ទំព័រដើមប្រវត្តិសាស្ត្រអ្នកបុរាណវិទូបានរកឃើញទីក្រុងអេហ្ស៊ីបបុរាណមួយកន្លែងដែលមានអាយុកាល៣០០០ឆ្នាំ

អ្នកបុរាណវិទូបានរកឃើញទីក្រុងអេហ្ស៊ីបបុរាណមួយកន្លែងដែលមានអាយុកាល៣០០០ឆ្នាំ

អេហ្ស៊ីប៖ ទីក្រុងអេហ្ស៊ីបបុរាណមួយកន្លែងត្រូវបានរកឃើញដោយអ្នកបុរាណវិទូមួយក្រុមដែលដឹកនាំដោយលោក Zahi Hawass ។ ទីក្រុងនេះមានទីតាំងស្ថិតនៅក្បែរនឹង Luxor និងមានចម្ងាយពីរាជធានី Cairoប្រមាណ480គីឡូម៉ែត្រ ។

លោក Betsy Brian ដែលជាសាស្រ្តចារ្យផ្នែកអេហ្ស៊ីបបុរាណនៃសកលវិទ្យាល័យ Johns Hopkins University   បានហៅការរកឃើញនេះថា ​ជាភស្ថុតាងដ៏សំខាន់ក្នុងវិស័យបុរាណវិទ្យា ចាប់តាំងពីឆ្នាំ ១៩២២មកម្ល៉េះ ។ នៅក្នុងឆ្នាំ ១៩២២ អ្នកស្រាវជ្រាវបានរកឃើញនៅផ្នូរស្តេច Tut ក្នុងតំបន់ជ្រលងស្តេច (Valley of the Kings)។​

តំបន់ Luxor (ប្រភពរូប៖Foxnews)

លោក Hawassបានលើកឡើងថា៖ ទីក្រុងនេះកសាងឡើងនៅចុងខាងលិចនៃទន្លេនីលដែលជាតំបន់រដ្ឋបាលឧស្សាហកម្មដ៏សំខាន់មួយនៅក្នុងសម័យកាលស្តេចប៉ារ៉ាអុង នៃរាជវង្សទី១៨។

គម្រោងនៃការកំណាយនេះចាប់ផ្តើមនៅអំឡុងខែកញ្ញា ឆ្នាំ​២០២០ ដោយស្រាវជ្រាវលើទីតាំងទូលបុរាណមួយដែលគេដឹងថាជាផ្នូររបស់សេ្តច Tutankhamun។ អំឡុងពេលនៃការធ្វើកំណាយនោះ អ្នកស្រាវជ្រាវមានការភ្ញាក់ផ្អើលជាមួយនឹងការរកឃើញរបកគំហើញថ្មី​ ដោយឃើញមានជញ្ជាំងដីឥដ្ឋ និងមានបន្ទប់ខ័ណ្ឌផ្សេងៗគ្នាជាច្រើន។

ក្រៅពីនេះអ្នកស្រាវជ្រាវក៏បានរកឃើញនៅវត្ថុសិល្បៈរួមមាន កុលាលភាជន៌ និងវត្ថុអំពីលោហធាតុផ្សេងៗ រួមទាំងគ្រោងឆ្អឹងផងដែរ។  

គ្រោងឆ្អឹងដែលបានរកឃើញ (ប្រភពរូប៖Foxnews)

ទីក្រុងដែលបានរកឃើញនេះ គីស្ថិតនៅចន្លោះប្រាសាទ Rameses III និងរូបសំណាកស្តេច Amenhotep III  នៅខាងលិចនៃទន្លេនីលក្នុងLuxor។ គួរបញ្ជាក់ដែរថា រាជវង្សនៃស្តេច Amenhotep III គឺមានវិសាលភាពទឹកដីពីចាប់តំបន់នៃទន្លេ Euphrates ​រហូតដល់ Sudan។ តាមរយៈទិន្នន័យបុរាណវិទ្យាបានបង្ហាញថា ទ្រង់សុគតអំឡុងឆ្នាំ ១៣៥០មុនគ.ស។ លោក Hawassបានបន្តទៀតថា៖ ទីក្រុងដែលបានរកឃើញនេះ គឺត្រូវបានកសាងឡើងដោយស្តេចAmenhotep III ដែលត្រូវជាចៅរបស់ស្តេចTutankhamun​។​ តាមរយៈស្រទាប់ដីបុរាណវិទ្យាបានបង្ហាញថា ទីក្រុងនេះមានទឹកតាងជាង៣០០០ឆ្នាំ​៕

ក្រុងដែលមានអាយុកាល៣០០០ (ប្រភពរូប៖Foxnews)

ប្រភព៖ https://www.google.com/amp/s/www.foxnews.com

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!