ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាស្ថានីយផូស៊ីលសត្វសមុទ្រ ភ្នំកំបោរ ខេត្តឧត្តរមានជ័យ

ស្ថានីយផូស៊ីលសត្វសមុទ្រ ភ្នំកំបោរ ខេត្តឧត្តរមានជ័យ

ក្នុងខែ​មីនា​​ឆ្នាំ​២០២២នេះ ​ក្រុមការងារ​សិក្សា​ផូស៊ីលនៃ​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ អគ្គសហគមន៍​មូលដ្ឋាន​ នៃ​ក្រសួង​បរិស្ថាន​ បាន​ចុះ​សិក្សា​ផូស៊ីល​នៅក្នុងភូមិសាស្ត្រខេត្តឧត្តរ​មាន​ជ័យជា​ច្រើន​ទីតាំង​​​។​ ក្នុង​នោះ​ស្ថានីយ​ផូស៊ីល​ភ្នំ​ថ្មកំបោរ​ ត្រូវ​បានរកឃើញពពួកសត្វសមុទ្រដែល​កប់​នៅ​ក្នុង​ថ្ម​កំបោរ​។​ ភ្នំ​កំបោរមាន​ភ្នំ​ចំនួន​៣​នៅ​ក្បែរៗ​គ្នា នៅ​ក្នុង​ស្រុកបន្ទាយ​អំពិល​ ខេត្ត​ឧត្តរ​មាន​ជ័យ ​ក្នុង​តំបន់​ការ​ពារ​ទេសភាព​បន្ទាយ​ឆ្មារ​(រូបលេខ១)។ ក្រុមការងារ​បាន​ពិនិត្យ​ភ្នំ​ថ្មកំបោរដែល​​ធំជាងគេ​នៅកណ្តាល មានទីតាំង​យក​ថ្ម​នៅជើង​ភ្នំ​ បង្កើត​បាន​ជា​ស្រះ​ទឹក​ធំមួយ​។​ តាមរយៈ​ផែន​ទី​ភូគព្ភសាស្ត្រនៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​មាន​អក្ស​រសំគាល់​ PLS ដែម​មាន​អាយុ​កាល​ស្ថិត​នៅ​ក្នុង​សម័យ​កាល​ Permian (២៥១-២៩៩លានឆ្នាំ) ក្នុង Paleozoic។ យើង​​បាន​ដើរពិនិត្យមើល​តាមជើង​ភ្នំនិង​ជុំ​វិញស្រះ​ ហើយ​​បាន​ជួប​សំណាក​ផូស៊ីលគ្រី​ណូអ៊ីត​ជា​ច្រើន​ និង​មិន​​បាន​ជួប​ប្រភេទសត្វ​ផ្សេងទេ។​​

គ្រី​ណូ​អ៊ីត​ជា​អ្វី​?​ Crinoids គឺជាសត្វសមុទ្រមួយ​ក្រុម​ ដែលបង្កើតជាក្រុម Crinoideaដែលជាផ្នែកមួយនៃសាខា​ phylum Echinodermata ក្នុង​ Class Crinodea ដែលរួមបញ្ចូលទាំង​ក្រុម​ផ្កាយសមុទ្រ starfish និង brittle stars ក្រុមនេះក៏រូបរាង​ប្រហាក់​ប្រហែលនិង​ផ្កាយសមុទ្រ​ដែរ​ sea urchins ក្រុម​កាំ​ប្រមា​សមុទ្រ​ និង​ក្រុម​ឈ្លើង​សមុទ្រ sea cucumbers។គ្រីណូអ៊ីត​បាន​បន្ត​មក​រស់​នៅ​រហូត​ដល់​ពេល​បច្ចុប្បន្នមាន​ប្រមាណ​ជា​៥៤០​ពូជន៍។ សម្រាប់​ក្នុង​ប្រទេសកម្ពុជា​ពពួកសត្វ​នេះ​ក៏មាន​ខ្លះ​ដែរ​ដែល​បាន​បន្ត​រស់​នៅ​ដល់​បច្ចុប្បន្នតែ​មិន​ដឹង​ថាមាន​ប៉ុន្មាន​ប្រភេទនោះ​ទេ​។​​

