ទំព័រដើមប្រវត្តិសាស្ត្រ«ខ្ញុំ» និង «អញ» (ភាគ១)

«ខ្ញុំ» និង «អញ» (ភាគ១)

នាពេលកន្លងមក AMS អរិយធម៌ខ្មែរ​ បានចុះផ្សាយរួច​ហើយ​នូវ​អត្ថបទ​ស្ដីពី « “ខ្ញុំ” ក្នុង​សិលា​ចារឹក​ខ្មែរ» ដោយលើកទឡ្ហីករណ៍ ​មក​ជម្រះមន្ទិល​ និងបដិសេដទស្សនៈ​ដែល​អ្នក​ស្រាវ​ជ្រាវ​មួយ​ចំនួន​នាពេលកន្លង​មក ​តែង​យល់ថាពាក្យ «ខ្ញុំ» ត្រូវនឹង​ពាក្យបារាំងថា «Esclave» និងអង់គ្លេសថា «Slave» ដែលសំដៅដល់​ទាសករ។ នៅក្នុងអត្ថបទនេះ យើង​នឹង​បន្តពិនិត្យ​មើលលើបម្រែបម្រួលនៃការប្រើប្រាស់ពាក្យ «ខ្ញុំ» និង​ «អញ» ព្រមទាំង​ពិនិត្យ​​លើ​​ប្រភព​ពាក្យ​ទាំងពីរនេះ​ តាមរយៈឯកសារសិលាចារឹកភាសាខ្មែរបុរាណ និង​ឯកសារ​ដទៃ​ទៀត។

មនុស្សខ្មែរជាទូទៅ​ យល់គ្រប់គ្នាទៅហើយថាពាក្យ «ខ្ញុំ» និង «អញ» គឺជាពាក្យ​ប្រើ​សម្រាប់ហៅខ្លួនឯង ឬហៅតាមរបៀបវេយ្យាករណ៍ថាជាសព្វនាមបុរិស​ បុរសទី១ ដូចគ្នា។ ដែលខុសគ្នានោះ គេបានធ្វើបន្លែកពាក្យទាំងពីរនេះដោយចាត់ទុកថាពាក្យ «ខ្ញុំ» ជាពាក្យ​សមរម្យ រម្យទម រាបសា សម្រាប់អ្នកផងទៅប្រើក៏បាន ឬសម្រាប់អ្នកមានវ័យតិច ឋានៈ​ទាប​ ប្រើជាមួយអ្នកមានវ័យច្រើនជាង ឋានៈខ្ពស់ជាង។ ចំណែកឯពាក្យ «អញ» បើ​យើង​​មើល​តាម​វចនានុក្រម​ខ្មែរ​យើងឃើញថា ពាក្យនេះចាត់ទុកជាអញ្ញត្រសព្ទ​នៃពាក្យ «ខ្ញុំ» ​ជា​សម្ដី​កូនក្មេងនិយាយរកគ្នា អ្នកមានវ័យឬឋានៈស្មើគ្នានិយាយរកគ្នាដោយស្និទ្ធ​ស្នាល​ អ្នក​មាន​វ័យ​ឬ​ឋានៈ​ខ្ពស់ជាង ​និយាយទៅអ្នកមានវ័យឬឋានៈទាបជាង​ដោយ​ស្និទ្ធ​ស្នាល​។​ កាលបើនិយាយជាសាធារណ៍ឬជាផ្លូវការ ខ្មែរយើង​ពុំសូវឬពុំ​ឱ្យតម្លៃតែម្ដង​ លើ​ការ​ប្រើ​ពាក្យ «អញ» នេះ​ឡើយ។

សិលាចារឹក​ K. ២១៤ខ សម័យអង្គរ

តាមរយៈភស្ដុតាងសិលាចារឹក​ ​ ពាក្យ «ខ្ញុំ»  សម័យមុនអង្គរ ​ មានសំណេរជា «ក្ញុំ»

