ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវន...

ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងពេលនេះសូមកុំមានភាពភ័យខ្លាចក្នុងការសុបិន្ត បោះទោះបីជាលោកអ្នកគិតថាមិនអាចទៅរួចក៏ដោយ។ លោកអ្នកអាចធានាថាទទួលបានភាពចម្រើនលូតលាស់យ៉ាងប្រសើរណាស់។ ក្នុងនោះ យកល្អគួរចាកចេញទៅប្រឈមនឹងមជ្ឈដ្ឋានខាងក្រៅ ពីព្រោះនៅទីនោះលោកអ្នកនឹងទទួលបានឳកាសច្រើនណាស់។ ប្រសិនបើការខិតខំប្រឹងប្រែងរបស់អ្នកមិនទាន់អាចទទួលបានភាពជោគជ័យតាមបំណងប្រាថា្នក្តី សូមកុំបោះបង់គំនិត និងគម្រោងការឲ្យសោះ ពីព្រោះភាពជោគជ័យប្រាកដណាស់ថាស្ថិតនៅលើផ្លូវដែលអ្នកកំពុងដើរ។ ដោយឡែក លោកអ្នកទទួលបានអំណោយផលក្នុងការសន្ទនា ដូច្នេះអ្នកអាចការពារទស្សនៈខ្លួនបានល្អ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកដែលប្រកបការងាររដ្ឋឯកជន ព្រមទាំងអាជីវករអាចទទួលបានជោគជ័យយ៉ាងល្អប្រសើរ។ ក្នុងនោះ កុំមានការអាក់អន់ ពីព្រោះជោគជ័យថ្ងៃនេះតម្រូវឲ្យអ្នកប្រឈមមុខជាមួយបរិយាកាសខាងក្រៅ ច្រើនជាងសំងំក្នុងស្ថានភាពដែលមានផាសុខភាពរបស់អ្នក។ ប្រការចាំបាច់ដែលអ្នក គួរយកចិត្តទុកដាក់ គឺរំងាប់ភាពឆេវឆាវ ហើយប្រសិនបើអ្នកអាចធ្វើចិត្តបានដូចជាទឹក នោះអ្វីៗនឹងធានាថាបានជោគជ័យណាស់។ ចំពោះលោកអ្នកដែលមានបំណងនឹងលក់ចេញ ទិញចូលអចលនទ្រព្យនឹងទទួលបានការចំណេញច្រើន ពីព្រោះស្ថានភាពហិរញ្ញវត្ថុរបស់អ្នកកំពុងកើនឡើងគួរឲ្យកត់សម្គាល់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីក្នុងថ្ងៃនេះសន្យាផ្តល់ជូនលោកអ្នកនួវភាបប្រសើរឡើងយ៉ាងឆាប់រហ័សនៅក្នុងស្ថានភាពសម្ភារៈ និងលុយកាក់។ លោកអ្នកមានមនុស្សច្រើនចាំជួយថែរក្សា និងទំនុកបម្រុងគ្រប់ស្ថានភាព ដែលអាចសម្រួលរាល់ការលំបាក ហើយថែមទាំងធ្វើឲ្យភាពជោគជ័យរបស់អ្នកធ្វើដំណើរទៅមុខកាន់តែរហ័ស។ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកអាចនឹងដោះស្រាយបញ្ហាដែលនឹងកើតឡើងបានល្អ ហើយថែមទាំងមិនបន្សល់ស្នាមទៅថ្ងៃខាងមុខទៀតផង។ ក្នុងនោះប្រការសំខាន់ សូមលោកអ្នកមានការអត់ធ្មត់ និងអនុគ្រោះឲ្យបានច្រើនបំផុត ប្រយ័ត្នកំហុសដោយអចេតនាធ្វើឲ្យអ្នកបាត់បង់ទំនុកចិត្ត។​

