ទំព័រដើមប្រវត្តិសាស្ត្រអ្នកស្រាវជ្រាវមានការភ្ញាក់ផ្អើលបន្ទាប់ពីបានរកឃើញសពមាំមីអេហ្ស៊ីបដំបូងគេដែលបង...

អ្នកស្រាវជ្រាវមានការភ្ញាក់ផ្អើលបន្ទាប់ពីបានរកឃើញសពមាំមីអេហ្ស៊ីបដំបូងគេដែលបង្ហាញថាមានផ្ទៃពោះ

អេហ្ស៊ីប៖ ទិន្ន័យនៃការរកឃើញដ៏ភ្ញាក់ផ្អើលនៃសពមាំមីដែលមានផ្ទៃពោះ នេះគឺបន្ទាប់ពីមានការស្រាវជ្រាវពីអ្នកវិទ្យាសាស្រ្តប៉ូឡូញក្នុងគម្រោងស្រាវជ្រាវ Warsaw Mummy Project។

គម្រោងនៃការស្រាវជ្រាវនេះបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៥ ដែលធ្វើការសិក្សាស្រាវជ្រាវលើសាកសពមាំមីមនុស្ស និងសាកសពមាំសត្វ ក្នុងសម័យអេហ្ស៊ីបបុរាណ។ ការសិក្សានេះធ្វើឡើងនៅសារមន្ទីរជាតិក្នុងទីក្រុងWarsaw នៃប្រទេសប៉ូឡូញ។ វិធីសាស្រ្តនៃការសិក្សានេះ គឺផ្តោតលើការ Scan លើសពមាំមីទាំងនោះ។

តាមរយៈអ្នកស្រី Marzena Ożarek-Szilke , នរវិទូ និងបុរាណវិទូដែលមកពីសាកលវិទ្យាល័យជាតិ Warsaw, អ្នកស្រី និងក្រុមការងារ បានបានបង្ហាញអំពីទិន្ន័យសង្ខេបនៃការស្រាវជ្រាវ និងរៀបចំបោះពុម្ភ ផ្សព្វផ្សាយជាសារធារណៈនាពេលខាងមុខ។​

អ្នកស្រី Marzena រួមជាមួយនឹងប្តី ដែលជាអ្នកបុរាណវិទូ ឯកទេសអេហ្ស៊ីបបុរាណ បានប្រាប់ទៅកាន់ ភ្ញាក់ងារសារពត៌មាន PAP ថា “យើងបានធ្វើការពិនិត្យមើលលើរូប និងកត់ត្រាចំណុចមួយចំនួនដែលស្រដៀងគ្នា លើសាកសពមាំមី​ដែលត្រូវជាក្រុមគ្រួសារតែមួយ ដោយមានឪពុក និងម្តាយ ដែលមានកូនបីនាក់នៅក្នុងពោះ​។”

លោក Wojtek Ejsmond ដែលជាម្នាក់ក្នុងប្រធានគម្រោងស្រាវជ្រាវនេះបានប្រាប់ CNNថា “មាំមីនេះត្រូវបានទិញទៅប្រទេសប៉ូឡូញក្នុងឆ្នាំ ១៨២៦ ដោយលោក Jan Wężyk-Rudzki ។ នៅក្នុងសម័យកាលនោះគេជឿថា សពមាំមីនោះជាមនុស្សស្រី ប៉ុន្តែទស្សនៈទាំងនោះត្រូវបានផ្លាស់ប្តូរនៅក្នុងទសវត្សឆ្នាំ​១៩២០ នៅពេលដែលសិលាចារឹកលើមឈូសនោះត្រូវបានបកប្រែរួច និងបានបង្ហាញអំពីឈ្មោះ Hor-Djehuty ដែលត្រូវជា ព្រឹទ្ឋចារ្យ (Priest)នៅក្នុងសម័យអេហ្ស៊ីបបុរាណ។ ទោះបីជាវាជាកម្មសិទ្ធិរបស់សាកលវិទ្យាល័យ Warsaw ក៏ដោយក៏ម៉ាំមីនេះបានខ្ចីទៅសារមន្ទីរជាតិក្នុងទីក្រុង Warsaw តាំងពីឆ្នាំ 1917ដើម្បីដាក់តាំងបង្ហាញ។”

