Sarazm គឺជាស្ថានីយបុរាណវិទ្យា និងជាអរិយធម៌ចំណាស់មួយកន្លែងដែលអ្នកស្រាវជ្រាវបានដឹងថា ជាកន្លែងដែលមនុស្សមកតាំងទីរស់នៅដំបូងៗនៅក្នុងតំបន់អាស៊ីកណ្តាល (Asia Central)។ បច្ចុប្បន្នស្ថានីយនេះ ស្ថិតនៅភាគពាយ័ព្យ ក្បែរខេត្ត ផានចាខេន(Panjakent) នៃប្រទេសតាជីគីស្ថាន (Tajikistan) និងស្ថិតនៅក្បែរនឹងប្រទេសអ៊ូសបេគីស្ថាន។ តាមរយៈវត្ថុសិល្បៈដែលបានរកឃើញនៅតំបន់នោះ បានបង្ហាញឱ្យឃើញពីតឹកតាងនៃការតាំងទីរស់នៅរបស់មនុស្សនៅស្ថានីយនេះ តាំងពី៤០០០ឆ្នាំមុនគ.សមកម្ល៉េះ។
ស្ថានីយបុរាណវិទ្យានេះត្រូវបានរកឃើញ និងកំណាយចាប់ពីឆ្នាំ១៩៧៧មក ដោយវិទ្យាស្ថានស្រាវជ្រាវជាតិនៃប្រទេសតាជីគីស្ថាន និងបន្តបន្ទាប់មកមានអ្នកស្រាវជ្រាវបរទេសផ្សេងៗទៀតបានមកកំណាយស្រាវជ្រាវនៅតំបន់នៃស្ថានីយនេះ។ តាមរយៈការស្រាវជ្រាវនៅទីតាំងនេះ អ្នកស្រាវជ្រាវបានហៅថា ជា Proto-urban។ បន្ទាប់ពីកំណាយនៅទីតាំងស្ថានីយនេះរួច អ្នកស្រាវជ្រាវបានដឹងថាទីតាំងស្ថានីយនេះ ជាទីតាំងដ៏សំខាន់នៅក្នុងតំបន់អាស៊ីកណ្តាល ដោយបានរកឃើញនូវភស្តុតាងសំខាន់ជាច្រើនដូចជា វត្ថុសិល្បៈអំពីដីដុត (Terracotta)។ អរិយធម៌នេះជាកន្លែងដែលចាប់ផ្តើម លើការធ្វើពាណិជ្ជកម្ម ជួញដូរ រ៉ែ គ្រឿងបរិភាគផ្សេង និងជាពិសេសភ្លុកសត្វជាដើម ដែលបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីកណ្តាល ជាពិសេសជាមួយនឹងឥណ្ឌុស, មេសូម៉ូតាមី ជាដើម។
បន្ទាប់មកនៅក្នុងយុគសំរិទ្ធ, នៅទីតាំងនៃស្ថានីយនេះឃើញមានការប្រើប្រាស់នូវចង្រ្កាន្តសម្រាប់ចម្រាញ់ថ្មរ៉ែដែក ឬចង្រ្កាន្តស្លដែកសម្រាប់ផលិតឧបករណ៌ដែក។ ឧបរណ៍ដែកទាំងនោះមានដូចជាពូថៅ ចប់ជីក ចប់កាប់ជាដើម ដែលសម្រាប់ប្រើប្រាស់កសិកម្ម និងជីវភាពប្រចាំថ្ងៃ។ ការងារទាំងនោះហៅថា ជាការងារលោហៈកម្ម (metallurgy) ដែលជាផ្នែកមួយនៃរីកសាយភាយវប្បធម៌ Sarazm នៅក្នុងតំបន់អាស៊ីកណ្តាល។
មនុស្សក្នុងអរិយធម៌នេះមានជំនាញ បច្ចេកទេស ក្នុងឧស្សហកម្មលោហៈធាតុ និងជាបណ្តាញសម្រាប់ទំនាក់ទំនងជាមួយនឹងអរិយធម៌ផ្សេងៗតាមរយៈការជួញដូរ វត្ថុសិល្បៈ និងបច្ចេកទេសក្នុងការផលិត។
អ្នកស្រាវជ្រាវពុំបានដឹងអំពីមូលហេតុច្បាស់លាស់ នៃការដួលរលំនៃអរិយធម៌ Sarazm នេះទេ ប៉ុន្តែប្រហែលមកពីការប្រែប្រួលអាកាសធាតុក្នុងតំបន់ និងមានការឈ្លានពីអរិយធម៌ដទៃទៀត និងមានកត្តាផ្សេងៗដែលធ្វើឱ្យអរិយធម៌ដ៏ចំណាស់ក្នុងតំបន់នេះដួលរលំ។
សរុបមកអរិយធម៌ Sarazm នេះជាអរិយធម៌ដែលមានបច្ចេកទេសខ្ពស់ក្នុងការចម្រាញ់រ៉ែ ដែក និងបច្ចេកទេសផលិតវត្ថុសិល្បៈអំពីដីដុត។ តាមរយៈវត្ថុ និងគ្រោងឆ្អឹងទាំងនោះ បានបង្ហាញថាអរិយធម៌នេះមានឥទ្ឋិពលរបស់ខ្លួនរយៈពេលប្រមាណ៤០០០ឆ្នាំមុនគ.ស. ដល់ ៣០០០ឆ្នាំមុនគ.ស.៕
——————————–
Sarazm Civilization
Sarazm is an archeological site and an ancient civilization that is well known by researchers as the site of the earliest settlement of people in Central Asia. The site is currently located in the northwest near the Panjakent town, the Republic of Tajikistan and near Uzbekistan. Based on the artifacts found in the area indicated evidence of human settlements at the site since 4,000 BC.
The archeological site was discovered and excavated in 1977 by the National Research Institute of Tajikistan, and later other foreign researchers came to excavate the site. Through research at the site, the researchers called it Proto-urban and it is an important site in Central Asia that found much important evidence such as terracotta artifacts. This civilization was the starting point for the trade minerals, other foodstuffs, and especially ivory, etc., which countries in Central Asia, especially with Indus, Mesopotamia, and so on.
In the Bronze Age, the site location found the furnace for refining iron ore or smelting furnace for the production of iron tools. These tools include axes, spades, hoes, etc., which are used for agriculture and daily life. They are called metallurgy, which is part of the spread of Sarazm culture in Central Asia.
People in this civilization have technical skills in the metallurgical industry and are a network for communication with other civilizations through the trading of artifacts and production techniques.
Researchers do not know the exact cause of the collapse of the Sarazm civilization, but perhaps due to climate change in the region and the invasion of other civilizations and various factors that led to the collapse of the oldest civilization in the region. In conclusion, the Sarazm civilization is a civilization with high technology in refining iron ore and the technique of producing terracotta artifacts. Based on, those objects and skeletons illustrated that the civilization has its influence from 4,000 BC to 3,000 BC.
អត្ថបទដើម៖ លោក អេង តុលា