម៌អេនឌៀន (Andean Civilization)។​

អ្នកស្រាវជ្រាវក៏បានបង្ហាញថា មនុស្សក្នុងអរិយធម៌នេះមានការបិនប្រសព្វ និងមានបច្ចេកទេសខ្ពស់ក្នុងការសាងសង់ដែលស្របទៅនឹងមជ្ឃដ្ឋានក្នុងតំបន់។ លើសពីនេះក៏មា​នជំនាញក្នុងការផលិតវត្ថុសិល្បៈ តាមទម្រង់ផ្សេងៗដែលបានរកឃើញពីកន្លែងជាច្រើ​ននៃអរិយធម៌នេះរួមមាន គ្រឿងស្មូនដី គ្រឿងអលង្ការ និងរូបចម្លាក់ដី ថ្មនិងលោហៈធាតុ។ សិល្បៈ និងសំណង់ស្ថាបត្យកម្មទាំងនោះ គឺជាសិល្បៈដែលមានទម្រង់ប្លែក តែមានបច្ចេកទេសខ្ពស់ ដែលភាគច្រើនឆ្លាក់ចេញពីថ្មភ្នំ និងរូបគំនូរលើកុលាលភាជន៍។ ជាពិសេសរូបចម្លាក់ Staff Gods ដែលឆ្លាក់ពីថ្មជាដើម។​

អ្នកស្រាវជ្រាវពុំដឹងអំពីមូលហេតុច្បាស់លាស់ នៃការដួលរលំអរិយធម៌ទីវ៉ាណាគូ នេះនៅឡើយទេ ប៉ុន្តែអាចប្រហែលមកពីការប្រែប្រួលអាកាសធាតុក្នុងតំបន់ និងមានការឈ្លានពីអរិយធម៌ដទៃទៀត និងមានកត្តាផ្សេងៗដែលធ្វើឱ្យអរិយធម៌ដ៏រុងរឿងមួយនេះបានដួលរលំ​។ 

ជារួមអរិយធម៌ទីវ៉ាណាគូ គឺជាអរិយធម៌ដ៏សំខាន់មួយនៅក្នុងការសិក្សានៃអរិយធម៌មុនអ៊ីនកា ជាពិសេសទីក្រុងរបស់អរិយធម៌នេះ ដែលជាបណ្តុំនៃសំណង់សាសនាដ៏ល្បីល្បាញនៅក្នុងតំបន់អរិយធម៌នៅតាមជ្រលងភ្នំអេនឌៀន។ ម្យ៉ាងទៀតអរិយធម៌នេះ ក៏ជាអាណាចក្រដ៏រុងរឿងណាស់ដែរ ក្នុងចំណោមបណ្តាអរិយធម៌មុនអ៊ីនកាដ៏ទៃទៀត ដោយអរិយធម៌ទីវ៉ាណាគូនេះមានការរីកចម្រើនខ្លាំងនៅអំឡុងស.វ.ទី៦នៃគ.ស. និងត្រូវបានដួលរលំនៅអំឡុងស.វ.ទី​១១នៃគ.ស. ពោលគឺមានរយៈពេលប្រមាណ ៥០០ឆ្នាំ៕

————————————————————————-

Tiwanaku civilization

The Tiwanaku or Tiahuanaco civilization is one of the three oldest civilizations in the Andean Valley, including the Chavin, Wari, and Tiwanaku civilizations. It is located near the Titicaca River, in the province of Ingavi, more than 70 km from the La Paz capital Of Bolivia, and also has its city called Tiwanaku. Through the research on the Tiwanaku civilization, Tiwanaku discovered many ancient sites located in several countries in South America, including parts of Peru, Bolivia, and Chile.

Tiwanaku city was discovered by the Spaniards when they ruled the countries in America during the 16th century. The city has earthen ramparts and moats depicting the artistic forms of construction of the Andean Civilization, including temples and public structures. According to the urban planning of Tiwanaku, it is the complex monuments, the main structures of which are the Akapana Pyramid, Kalasasaya Temple, and Pumapumku Temple dedicated to Staff God, who the people of this civilization respected. Staff God has many different meanings, depending on the region of the people who worshiped this god in the ancient Tiwanaku civilization.

The Akapana Pyramids are built of large stone blocks piled up on each other, with more than 19 meters in height. Another important temple is the Kalasasaya Temple, which is built in a rectangular shape and has a stone structure called the Gate of the Sun. In the center of the Gate of the sun is the staff gods, which people in this civilization believe that the Gate of the sun is an important structure in the Tiwanaku civilization. The art of architecture structure shows that Tiwanaku city is the city collected of the religious largest buildings of other civilizations in Andean Civilization.

Researchers have also shown that people in this civilization are highly skilled and technique in construction, consistent with the local environment. In addition, the people also specialize in the production of artifacts in various forms found in many places of this civilization, including ceramics, jewelry, and sculptures made of clay, stone, and metal. The art and architecture structures are unique, high technique​ art forms, most of which are often carved out of rock and painted on ceramics. Especially the statues of Staff Gods carved from rock.

Researchers do not yet know the reason for the collapse of the Tiwanaku civilization but may be due to local climate change and the invasion of other civilizations, and there are factors that led to the collapse of this glorious civilization.

Overall, the Tiwanaku civilization was an important civilization in the study of pre-Inca civilization, especially the city of this civilization, which is a collection of famous religious structures in the civilization area in the Andean Valley. Moreover, this civilization was also a very glorious empire among the other pre-Inca civilizations, with the Tiwanaku civilization flourishing during the 6th-century and collapsing during the 11th century, that is, for about 500 years.

អត្ថបទដើម៖ លោក អេង តុលា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!