អំឡុងពេលធ្វើការស្រាវជ្រាវ, ក្រុមការងាររកឃើញនូវពត៌មានដែលគួរឲ្យចាប់អារម្មណ៌ បន្ទាប់ពីបានធ្វើការវិភាគដោយ computer tomography ។ តាមរយៈការវិភាគនោះ បានឲ្យឃើញអំពី បង់រុំរបស់ម៉ាំមីនោះមិនត្រូវដកចេញទេ ហើយក្រុមអ្នកស្រាវជ្រាវបង្ហាញអំពីទម្រង់រាងកាយគ្រោងឆ្អឹងមាំមី គឺនៅទាំងមូល ។ បន្ថែមពីលើនេះ ក្រុមអ្នកស្រាវជ្រាវបានវិភាគឃើញថា មាំមីនេះជាសពមនុស្សស្រី ដោយមិនមានប្រដាប់ភេទមនុស្សប្រុសនោះទេ ។ ទម្រង់3Dនៃរាងកាយមាំមីបានបង្ហាញថា មានសក់រួញ។

រូបភាពតាមរយៈការScan លើមាំមី (ប្រភព: CNN)

លោក Ejsmond បានបន្តប្រាប់ទៅ CNNថា មនុស្សស្រីនោះគឺស្លាប់នៅចន្លោះអាយុ២០ឆ្នាំ ទៅ៣០ឆ្នាំ​ហើយទារកក្នុងគភ៌មានអាយុចន្លោះពី 26 ទៅ 30 សប្តាហ៍។ ពួកយើងពុំបានអំពីមូលហេតុការស្លាប់របស់មាំមីនេះទេ ប៉ុន្តែនេះគឺគម្រោងនៃការស្រាវជ្រាវរបស់ពួកយើងនៅខាងមុខទៀត។ សំណួរដ៏ធំមួយដែលអ្នកវិទ្យាសាស្ត្រមានគឺហេតុអ្វីបានជាភេទរបស់ទារកដែលមិនទាន់ត្រូវបានកំណត់ ។​គួរបញ្ជាក់ដែរថា ជាទូទៅសរីរាង្គខាងក្នុងសពមាំមីត្រូវបានដកចេញជាប្រចាំមុនពេលធ្វើសាកសព។ លោកបានបន្តទៀតថា “ការរកឃើញទាំងមូលនេះបានធ្វើឱ្យយើងចាប់អារម្មណ៍នឹងសំណួរថាហេតុអ្វីបានជាវាមិនត្រូវបានគេដកចេញ” ។ “យើងមិនដឹងថាហេតុអ្វីបានជាវាត្រូវបានទុកនៅទីនោះ។ ប្រហែលជាមានហេតុផលខាងសាសនា។ ប្រហែល​ជា​ពួកគេ​គិត​ថា​កូន​ដែល​មិន​កើត​មិនទាន់​មាន​ព្រលឹងឬប្រហែលជាដោយសារតែវាពិបាកក្នុងការយកកូនចេញពីផ្ទៃ។ នេះក៏អាចជាផ្នែកមួយក្នុងការពន្យល់ពីមូលហេតុដែលសាកសពម៉ាំមីត្រូវបានរុំក្នុងផ្នូរដែលមានឈ្មោះ “ព្រឹទ្ឋចារ្យ “។

នៅពេលដែល លោកWężyk-Rudzki បាននាំយកម៉ាំមីទៅកាន់ប្រទេសប៉ូឡូញក្នុងសតវត្សទី 19 គាត់បានស្នើថាវាត្រូវបានគេរកឃើញនៅក្នុងផ្នូររបស់រាជនៅ Thebes។ ប៉ុន្តែ​អ្នក​បុរាណ​វិទូ​មិន​ច្បាស់​អំពី​រឿង​នេះ ឬ​ប្រវត្តិ​របស់​ម៉ាំមី​នោះ​ទេ។ Ejsmond បានពន្យល់ថា “យើងមិនប្រាកដថាវាពិតទេ វាជារឿងធម្មតាទេដែលមនុស្សផ្តល់ភស្តុតាងមិនពិតដល់បុរាណវវិទូ ដើម្បីបង្កើនតម្លៃ និងសារៈសំខាន់របស់មាំមី  ដូច្នេះយើងគួរតែប្រុងប្រយ័ត្នចំពោះការលើកឡើងបែបនេះ។”

លោក បានបន្តលើលឡើងទៀតថា “យើងដឹងថានៅសម័យបុរាណ មឈូសត្រូវបានប្រើប្រាស់ឡើងវិញ ហើយនៅស.វ.ទី ១៨-១៩ ផ្នូរត្រូវបានគេលួចជីក និងលួច នឹងលក់ឲ្យឈ្មួញ។” ប្រហែល១០% នៃមាំមីនៅក្នុងសារមន្ទីរគឺប្រហែលខុសមឈូស។

Preview in new tab

លោកអ្នកអាចស្វែងរកអត្ថបទបាននៅលើ Journal of Archaeological Science

ប្រភព៖ Egyptian mummy was pregnant woman, scientists reveal in world first (cnn.com)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!