ចក្រភពអង់គ្លេស៖ គ្រោងឆ្អឹងចំនួន១០ និងវត្ថុសិល្បៈផ្សេងៗដែលស្ថិតក្នុងសម័យកាលរ៉ូមាំងត្រូវបានរកឃើញនៅក្នុងឧទ្យាន និងនៅកីឡាដ្ឋានបាល់ទាត់មួយកន្លែង។
អ្នកបុរាណវិទូបានរកឃើញគ្រោងឆ្អឹង និងវត្ថុសិល្បៈទាំងនោះក្នុងអំឡុងពេលស្រាវជ្រាវនៅលើដីមួយកន្លែងក្បែរ នឹងតំបន់ M15 ក្នុងឧទ្យាន Gloucestershire។ កាក់រ៉ូមាំង កុលាលភាជន៌ និងគ្រឿងអលង្ការមួយចំនួនក៏ត្រូវបានរកឃើញផងដែរ។ ការរកឃើញវត្ថុទាំងនោះ គឺស្ថិតនៅក្នុងគម្រោងកំណាយមុន នៃការកសាងជាមជ្ឃមណ្ឌលកីឡាដ្ឋាន Forest Green Rovers។
លោកស្រី Sharon Clough អ្នកស្រាវជ្រាវនៅ ក្រុមហ៊ុន Cotswold Archaeology បាននិយាយថា “វាជាកន្លែងដ៏អស្ចារ្យមួយ”។ បន្ទាប់ពីការធ្វើកំណាយរបស់ពួកយើងបានរកឃើញផ្នូរសពចំនួន១០ ដែលពួកយើងគិតថា ស្ថិតនៅក្នុងសម័យកាលរ៉ូមាំង ឬ ក្រោយរ៉ូមាំង។ លោកស្រីបានបន្តថា៖ ការរកឃើញកាក់ទាំងនោះ ជាភស្ថុតាងសំខាន់មួយ សម្រាប់បង្ហាញពីកាលបរិច្ចេទ ដោយសារកាក់ទាំងនោះត្រូវបានប្រើប្រាស់នៅតាមសម័យកាលអធិរាជរ៉ូមាំងផ្សេងៗគ្នា។
អ្នកស្រាវជ្រាវដែលមកក្រុមហ៊ុន Cotswold Archaeology បានធ្វើការសិក្សានៅទីតាំង Gloucestershire ប្រមាណជាង៤សប្តាហ៌មក ដោយទីតាំងនៃ គ្រោងឆ្អឹងទាំងនោះ ស្ថិតនៅក្នុងផ្នូរក្បែរៗគ្នា ។ អ្នកស្រាវជ្រាវបានបន្តថា ‘’ ផ្នូរសពទាំងនោះប្រហែលជាក្រុមគ្រួសារដែលរស់នៅក្បែរភូមិរ៉ូមាំង ‘’ ។ ពួកយើងអាចបង្ហាញអំពីសង្គមក្នុងសម័យរ៉ូមាំងបាន គឺតាមរយៈការសិក្សាលើ គ្រោងឆ្អឹង និងវត្ថុសិល្បៈទាំងនោះ។
លោកស្រី Cloughបានបន្តទៀតថា ក្រោយបញ្ចប់គម្រោងនៅទីនេះ , យើងសង្ឃឹមថានឹងទទួលបានពត៌មានបន្ថែមទៀតអំពីការរស់នៅរបស់មនុស្សនៅក្នុងតំបន់ Gloucestershire នេះ។
វត្ថុកំណាយទាំងអស់នៅទីនេះ យើងនឹងបញ្ជូនទៅកាន់សារមន្ទីរក្នុងតំបន់ ដើម្បីដាក់តាំងបង្ហាញជូនសារធារណៈជន៕
ប្រភព៖ Archaeologists find 10 skeletons at Gloucestershire eco park site – BBC News