ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ៧រោច ខែកត្តិ...

ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ៧រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកដែលប្រកបអាជីវកម្ម និងទទួលបានអតិថិជនជាច្រើនគាំទ្រ ហើយទទួលបានផលចំណេញច្រើន។ ចំពោះលោកអ្នកប្រកបកិច្ចការឯកជន និងរដ្ឋនានានឹងទទួលបានការលើកសរសើរពីសំណាក់ថ្នាក់ដឹកនាំ ហើយបើទោះបីលោកអ្នកនិយាយការងារអ្វីគង់នឹងបានសម្រេចមិនខាន។ ចំពោះគូស្នេហ៍កំឡោះក្រមុំមានភាពល្អូកល្អឺននឹងគ្នាណាស់។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការប្រកបអាជីវកម្ម និងកិច្ចការនានាដំណើរការជាប្រក្រតី។ ប៉ុន្តែលោកអ្នកមិនគួរខិតខំប្រឹងប្រែងហួសកំលាំង ឬលើសពីសមត្ថភាពខ្លួន នោះទេ សន្សឹមៗទើបប្រសើរ។ លោកអ្នកត្រូវរៀបចំផែនការអនាគតឲ្យបានច្បាស់លាស់ ទើបទទួលបានជោគជ័យកាន់តែធំ។ ចំណែកកំឡោះក្រមុំដែលមិនទាន់មានស្នេហា ឬមិនទាន់សម្រេចចិត្តកសាងគ្រួសារ ​​លោកអ្នកគួរគិតគូរដើម្បីផ្លាស់ប្តូរស្ថានភាព ពីព្រោះការសម្រេចចិត្តនៅក្នុងថ្ងៃនេះ អាចនិងនាំឲ្យមានចំណងអាពាហ៍ពិពាហ៍ដ៏រឹងមាំ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះផ្តល់ផលល្អឲ្យលោកអ្នកដើម្បីទំនាក់ទំនងការងារតូចធំ។ លោកអ្នកនឹងទទួលបានភាពរីកចម្រើន និងភាពរីករាយពេញមួយថ្ងៃ។ បើទោះបីលោកអ្នកមានការលំបាកផ្ទាល់ខ្លួនបន្តិចបន្តួច ចូរព្យាយាមគិតវិជ្ជមានជានិច្ច នោះវានឹងអាចជួយលោកអ្នកមិនឲ្យធ្លាក់ចូលក្នុងស្ថានភាពលំបាកឡើយ។ សម្រាប់គូស្នេហ៍ លោកអ្នកគួរមានការប្រុងប្រយ័ត្នពាក្យសំដីដែលនាំឲ្យរង្គាសចិត្តគ្នាទៅវិញទៅមក ដូច្នេះយកល្អនិយាយតិចប្រសើរជាង ដើម្បីកុំឲ្យបញ្ហាយល់ច្រឡំកើតឡើង។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការនានាតម្រូវឲ្យលោកអ្នករៀបចំគម្រោងឲ្យបានល្អិតល្អន់ទើបទទួលបានផ្លែផ្កាជាទីគាប់ចិត្ត។​ លោកអ្នកត្រូវចាប់យកឳកាសនានា កុំទុកឲ្យវារបូតបាត់បង់ទៅវិញឲ្យសោះ។ សម្រាប់សេចក្តីស្នេហា លោកអ្នកនឹងទទួលបានសេចក្តីស្រលាញ់ និងជឿទុកចិត្តពីភេទផ្ទុយគ្នា។ ដោយឡែកចំពោះបញ្ហាសុខភាព លោកអ្នកហាក់ដូចជាមានកំលាំងចុះទន់ខ្សោយបន្តិច ដូច្នេះសូមធ្វើចលនា​ ឬលំហាត់ប្រាណឲ្យបានច្រើន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ រាល់កិច្ចការនានាដែលលោកអ្នកធ្វើ ត្រូវមានការប្រុងប្រយ័ត្ន បើមិនដូច្នោះទេអាចនឹងខាតលាភធំ។ ប្រសិនបើអស់លោកអ្នកមានគម្រោងធ្វើដំណើរទៅទីជិត ឬឆ្ងាយត្រូវធ្វើដំណើរដោយយកចិត្តទុកដាក់ជាទីបំផុត។ ចំពោះសេ្នហា   កំឡោះក្រមុំ ថ្ងៃនេះជាពេលវេលាយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។ បញ្ហាសុខភាព លោកអ្នកអាចមានភាពតានតឹងទៅលើប្រព័ទ្ធប្រាសាទ។​ នៅថ្ងៃនេះរាសីលោកអ្នកហាក់មិនសូវស៊ីសង្វាក់និងមនុស្សឆ្នាំជូតឡើយ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរនឹងទទួលផលចំណេញយ៉ាងប្រសើរ។ ចំពោះលោកអ្នកដែលប្រកបការងារនឹងទទួលបានជោគជ័យ ព្រមទាំងការគាំទ្រពីមិត្តរួមការងារ។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់លោកអ្នកក្នុងការរៀបចំគម្រោងការសម្រាប់អនាគត។ លោកអ្នកគួរប្រកាន់ខ្ជាប់នូវអាកប្បកិរិយាល្អក្នុងការរស់នៅ ដើម្បីរក្សាបានទំនាក់ទំនងល្អចំពោះមនុស្សនៅជុំវិញខ្លួន។ សូមប្រុងប្រយ័ត្ន