អរិយធម៌ឈីមូ ( The Chimu Civilization ) គឺជាអរិយធម៌ដ៏សំខាន់មួយដែលបង្កើតឡើងដោយក្រុមមនុស្សមួយក្រុមនៅក្នុងតំបន់អាមេរិកខាងត្បូង ហើយអរិយធម៌នេះកើតឡើងមុនពេលការមកដល់របស់ជនជាតិអេស្ប៉ាញមកគ្រប់គ្រងតំបន់អាមេរិក និងមុនពេលនៃអរិយធម៌អ៊ីនកាកកើតឡើងទៅទៀត។
បច្ចុប្បន្នអរិយធម៌នេះស្ថិតនៅខាងជើងនៃប្រទេសប៉េរូ ហើយមានទីក្រុងឈ្មោះថា ចាន់ចាន់ (Chan Chan ) ដែលជាទីក្រុងនៃ នយោបាយ សាសនា និងវប្បធម៌ដ៏ធំនៃអរិយធម៌ឈីមូ។ ទីក្រុងចាន់ ចាន់នេះស្ថិតនៅក្បែរនឹងទន្លេម៉ូច ( Moche River) និងស្ថិតនៅក្បែរនឹងអរិយធម៌ម៉ូច (Moche civilization) ដែលមានចម្ងាយប្រមាណជាង៥៥០គីឡូម៉ែត្រពីរាជធានីលីម៉ា នៃប្រទេសប៉េរូ។ ទីក្រុងចាន់ ចាន់ត្រូវបានដាក់បញ្ចូលក្នុងបញ្ចីបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ ១៩៨៦ ក្នុងការជួយថែរក្សា ជុសជុល និងការពារ ជាសម្បតិ្តបេតិកភណ្ឌពិភពលោក។ តាមរយៈស្លាកស្នាមទាំងនោះ និងការសង្កេតមើលប្លង់នៃការកសាងទីក្រុងនេះអ្នកស្រាវជ្រាវបានបង្ហាញថា ស្ថានីយនេះ គឺជាទីក្រុងដ៏ធំមួយដែលកកើតឡើងមុននៃអរិយធម៌អ៊ីនកា ( Pre Inca civilization) ឬអរិយធម៌មុនកូឡាំបូ (Pre-Columbian America)។
ទីក្រុងនេះ មានទំហំប្រមាណ ៣៦ម៉ែត្រការ៉េ និងជាបណ្តុំនៃសំណង់ផ្សេងៗជាច្រើនទៀត ដែលសំណង់ទាំងនោះកសាងអំពីដី ដែលរចនាសម្ព័ន្ឋនៃទីក្រុងនេះ ហៅជាភាសាអង់គ្លេសថា Adobe brick structure។ នៅក្នុងទីក្រុងនេះសំណង់ដែលសំខាន់ជាងគេហៅថា ciudadelas ឬ palaces ដែលជាសំណង់ ព្រះរាជវាំង និងសំណង់ huacas ដែលជាសំណង់ប្រាសាទពីរ៉ាមីត។ រចនាសម្ព័ន្ធសំណង់ Ciudadelas គឺមានទីលានជារាងការ៉េ ដែលជាកន្លែងសម្រាប់ប្រារព្ធពិធីសាសនា និងមានការឆ្លាក់ចម្លាក់ផ្សេងៗនៅតាមជញ្ជាំង។ លក្ខណៈពិសេសនៃសំណង់ស្ថាបត្យកម្មនៅទីនេះ ក៏មិនខុសអ្វីពីអរិយធម៌ម៉ូចដែរ គឺជាចម្លាក់ក្រឡោតទាប និងរូបគំនូរទឹកពណ៌នៅតាមជញ្ជាំងប្រាសាទដែលជាស្នាដៃគំនូរដ៏អស្ចារ្យ នេះក៏អាចនិយាយបានថាមនុស្សក្នុងអរិយធម៌ឈីមូ មានបច្ចេកទេសខ្ពស់ក្នុងការឆ្លាក់ដែលអាចរក្សាបានយូររហូតដល់សព្វថ្ងៃនេះ។ ម្យ៉ាងទៀតមនុស្សនៃអរិយធម៌នេះពូកែខាងផ្នែកបច្ចេកទេសសិល្បៈ ក្នុងការកសាងសំណង់អំពីដី ដែលមានទំហំធំៗ និងមានសិល្បៈសំបូរបែបដែលសមស្របទៅនឹងវប្បធម៌អរិយធម៌របស់ខ្លួន។
អ្នកស្រាវជ្រាវក៏បានរកឃើញនូវវត្ថុសិល្បៈជាច្រើនដែលរួម គ្រឿងអលង្ការ, គ្រឿងស្មូនអំពីដី, កុលាលភាជន៌រូបសត្វជាដើម។ តាមរយៈការសិក្សាលើរូបគំនូរនៅលើកុលាលភាជន៍ទាំងនោះបានបង្ហាញពីសង្គម និងមជ្ឃដ្ឋានជុំវិញនៃអរិយធម៌នេះកាលពីសម័យបុរាណដែរ ។
តាមរយៈទិន្ន័យផ្សេងៗខាងលើ អ្នកស្រាវជ្រាវបានបង្ហាញថា អរិយធម៌ឈីមូមានការរីកចម្រើន នៅអំឡុងស.វ.ទី១២ និងបញ្ចប់នៅស.វ.ទី១៥ ពោលគឺចាប់ពីឆ្នាំ ១១០០នៃគ.ស. រហូតដល់ឆ្នាំ ១៤៧០ ដែលជាឆ្នាំអរិយធម៌ឈីមូស ត្រូវបានដួលរលំដោយការឈ្លានពានពីសំណាក់អរិយធម៌អ៊ីនកា ដែលត្រូវបានគេស្គាល់ជាអរិយធម៌ដ៏រុងរឿងជាងគេនៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសប៉េរូ៕