(K. ៦៖ ប.៣ និង ៩​; K. ១៨៖ ប.៦, ១២, ២១ និង ៣០…) «ក្ញុំម៑» (​; K. ១៨៖ ប.២; K. ៣៨៖ ប.​ ៧…) «ក្ញុម៑» (K. ៤២៣៖ ប.១) «ក្ញុម្ម» (K. ៥៤៖ ប.៧) «ក្ញំ» (K. ៤៥១ត្បូង៖ ប.២ និង​១១)  «ក្ញៅំ» (K. ៥៦១៖ ប.២៣) និង «ក្យុំ» (K. ៣៨៨គ៖ ប.៦)។ ​មក​ដល់​ដើម​សម័យ​អង្គរ​ សំណេរ «ក្ញុំ» នៅតែបន្ដប្រើ ជាពិសេសនៅដើមសម័យ​អង្គរ​ និងបន្ទាប់មកទៀតគឺ​សំណេរ «ខ្ញុំ ខ្ញុំម៑ ខ្ញុំម ខ្ញុម៑ ខញុំ» គឺមានការផ្លាស់​ប្ដូរពីការកត់ត្រាដោយអក្សរ «ក» មក​ជា​អក្សរ «ខ» វិញ។ លុះរហូតមកដល់សម័យកណ្ដាល សំណេរពាក្យនេះ ពុំសូវជាខុស​ប្លែក​អ្វីពីសម័យអង្គរឡើយ ដែលមានសំណេរដូចជា «ខ្ញុំ ខ្ញុំម ខ្ញុំម្ម ខ្ញុម ខ្ញំ ខ្ញំម ខ្ញម»។

សិលាចារឹកនគរវត្តលេខ១៧​  សម័យកណ្ដាល

អ្នក​ស្រាវជ្រាវខាងភាសាខ្មែរបុរាណ​ បាន​ពន្យល់ពាក្យ «ក្ញុំ» ថាមកពីពាក្យឫស «*ញុំ/ញុម៑» និងផ្នត់ដើម [ក៑-]។ លោកបណ្ឌិត ឡុង សៀម បានពន្យល់ថា ពាក្យ «ញុម៑» នៅក្នុងភាសាមនបុរាណ ប្រែថា «​អ្នកផ្គត់ផ្គង់ ឬ អ្នកបម្រើសេចក្ដីត្រូវការ​របស់លោក​សង្ឃ​នៅក្នុងវត្តអារាម»។ នៅក្នុងវចនានុក្រម​សិលាចារឹកមន បានពន្យល់ថា «ញុម៑/ញូម៑» ជា​ពាក្យដាក់នៅខាងដើម​នរនាមដែលជាក្រុមអ្នកបម្រើតាមវត្តអារាមនៅក្នុងន័យនេះ​ហើយ ដែលលោកបណ្ឌិត ឡុង សៀម បានបន្ដពន្យល់ថាពាក្យមនមួយនេះ ក៏ពុំមាន​ន័យ​ខុសប្លែកប៉ុន្មាន​ពី​ពាក្យខ្មែរសម័យទំនើបថា «ញោម» ដែលមានន័យថាពុទ្ធបរិស័ទ​ជើង​វត្ត​ ហើយក៏ជាឧបដ្ឋាកឬ​អ្នកផ្គត់ផ្គង់វត្តអារាម។​ តាមអ្វីដែលបានពន្យល់ខាងលើនេះ យើង​គួរចាប់អារម្មណ៍បន្ដិចលើពាក្យ «ខ្ញុំ» ដែលយើងនិយាយជាសាមញ្ញទូទៅស្ទើរគ្រប់គ្នាថា «ញុំ» នោះ យើងអាចពិនិត្យបានតាមរយៈទិដ្ឋភាពពីរយ៉ាង។ ករណីទីមួយ សម្ដីដែល​យើង​និយាយជា «ញុំ» អាចជាពាក្យ​ដែល​យើងនិយាយក្នុងទម្រង់ជាឫសរបស់ពាក្យ «ខ្ញុំ» ចំណែកឯករណីទីពីរ គឺជាការលេបសូរខាងដើមនៃពាក្យ «ខ្ញុំ» ដែល​សង្កេត​ឃើញ​មាន​ដូច​ករណី​ពាក្យ​ ផ្សារ > *សារ, ​អង្គុយ > *ង្គុយ > *គុយ, ស្ល > *ឡ, ស្លា > *ឡា, ស្លាប់ > *ឡាប់, ស្លែង > *ឡែង, ផ្ទះ > *ទះ ។ល។ ក្នុងករណី​ដែល​ស្រៈ ព្យញ្ជនៈ ឬព្យាង្គ​ដើម​ពាក្យ​បាន​បាត់បង់នៅពេលបន្លឺសូរ នៅក្នុងភាសាវិទ្យាហៅថា «បុព្វលុប/អាទិលុប»។