ឬពន្យាពេលក្នុងការធ្វើដំណើរផ្លូវឆ្ងាយ ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ចំពោះអាជីវករ ការលក់ដូរមិនសូវទទួលបានប្រាក់ចំណេញដូចសព្វមួយដងនោះទេ ចំណែកអ្នកប្រកបការងាររដ្ឋ និងឯកជនច្រើនមានភាព ស្មុគ្រស្មាញប្រទាក់ក្រឡា។ លោកអ្នកអាចមានមនុស្សនៅជុំវិញខ្លួនច្រណែនទិន្នា ប៉ុន្តែសូមអត់ធ្មត់ និងអនុគ្រោះ ដើម្បីជៀសវាងការឈ្លោះប្រកែកគ្នា និងបញ្ហារាលដាល។ លោកអ្នកអាចទទួលបានប្រយោជន៍ពីមនុស្សកើតឆ្នាំថោះ ប្រសិនបើលោកអ្នកចេះប្រយ័ត្នពាក្យសំដី។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារកស៊ីនានារបស់លោកអ្នកក្នុងថ្ងៃនេះ នឹងទទួលបានផលចំណេញ និងជោគជ័យ។ លោកអ្នកអាចចាប់ផ្តើមកិច្ចការងារថ្មីនៅថ្ងៃនេះ​ ព្រមទាំងទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីអ្នកនៅជុំវិញខ្លួន។​ ថ្ងៃនេះក៏ជាពេលវេលាល្អសម្រាប់លោកអ្នកដើម្បីរៀបចំផែនការនានាសម្រាប់ជីវិតផងដែរ។ លោកអ្នកគួរប្រាស្រ័យទាក់ទងឲ្យបានច្រើនជាមួយមនុស្សវ័យក្មេង ហើយត្រូវធ្វើទានផងដែរ។ លោកអ្នកគួរគិតគូរក្នុងការចំណាយប្រាក់ ពីព្រោះវាអាចបណ្តាលឲ្យមានហានិភ័យពេលក្រោយ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ រាល់កិច្ចការនានានឹងចាប់ផ្តើមរីកចម្រើនជាបណ្តើរៗ ហើយការជជែកពិភាក្សាជាមួយមិត្តភក្តិក្នុងថ្ងៃនេះ គឺជាវិធីដ៏ល្អដើម្បីទទួលបានផលលាភ។ សម្រាប់   មន្ត្រីរាជការនឹងមានផ្លូវទទួលឳកាសការងារថ្មី។ ចំណែករាល់បញ្ហានានា លោកអ្នកនឹងទទួលបានជំនួយពីអ្នកនៅជុំវិញខ្លួនជាពិសេសក្រុមគ្រួសារ។ ដោយឡែករាល់អ្នកប៉ុនប៉ងធ្វើអាក្រក់នឹងអ្នក គេនឹងដកថយចេញទៅវិញដោយខ្លួនឯង។ ចំពោះបញ្ហាសុខភាព លោកអ្នកអាចមានជំងឺដង្កាត់តិចតួចទាក់ទងនឹងបំពង់ក។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចនឹងប្រឈមនឹងការខាតបង់ក្នុងអាជីវកម្ម ​ឬសម្រាប់អ្នកប្រកបកិច្ចការងារផ្សេងៗ លទ្ធផលអាចមិនបានដូចការរំពឹងទុកទេ។ អ្នកគួររកពេលវេលាផ្តល់ភាពរីករាយឲ្យខ្លួនឯងឲ្យបានច្រើន ពីព្រោះក្នុងស្ថានភាពនេះ មានតែលោកអ្នកទេដែលអាចជួយលោកអ្នកបាន។ លោកអ្នកក៏មិនគួរប្រញាប់ប្រញាលចំណាយលុយកាក់ទ្រព្យធនច្រើនពេកដែរ ពីព្រោះអាចបណ្តាលឲ្យបានបញ្ហាទៅវិញ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកមានការលំបាកក្នុងការប្រកបការងារដើម្បីឲ្យទទួលបានផលល្អខ្លាំងណាស់ បើទោះបីលោកអ្នកមានការខិតខំប្រឹងប្រែងយ៉ាងណាក្តី ក៏ប៉ុន្តែលោកអ្នកនៅមានថាមពលវិជ្ជមានជានិច្ច ដែលនឹងជួយកែប្រែស្ថានការណ៍ឡើងវិញ។ លោកអ្នកត្រូវមានការប្រុងប្រយ័ត្នអន់ធ្មត់ឲ្យបានច្រើន ដើម្បីជៀងវាងជម្លោះជាមួយគូជីវិត។ ចំពោះសុខភាព ចូរប្រយ័ត្នរោគរាគរូស ពីព្រោះអាហារមិនស្អាត។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចប្រកបការងារកស៊ីជួញដូរបានល្អប្រសើរ និងអាចរក្សាបាននូវប្រាក់កម្រៃចំណេញដូចធម្មតា ប៉ុន្តែសូមប្រយ័ត្នចំពោះការចំណាយធំ។ ចំពោះលោកអ្នកដែលប្រកបកិច្ចការងាររដ្ឋ និងឯនជននឹងសម្រេចបានផលជាទីគាប់ចិត្ត។ ប៉ុន្តែដើម្បីអាចសម្រេចការងារទាំងនេះ លោកអ្នកត្រូវមានការអត់ធ្មត់ឲ្យបានច្រើន ពីព្រោះលោកអ្នកមានមនុស្សច្រណែន។ ចំពោះបញ្ហាសេ្នហាកំឡោះក្រមុំ ​ ថ្ងៃនេះមិនមែនជាពេលវេលាល្អដើម្បីសាងទំនាក់ទំនងនោះទេ។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!