ទំព័រដើមប្រវត្តិសាស្ត្រអរិយធម៌អាសានតេ (Asante civilization)

អរិយធម៌អាសានតេ (Asante civilization)

នៅសតវត្សទី ១៧ នៃគ.ស. មានតំបន់អរិយធម៌ដ៏សំខាន់មួយកកើតឡើងនៅក្នុងទ្វីបអាហ្រ្វិកខាងលិច ហើយត្រូវបានគេស្គាល់ថាជា តំបន់ Gold Coast (ឆ្នេរមាស) ដោយបច្ចុប្បន្នជាប្រទេសហ្គាណា(Ghana)។ តំបន់នោះ ត្រូវបានគេដឹងថាជាទីតាំងនៃក្រុមមនុស្សដែលមានឈ្មោះថា អាកាន។  Gold Coast គឺជាផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយនៅដើមស.វ.ទី ១៧ និងនៅក្នុងតំបន់ទ្វីបអាហ្រ្វិកខាងលិច ដែលគ្រប់គ្រង អាណាចក្រ នៃអរិយធម៌អាសានតេ។

ផែនទីនៃអរិយធម៌អាសានតេ និងក្រុងKumasi
ប្រភព៖ blackpast.org

នៅកំឡុងស.វ.ទី១៧ដដែលនេះ អាសានតេ គឺចាប់ផ្តើមរីកចម្រើននៅតំបន់​ Kumasi​ ដែលជាសំបុកនៃរ៉ែមាស។ គួរបញ្ជាក់ដែរថា នៅសម័យនោះ ពួកអឺរ៉ុប គឺបានមករកមាសនៅក្នុងតំបន់អាហ្វ្រិក ជាពិសេសនៅក្នុងតំបន់ Kumasi ដែរ។ នេះគឺជាហេតុដែលគេហៅថា Gold Coast ដែលសំដៅលើប្រទេសហ្គាណា។​ នៅឆ្នាំ១៧៥០នៃគ.ស.​ អាសានតេ គឺជាអាណាចក្រដែលមានឥទ្ធិពលជាងគេនៅក្នុងតំបន់អាហ្រ្វិកខាងលិច ដែលដឹកនាំដោយ ស្តេច Osei Tutu។ នៅអំឡុងពេលការដឹកនាំដោយស្តេច Osei Tutu អាណាចក្រនេះមានវិសាលភាពទឹកដីចាប់ពីតំបន់ភាគកណ្តាលនៃប្រទេសហ្គាណា(Ghana) តុងហ្គូ(Tongo) និងរហូតដល់ប្រទេស កូតឌីវ័រ (Côte d’Ivoire)។ អាសានតេ គឺអរិយធម៌ និងអាណាចក្រដ៏មានឥទ្ធិពលនៅក្នុងស.វ.ទី១៨នៃគ.ស. ​ និងមុននៃសម័យអាណានិគមអង់គ្លេស។

តំបន់ Kumasi មានទីតាំងស្ថិតនៅខាងត្បូងនៃប្រទេសហ្គាណា និងមានចម្ងាយប្រមាណជាង ២៥០គីឡូពីរាជធានីនៃប្រទេសហ្គាណា។ សព្វថ្ងៃនេះ ក្រុមជនជាតិអាកាននៅតែបន្តរស់នៅក្នុងទីក្រុង Kumasi នេះ និងឃើញមានសំណង់តាមបែបប្រពៃណីរបស់អរិយធម៌អាសានតេ ដែលធ្វើផ្ទះអំពីដីឥដ្ឋ និងឈើ ជាដើម។ រវាងឆ្នាំ 1960 និង 1970 សំណង់ទាំងនោះត្រូវបានទិញដោយ Ghana Museums and Monuments Board (GMMB) ហើយត្រូវបានកំណត់ថាជាសម្បត្តិបេតិកភណ្ឌជាតិនៃប្រទេសហ្គាណា និងអង្គការយូណេស្កូ។​ សំណង់អាគារទាំងនោះបានក្លាយជាតំបន់ទេសចរណ៍ជាតិ និងអន្តរជាតិនៃប្រទេសហ្គាណា និងមានការរៀបចំថែរក្សាសម្រាប់ការអភិវឌ្ឍន៍នៃអរិយធម៌អាសានតេ។ គម្រោងនេះ គឺគាំទ្រដោយអង្គការមូលនិធិកប្រាសាទពិភពលោក World Monument Fund។ តាមរយៈការសិក្សាផ្នែកបុរាណវិទ្យានៅក្នុងតំបន់នេះ អ្នកបុរាណវិទូបានរកឃើញនូវវត្ថុអំពីលោហធាតុជាច្រើន ជាពិសេសអំពីមាស សម្រាប់ធ្វើការជួញដូរជាមួយពួកអឺរ៉ុប។ ការរកឃើញនៃវត្ថុតាងទាំងនោះបានបង្ហាញអំពីឥទ្ធិពលនៃអរិយធម៌នេះ ដោយសារតែក្នុងសម័យកាលនោះ ពួកអឺរ៉ុបចូលមកគ្រប់គ្រង់លើអាណាចក្រផ្សេងៗ លើកលែងតែអាសានតេនៅមិនទាន់ស្ថិតក្រោយចំណុះរបស់ពួកអឺរ៉ុប។