តាមរយៈ​អត្ថបទសិលាចារឹកភាសាខ្មែរសម័យមុនអង្គរនិងអង្គរ​ ​ ពាក្យ «ខ្ញុំ» ពុំប្រើ​ជា​ពាក្យ​សម្រាប់​ហៅ​ខ្លួន​ឯង​ ឬសព្វនាមបុរិស​បុរសទី១ នោះឡើយ។ ពាក្យនេះ ប្រើ​សម្រាប់​សម្គាល់តែ​អ្នក​បម្រើឬខ្ញុំបម្រើ​​ព្រះ ព្រះមហាក្សត្រ ព្រាហ្មណ៍ ព្រះសង្ឃ​ ឬ​មន្ត្រី​ធំ​ជាដើម ពោល​គឺ​សំដៅ​ដល់​អ្នក​ធ្វើ​កិច្ចការ​ងារ​​​នៅក្នុងប្រាសាទ​ វត្តអារាម ឬ​រាជ​វាំង​ជាដើម។ លុះមកដល់សម័យកណ្ដាល ទើបយើងសង្កេតឃើញនៅក្នុងសិលាចារឹក​នា​ប្រាសាទ​អង្គរវត្ត ចាប់ផ្ដើមឃើញប្រើ​ពាក្យនេះហៅខ្លួន ជាសព្វនាមបុរសទីមួយ។ ខាង​ក្រោម​នេះ​ជា​ឃ្លាឧទាហរណ៍​ដក​ស្រង់​ឃ្លា​មាន​ពាក្យ «ខ្ញុំ» ពី​សិលា​ចារឹក​គ្រប់​សម័យ​កាល៖

—————————————————–

Khñum and Añ (part 1)

An article about Khñum in Khmer inscription was published in AMS Khmer Civilization. The author argued that the word Khñum does not mean Esclave in French or Slave in English. Khñum in Khmer inscription is a worker or servitor. This article will discuss the change of using the word Khñum and . Importantly, this article will use inscriptions and other scholarships to find the source of these two words. 

Khmer people use the word Khñum and  to call themselves, or the word I in grammar. Generally, Khñum understands as a polite word addressing people of all ages and positions. In contrast, the word  means Khñum, but it uses among kids or people of the same age and who have a close relationship. The word Añ tends not to use in public and formal. 

According to the inscription, Khñum in the Pre-Angkorian period written as Kñuṃ (K.6 line 3, 9 and K18 line 6,12, 21 and 30) or Kñuṃm (K18 line 2; K38 line 7) or Kñum (K423 line 1) or Kñumma (K54 line 7) or Kñṃ (K451 S line 2,11) or Kñauṃ (K561 line 23) or Kyṃ (K388 Ga line 6). 

Until the Angkorian period, Kñuṃ was still used, especially early in the Angkorian period. Later, this word was written as KhñuṃKhñuṃmKhñuṃmaKhñum, and Khañuṃ. The alphabet Ka was changing to Kha

In the middle period, the word did not have much change. It was written as KhñuṃKhñuṃma, Khñuṃmma, Khñuma, Khñṃ, Khñṃma, Khñma. Epigraphist explains that Kñuṃ comes from the root Ñṃ/ Ñuṃ and letter Ka. Based on professor Long Seam, Ñuṃ in Mon language means supplier or servitor of the monk in the monastery. In the dictionary of Mon inscription, Ñuṃ/ Ñūṃ is the word the put before the name of a person who gives the service in the pagoda. Accordingly, professor Long Seam explains that this word is similar to the Khmer word, Ñoma, which means Buddhists who support and supply the monastery. 

Based on the above explanation, Khñuṃ generally speaks as Ñuṃ could use in two aspects. Firstly, Ñuṃ could be the root of Khñuṃ.

Secondly, it is the silent sound of the word in the front. The similar cases could be seen on the word Psar> Sar, Angkuy> Ngkuy>Kuy, Slo>Lo, Sla>La, Slap>Lap, Sleng>Leng, Pteh>Teh. Etc.  

According to inscriptions in the Angkorian period, Khñuṃ did not use as I. It used to call servitor of the King, God, Monk and higher-ranking person. It referred to people who work in the temple, monastery or royal palace. In the middle period, Khñuṃ was used as I

អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!