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារនឹងសម្រេចផ្លែផ្កាជាទីគាប់ចិត្ត។ ចំពោះលាភសំណាង និងឳកាសការងារជាច្រើនអាចនឹងកើតឡើងក្នុងរវាងពេលនេះ ដូច្នេះសូមប្រញាប់ប្រញាល ចាប់ផ្តើមការងារតាំងពីព្រឹក។ ក្រៅពីនេះ អ្នកអាចនឹងទទួលបានដំណឹងដែលខ្លួនបានរងចាំជាយូរមកហើយនោះផងដែរ។ អាស្រ័យដោយវេលានេះ អ្នកមានមនុស្សជាច្រើនគាំទ្រ ដូច្នេះចូរព្យាយាមធ្វើការចរចា ឬបង្ហាញគម្រោងការងារសម្រាប់ពេលអនាគតផងដែរ។ ដោយឡែក ប្រសិនបើលោកអ្នកមិនពេញចិត្តជាមួយស្ថានភាពបច្ចុប្បន្ន គឺគ្មានហេតុផលក្នុងការអត់ទ្រាំនោះទេ ការផ្លាស់ប្តូរការងារផ្តល់ជូនទិន្នផលល្អ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់កិច្ចការ ដូច្នេះសូមកុំខកខានឳកាសផ្លាស់ប្តរជីវិតរបស់អ្នកឲ្យកាន់តែប្រសើរឡើង។ ប្រសិនបើអ្នកមានគម្រោងផ្លាស់ប្តូរការងារ ឬធ្វើអ្វីថ្មីជាយូរមកហើយនោះ ថ្ងៃនេះជាពេលវេលាសម្រាប់ធ្វើសកម្មភាពនោះ។ ដោយឡែក ថ្ងៃនេះមិនអាចទាយទុកជាមុននូវផលរំខានមួយចំនួនបាននោះទេ ដូច្នេះសូមដំណើរការការងារប្រកបដោយការប្រុងប្រយ័ត្ន។ ក្នុងនោះការធ្វើទំនាក់ទំនង ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការកែប្រែស្ថានភាពតុបតែងខ្លួននឹងជួយលើកស្ទួយផលិតភាពការងារបានល្អ។ លើសពីនេះ លោកអ្នកអាចនឹងមានលទ្ធភាពបញ្ចប់ការងារបានមុនពេលកំណត់។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងការងាររដ្ឋឯកនានា នឹងបានផលសម្រេច ដូច្នេះកុំមានការព្រួយបារម្ភអ្វីឡើយ។ ក្រៅពីនេះ អ្នកទទួលបានអំណោយផលល្អក្នុងការចរចា ដោះស្រាយបញ្ហស្មុគ្រស្មាញនានា។ ដោយឡែក កិច្ចការងារច្រើនមិនមែនជាជម្រើសល្អនោះទេ ប៉ុន្តែប្រសិនបើអ្នកមានគម្រោងច្បាស់លាស់ នោះអ្វីៗអាចអនុវត្តបាន។ វេលាក៏ជាឳកាសសម្រាប់លោកអ្នកដែលចង់ផ្លាស់ប្តូរការងារផងដែរ ហើយការងារដែលទាក់ទងសិល្បៈ ឬការច្នៃប្រឌិតនឹងធ្វើឲ្យលោកអ្នកទទួលបានភាពចម្រើនលូតលាស់កាន់តែខ្លាំង។ ដោយឡែក សូមប្រុងប្រយ័ត្ននឹងការបាត់បង់តុល្យភាពកំលាំងក្នុងរាងកាយ។​