មនុស្សក្នុងអរិយធម៌នេះមានជំនាញក្នុងការផលិតវត្ថុសិល្បៈ អំពីមាស និងក្រណាត់ តាមទម្រង់ប្លែកៗ តែមានបច្ចេកទេសខ្ពស់ ជាពិសេស​សំណង់ស្ថាបត្យកម្មនៅក្នុងទីក្រុង Kumasi (រូបលេខ៣-៧)។ សរុបមកអរិយធម៌ ឬអាណាចក្រអាសានតេ គឺត្រូវបានដួលរលំបន្ទាប់ពីស្តេច Osei Tutu ត្រូវបានសុគតនៅដើមស.វ.ទី១៨​  និងមានការឈ្លានពានពីសំណាក់អរិយធម៌ដ៏ទៃទៀតជាពិសេស ជនជាតិអឺរ៉ុបដែលមករុករករ៉ែមាសនៅក្នុងទ្វីបអាហ្រ្វិកខាងលិចនេះ។ អរិយធម៌នេះមានជីវិតប្រហែលជាង១ស.វ. ពោល គឺចាប់ពីស.វ.ទី១៨ ​រហូតដល់ពេលដែលចក្រភពអង់គ្លេសដាក់អាណានិគមនៅចុងស.វទី១៩​នៃគ.ស៕

——————————————–

Asante Civilization
In the 17th century, there is an important area of ​​civilization originated in West Africa and is known as the Gold Coast and now in Ghana. The area is known as the site of a group of people called Akan. The Gold Coast was an important trade route in the early 17th century and in West Africa, which ruled the empire of the Asante civilization.

During this 17th century, Asante began to prosper in Kumasi which is a complex of gold ores. It should be noted that at that time, Europeans came to find gold in Africa, especially in Kumasi called Gold Coast refers to Ghana. In 1750 AD, Asante was the most powerful empire in West Africa, ruled by King Osei Tutu. During the reign of King Osei Tutu, the empire extended from central Ghana, Tongo untill Côte d’Ivoire. Asante was a powerful civilization and empire in the 18th century and before the British colonial period.

Kumasi is located in the south of Ghana, more than 250 km from the Ghanaian capital. Today, the Akan have lived in Kumasi and thee are the traditional architectural structures of the Asante civilization, which houses made of clay and wood. Between 1960 and 1970, the buildings were purchased by the Ghana Museums and Monuments Board (GMMB) and designated as​ the National Heritage Site of Ghana and UNESCO. The buildings became the national and international tourist destination of Ghana and were designed for the development of the Asante civilization. This project is supported by the World Monument Fund Organization. Through archaeological research in the area, archaeologists have discovered many metal objects, especially gold for trade with Europeans. The discovery of these artifacts shows the influence of this civilization because at that time the Europeans came to rule all the kingdoms except Asante was not yet under European rule.

People in this civilization specialize in the production of gold and textile in various forms with highly technical, especially in the architecture of Kumasi. In conclusion, the Civilization or Empire of Asante colloped after the death of King Osei Tutu in the early 18th century and the invasion of other civilizations, especially the Europeans who came to explore for gold in west Africa. The period of civilization is only more than a century, that is, from the 18th century until the British colonization at the end of the 19th century.

អត្ថបទដើម៖ លោក អេង តុលា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!