ទំព័រដើមប្រវត្តិសាស្ត្រក្រុមអ្នកស្រាវជ្រាវបានបង្ហាញអំពីទីក្រុងដែលចាស់ជាងគេបំផុតនៅលើពិភពលោក តាមរយៈទ...

ក្រុមអ្នកស្រាវជ្រាវបានបង្ហាញអំពីទីក្រុងដែលចាស់ជាងគេបំផុតនៅលើពិភពលោក តាមរយៈទិន្នន័យនៃផ្នូរសព

ក្រុមអ្នកស្រាវជ្រាវអន្តរជាតិមួយក្រុមបានបង្ហាញអំពីផ្នូរសពនៅក្នុងទីក្រុង Çatalhöyükដែលត្រូវបានគេចាត់ទុកថាជា “ទីក្រុងចំណាស់ជាងគេបំផុតនៅលើពិភពលោក”។

Çatalhöyük គឺជាទីក្រុងបុរាណមួយដែលស្ថិតនៅក្នុងចន្លោះយុគ ថ្មបំបែក និង​Chalcolithic (យុគទុងដែង)។ បច្ចុប្បន្ននេះទីក្រុង Çatalhöyük ស្ថិតនៅក្នុងទីក្រុង Konya ក្នុងប្រទេសទួគី​ ។ ទីតាំងនៃស្ថានីយនេះឃើញមានសំណល់សំណង់លំនៅដ្ឋានដែលកសាងរាប់ពាន់ឆ្នាំមកហើយ។ តាមរយៈការសិក្សាលើស្រទាប់ដីចាស់ជាងគេបានបង្ហាញថា ស្ថានីយនេះគឺមានអាយុកាល​ចាប់ពី ៧១០០ឆ្នាំ មុនគ.ស. ដែលស្ថិតនៅក្នុងយុគថ្មបំបែក។ នៅទីតាំងស្ថានីយនេះ​ បានបង្ហាញឱ្យឃើញអំពីការអភិវឌ្ឍន៍ក្នុងជំនឿនៃការកប់សពនៅក្នុងយុគថ្មបំបែក ដោយឃើញមានការកប់ជាមួយសត្វ និងកុលាភាជន៌ផេ្សងៗជាដើម។

អ្នកស្រាវជ្រាវជឿថា ទីក្រុង Çatalhöyük ត្រូវបានបោះបង់នៅអំឡុងឆ្នាំ ៥៧០០មុនគ.ស. ដែលមុនយុគសំរិទ្ឋមកដល់។ លំនៅដ្ឋាននៅក្នុងទីក្រុង នេះបានបង្ហាញឱ្យឃើញអំពីបច្ចេកទេស និងជាទិន្នន័យថ្មីដល់ការស្រាវជ្រាវបុរាណវិទ្យា។ មានការសិក្សាស្រាវជ្រាវដោយអ្នកជំនាញជាច្រើនបានបោះពុម្ពទិន្ន័យ និងរបាយការណ៌ស្រាវជ្រាវរបស់ពួកនៅលើវេបសាយបុរាណវិទ្យាដែលទាក់ទងនឹងការរកឃើញនេះ។

តាមរយៈលោក Marco Milella អ្នកស្រាវជ្រាវនៅមហាវិទ្យាល័យនរវិទ្យានៃសាកលវិទ្យាល័យប៊ែនបាននិយាយថា លទ្ធផលទាំងអស់ដែលអ្នកស្រាវជ្រាវបានរកឃើញទាំងនោះគឺជាភស្ថុតាងថ្មីមួយដែលបង្ហាញអំពីជំនឿ ទំនៀមទំលាប់នៃការកប់សព និងសង្គមរស់នៅរបស់មនុស្សក្នុងយុគថ្មបំបែក។ តាមរយៈការស្រាវជ្រាវនោះ អ្នកស្រាវជ្រាវបានរកឃើញនូវគ្រោងឆ្អឹង លលាក្បាល ជាដើម​។ លោក Milella បានបន្តទៀតថា​ ការងារស្រាវជ្រាវនេះ គឺព្យាយាមរកទិន្ន័យថ្មីៗ អំពីការបញ្ចុះសព និងគ្រោងឆ្អឹង។ គ្រោងឆ្អឹងទិន្ន័យទាំងនោះបានបង្ហាញឲ្យយល់អំពី ភេទ អាយុ និងអាយុកាលនៃផ្នូរសពទាំងនោះ៕

ប្រភព៖ Researchers reveal the burial rituals of the “oldest city in the world” – HeritageDaily – Archaeology News

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!