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះស្ថានភាពការងាររបស់អ្នកកាន់តែប្រសើរ គ្មានអ្វីអាចធ្វើឲ្យរង្គោះរង្គើរដល់ភាពជោគជ័យរបស់អ្នកបាននោះទេ។ ភាគច្រើនអ្នកអាចជៀសវាងភាពចលាចល ដែលទាក់ទងនងការងារ។ បើទោះបីជាយ៉ាងនេះ សូមកុំបោះបង់ការខិតខំប្រឹងប្រែង ចូរធ្វើដំណើរទៅមុខសម្រាប់ជោគជ័យកាន់តែធំ។ ចំពោះការងារទាំងឡាយដែលនៅក្រោមបន្ទុករបស់អ្នក សូមប្រឹងប្រែងធ្វើឲ្យបានឆាប់រហ័ស ហើយមិនគួរពឹងពាក់អាស្រ័យអ្នកដទៃបំពេញការងារសម្រាប់លោកអ្នកនោះទេ។ ក្រៅពីនេះ សូមប្រុងប្រយ័ត្នចំពោះសេចក្តីទុកចិត្តរវាងមនុស្សនៅក្នុងក្រុម ពិសេសជាមួយថ្នាក់លើតែម្តង។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ក្នុងថ្ងៃនេះគួរគិតគូរពីការចាប់យកឳកាសនានាសម្រាប់អាជីព។ ប៉ុន្តែសូមកុំរំពឹងច្រើនពេកចំពោះលទ្ធផល សូមធ្វើឲ្យអ្វីៗដំណើរការទៅតាមស្ថានភាពជាក់ស្តែង។ ទន្ទឹមនឹងនោះ លោកអ្នកគួរប្រុងប្រយ័ត្នចំពោះឯកសារ ឬពត៌មានសំខាន់។ អ្នកគួរស្វែងយល់ការងាររបស់អ្នកឲ្យបានគ្រប់ជ្រុងជ្រោយ ហើយប្រយ័ត្នក្នុងការបាត់បង់ពត៌មានសំខាន់ៗ។ ចំពោះមនុស្សដែលនៅជុំវិញខ្លួនអ្នក មិនប្រាកដថាមានបំណងល្អទាំងស្រុងនោះទេ ប៉ុន្តែក៏មិនចាំបាច់សង្ស័យច្រើនពេកនោះទេ គឺគ្រាន់តែគិតគូរ ពិនិត្យពិច័យឲ្យបានល្អរាល់សំណើ និងការផ្តល់ជូននានា។ 

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះលោកអ្នកអាចនឹងមានអារម្មណ៍ថាចង់ដោះស្រាយរឿងគ្រប់យ៉ាងក្នុងពេលតែមួយ។ លោកអ្នកអាចធ្វើតាមវិចារណញាណរបស់ខ្លួនបាន។ ថ្ងៃនេះក៏ជាពេលវេលាល្អក្នុងការបញ្ចប់គម្រោងដែលបានចាប់ផ្តើមពីមុន។ ប៉ុន្តែសូមលោកអ្នកចងចាំថា គន្លឹះនៃភាពជោគជ័យគឺភាពឧស្សាហ៍ព្យាយាម និងការខិតខំ។ អាស្រ័យហេតុនេះសូមកុំខ្វល់ខ្វាយពីគំនិតខាងក្រៅ សូម្បីតែកំហុសតូចតាច។ កំហុសអាចកាត់បន្ថយផលិតភាពការងាររបស់អ្នកយ៉ាងខ្លាំង។ ដោយឡែក លោកអ្នកទទួលបានភាពងាយស្រួល និងការចល័តនៃគំនិត ដែលសម្រួលដល់ការសម្របខ្លួន និងធ្វើឲ្យការងាររបស់អ្នកទទួលបានភាពចម្រើនលូតលាស់។​