ប្រវត្តិ​នៃ​ការ​រក​ឃើញ​សំណា​ក​ផូស៊ីល​គ្រី​ណូ​អ៊ីត​នៅ​ គ្រី​ណូអ៊ីត​ខ្លះ​ត្រូវ​បាន​គេហៅ​ថា​ផ្កា​លីលី​សមុទ្រ។​​ ផូស៊ីល​គ្រី​ណូអ៊ីត​ត្រូវ​បាន​រក​ឃើញ​ មាន​ជី​វិត​នៅ​លើ​ផែន​ដី​កាល​ពី​ប្រមាណ​៤៥០លាន​ឆ្នាំ​មុន​​។​ សត្វ​គ្រី​ណូអ៊ីត​ មាន​រូប​រាង​ដូច​ជា​ផ្កា​ព្រលិតមួយ​ដើ​មដែល​​មាន​ផ្នែក​ផ្កា​ ដើម និង​ឫស​ ខ្លះ​មាន​ដើ​មខ្លី​ និង​ខ្លះ​មាន​ដើម​វែង​។​ គេបាន​​រក​ឃើញ​គ្រី​ណូ​អ៊ីត​ខ្លះ​មាន​ប្រវែង​ដល់​ទៅ​១ម៉ែត្រ។ ពួក​វា​ជា​ប្រភេទ​សត្វដែល​រស់​នៅ​ក្នុង​ទឹ​ក​រាក់។​​ ថ្វី​ត្បិត​យើង​មើល​ទៅ​ហាក់​ដូច​ជា​រុក្ខជាតិ​ តែ​ការពិតពួក​គ្រីណូអ៊ីត​ ​ជាសត្វ​អាច​ធ្វើ​ដំណើរ​ និង​ហែល​ទឹក​បាន​។​

នៅ​ភ្នំ​កំបោរ​អាច​មាន​ពពួកគ្រីណូអ៊ីតច្រើន​ប្រភេទ​បើ​សិន​មាន​ការ​សិក្សា​លំអិត​។ យើង​បាន​ជួប​ប្រភេទ​ទី១​​ មាន​អវៈយវៈ​ដុះ​តាម​ដើម​ពាស​ពេញ​ (រូបលេខ២-៣)។​​ ប្រភេទទី២​ មិន​មាន​អយៈយវៈ​ដុះ​នៅ​តាម​ដើម​វា​ទេ​ ប្រភេទ​នេះ​យើង​ធ្លាប់​ជួប​ប្រទះ​នៅ​ភ្នំ​ជញ្ជាំង​ ភ្នំ​ស្វាយ​ និង​ភ្នំ​បាក់​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ (​រូបលេខ៤​-​៥​)​។ សំណាក​ផូស៊ីល​ គ្រីណូអ៊ីត​មួយ​ ដែល​ស្ថិត​នៅ​ជើងភ្នំ​ មាន​តែ​ផ្នែក​ខ្លះ​ ដែល​ដើម​របស់​វា​មាន​ទំហំ​ធំ​ដល់​៥ស.ម(រូបលេខ៦-៧)​។​ ទីតាំង​ភ្នំ​នេះ ​អាច​ជា​ទីតាំង​មួយ​សម្រាប់​ការ​សិក្សា​ស្រវជ្រាវ​លើ​ផូស៊ីល​គ្រី​ណូអ៊ីត​ ដោយ​យើង​ជឿជាក់​ថា​ និង​មាន​ច្រើន​ប្រភេទ​ និង​អាច​មាន​ពេញ​រូប​រាង​នៃ​សត្វ​ទាំង​ឡាយ​នេះ​៕

————————————————-

Ocean fossils site from limestone mountain in Oddor Meanchey province

In March 2022, the fossil research team from the Ministry of Environment conducted research in Oddor Meanchey province. The researchers found some ocean fossils in the limestone mountain. There are three limestone mountains located in Banteay Ampil district, Oddor Meanchey province. The mountain in the middle is a quarry site. Hence, it creates a big pond.

Based on the geological map of Cambodia, the site is known as PLS which is dated to Permian (251-299 million years), Paleozoic. The survey at the foot of the mountain and around the pond found some ocean fossils of Crinoids. 

What are Crinoids? Crinoids are the ocean species belonging to the Crinoidea group. It is in the branch of Phylum Echinodermata of the Crinoidea class. It is including Starfish, brittle stars, sea urchins, and sea cucumbers. There are 540 species of Crinoids that survive until the present. Significantly, Cambodia has Crinoids. However, the exact number of species is unknown.

According to previous research, some ocean fossils are known as Ocean Lilium. According to fossils, Crinoids are known survived 450 million years ago. A crinoid is similar to a water lily flower which is having a flower, stalk, and root. Some of them are short and some are long. Some Crinoids are one-meter long. They were living in shallow water. It looks like a plant. However, it could move and swim. 

Limestone mountain could possibly have many species of Crinoids. A Crinoid that has many arms was found at Chuncheang, Svay, and Bak mountains in Oddor Meanchey province. A Crinoid found at the foot of the mountain remains only some pieces. However, it is big. The stalk is five centimeters. Therefore, the site is significant for more studies about Crinoid. 

អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!