———————————————————————–.
Chimu Civilization
The Chimu Civilization was an important civilization formed by a group of people in South America, and it preceded the arrival of the Spaniards to rule the Americas and before the Inga civilization was established.
Today, this civilization is located in the northern part of Peru and the city named Chan Chan (Chan Chan), it uses for politics, religion, and culture of the Chimu civilization. The city of Chan Chan is located near the Moche River and the Moche civilization, more than 550 km from the capital Lima, Peru. Chan Chan was assigned to the World Heritage List in 1986 to help preserve, protect and conserve as the World Heritage. Through these scars and observations of the city’s construction plan, researchers have shown that the site was a large city that formed pre-Inca civilization or pre-Columbian America).
The city is about 36 square meters and is a complexion of other structures and made by clay, which is called Adobe brick structure. In this city, the most important structures are called Ciudadelas or palaces, which are the structures of palaces, and Huacas in the shape of pyramids.
The structure of Ciudadelas has a square courtyard for religious ceremonies and contains carvings on the walls. The architectural features here are no different from the Moche civilization, as are the bas-relief and watercolor painting on the walls of the temple that is a great painting. It can also be said that people in the Chimu civilization had a high level of carving technique that can be preserved for a long time until today. On the other hand, the people of this civilization are technically proficient in earthen construction with large-scale and have a rich art that suits their culture and civilization.
Researchers also found many artifacts, including jewelry, and animal ceramics, etc. Through the study of painting on ceramics, they showed the society and the environment of this civilization in ancient times.
Based on the above finding, researchers indicated that the Chimu civilization flourished during the 12th century and ended in the 15th century, from 1100 AD to 1470 AD, the year of the Chimu civilization was overthrown by the invasion of the Inca civilization, known as the most glorious civilization in the history of Peru.
អត្ថបទដើម៖ លោក អេង តុលា