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះហោរាណែនាំឲ្យលោកអ្នកវាយតម្លៃសមត្ថភាពរបស់ខ្លួនដោយការប្រុងប្រយ័ត្ន។ កុំទាន់រីករាយចាប់យកឳកាសចំពោះមុខច្រើនពេក អ្វីៗគួរធ្វើអាស្រ័យដោយសំឡឹងមើលលទ្ធផលច្បាស់លាស់ និងវែងឆ្ងាយ។ វាប្រាកដណាស់ថាលោកអ្នកកំពុងស្ថិតក្នុងគន្លងផ្លូវល្អប្រសើរសម្រាប់អាជីព ប៉ុន្តែលោកអ្នកក៏ត្រូវមានគម្រោងផែនការច្បាស់លាស់ និងការគ្រប់គ្រងស្ថានការណ៍ឲ្យបានល្អប្រសើរផងដែរ។ សម្រាប់ក្នុងការិយាល័យ ប្រហែលជាលោកអ្នកនឹងជួបសម្ពាធខ្លះ ដូច្នេះសូមប្រឹងប្រែងធ្វើការងារទាំងឡាយដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ហើយហាមដាច់ខាតការពាក់ព័ន្ធនឹងរឿងរ៉ាវ ពិសេសផលប្រយោជន៍អ្នកដទៃ។​

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះទាមទារការខិតខំប្រឹងប្រែងទាំងកំលាំងកាយចិត្តច្រើនជាងប្រក្រតី។ លោកអ្នកក៏ពិបាកក្នុងការសុំជំនួយពីមនុស្សនៅក្បែរ មិនត្រឹមតែប៉ុណ្ណោះទំនុកចិត្តក៏ហាក់ធ្លាក់ចុះ ដែលបណ្តាលឲ្យមានភាពរអាករអួល មតិរិះគន់ ឬគំនិតអវិជ្ជមានកើតឡើងចំពោះលោកអ្នក។ លើសពីនេះ សូមកុំសម្រាកមុនពេលកំណត់ អ្នកគួរទទួលខុសត្រូវការងារទាំងនោះឲ្យមានល្អ ហើយមិនគួរប្រថុយប្រថានជាមួយស្ថានភាពណាមួយនោះទេ។ ក្នុងនោះ ការបោះបង់គោលការណ៍ជាចំណុចអវិជ្ជមាន ហើយលទ្ធភាពនឹងមានភាពធ្ងន់ធ្ងរសម្រាប់អាជីព។ ហេតុនេះសូមលោកអ្នកគិតគូរឲ្យបានច្រើនពីផលប្រយោជន៍។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។  ការងារនានា ហាក់មិនទទួលបានលទ្ធផលតាមការរំពឹងទុកនៅឡើយទេ។ ប៉ុន្តែសូមកុំទាន់កែប្រែស្ថានភាពអ្វីឡើយ ពន្យាពេលបន្តិចសិន ដើម្បីឲ្យអ្នកប្រាកដថា អ្វីៗអាចដោះស្រាយបាន​ ឬឈានដល់ចំណុចចុងក្រោយ។ អ្នកគួរចំណាយពេលវេលាសិក្សា ឬប្រមូលទិន្នន័យអំពីការងាររបស់អ្នក ហើយអ្នកក៏មិនត្រូវស្ថិតក្នុងសភាពសាម័ញ្ញពេកនោះទេ។ លើសពីនេះ សូមលោកអ្នកកុំពឹងអាស្រ័យលើការសម្រេចចិត្តរបស់អ្នកដទៃ ប្រយ័ត្នការខាតបង់កាន់តែច្រើន។ បើទោះជាស្ថិតក្នុងស្ថានភាពលំបាកបន្តិចក្តី លោកអ្នកធានាថានឹងទទួលបានការកែប្រែស្ថានភាពអវិជ្ជមាននេះក្នុងពេលឆាប់ៗ។

ចំណាំ៖

ឆ្នាំទាំង៥ ឆ្លូវ ថោះ ម្សាញ់ មមី រកា រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកកំពុងជួបលាភសំណាងធំ ឳកាសការងារដ៏រីកចម្រើន ព្រមទាំងការគាំទ្រពីមនុស្សជុំវិញខ្លួន។

ឆ្នាំទាំង៥ ខាល រោង វក ចរ កុរ រាសីល្អមធ្យម។

ឆ្នាំទាំង២ ជូត មមែ រាសីស្រុតចុះ។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!