ទំព័រដើមប្រវត្តិសាស្ត្រឈុតត្បូងថ្មដែលប្រើប្រាស់ក្នុងការបញ្ចុះសពក្នុងប្រទេសចិន

ឈុតត្បូងថ្មដែលប្រើប្រាស់ក្នុងការបញ្ចុះសពក្នុងប្រទេសចិន

ឈុតបញ្ចុះសព Jade គឺជាឈុតធ្វើពីត្បូងថ្មដែលឃើញមាននៅក្នុងរាជវង្សហាននៃប្រទេសចិន ដែលប្រើសម្រាប់បញ្ចុះជាមួយនឹងផ្នូរសពអ្នកដែលមានឋានៈខ្ពស់ក្នុងរាជវង្ស។​ ជនជាតិចិនបានចាប់ផ្តើមបង្កើត ឈុតអាវក្រោះធ្វើអំពី ត្បូង (Jade) នេះគឺ នៅដើមឆ្នាំ 6000 មុនគ្រឹស្តសករាជ ក្នុងកំឡុងយុគថ្មរំលីង។ ការធ្វើនេះគឺដើម្បី​ធ្វើជាគ្រឿងលម្អ និងជាការបង្ហាញអំពីនិយមន័យនៃការគោរពប្រតិបត្តិសាសនាក្នុងប្រទេសចិន។

ស្ថានីយន៍ដំបូងដែលត្រូវបានគេដឹងថា ជាកន្លែងផលិត ត្បូងJade នេះគឺនៅតំបន់ទន្លេ Yangtze ដោយក្រុមមនុស្សដែលហៅថា Liangzhu (3300-2300 មុនគ.ស)។ ការផលិតនេះ គឺដើម្បីប្រើប្រាស់ក្នុងការបញ្ចុះសព។  Liaoning គឺជាខេត្តដែលសំបូរទៅដោយត្បូងថ្ម នេះ។ ខេត្តនេះគឺស្ថិតនៅក្បែរនឹងប្រទេសម៉ុងហ្គោលី។  នៅឆ្នាំ ​4700-2200 មុនគ.ស. ក្រុមមនុស្សក្នុងតំបន់នេះចាប់ផ្តើមយកត្បូងនេះធ្វើជាគ្រឿងអលង្ការ និងជាគ្រឿងប្រើប្រាស់ក្នុងលិទ្ឋសាសនា។

ប្រភព៖ Shutterstock

ជាមួយគ្នានេះដែរនៅក្នុងរាជវង្សហាន (រាជ្យវង្សធំទីពីរនៃប្រទេសចិន) ចាប់ពីឆ្នាំ 202 មុនគ.ស.  វត្ថុផ្សេងៗដែលផលិតអំពីត្បូងនេះត្រូវបានប្រើប្រាស់ក្នុងការតុបតែង គ្រឿងលម្អ កាន់តែច្រើនឡើងៗ។ វត្ថុទាំងនោះគឺធ្វើឡើងជារូបសត្វ និងជាគ្រឿងតុបតែងផ្សេងៗទៀត។  ដោយសារតែភាពរឹង ភាពធន់ និងពណ៌ភ្លឺចែងចាំងរបស់វា ត្បូងនេះត្រូវបានប្រើប្រាស់ក្នុងគំនិតនៃការបញ្ចុះសព របស់អ្នកមានឋានៈខ្ពស់ក្នុងរាជ្យវង្សចិនដូចជា ស្តេច និងក្សត្រី ជាដើម។​

ជនជាតិហានបានគិតថា មនុស្សម្នាក់ៗមានព្រលឹងពីរផ្នែកគឺ ព្រលឹងវិញ្ញាណ (hun 魂) ដែលធ្វើដំណើរទៅកាន់ឋានសួគ៌អមតៈ (xian) និងរូបកាយ-ព្រលឹង (po 魄) ដែលនៅសេសសល់ក្នុងផ្នូរ។ មេដឹកនាំនៅក្នុងរាជ្សវង្សហានសម័យបុរាណបានជឿថា ត្បូងថ្មនេះនឹងអាចរក្សារូបរាងកាយ និងព្រលឹងជាប់នៅជាមួយគ្នា ដោយពួកគេបានធ្វើជាគ្រឿងអលង្ក ដូចជា កងដៃ អាវក្រោះ នេះជាដើម ដោយដាក់នៅរួមជាមួយគ្នាក្នុងផ្នូរ។​

ប្រភព៖ Shutterstock

គេបាន​រុំ​អ្នក​ស្លាប់​ទាំងមូល​ដោយ​បំណែក​នៃ​ត្បូង​ថ្ម រាប់ពាន់ដែលត្រូវបាន​កាត់ និង​ប៉ូលាដោយដេរភ្ជាប់​ជាមួយរួមគ្នា​នឹង​អំបោះ ហើយគេ​ជឿថា​ឈុត​នេះអាច​ធានា​ថា​សាកសព​នឹង​ស្ថិតស្ថេរ​អមតៈ។ តាមការប៉ាន់ប្រមាណថា ឈុតត្បូងនេះត្រូវចំណាយពេលអស់១០ ឆ្នាំ ដើម្បីផលិតឈុតនេះបានស្អាតល្អប្រណិត។

ប្រភព៖ Shutterstock

យោងទៅតាមសៀវភៅ Hòu Hànshū (សៀវភៅនៃសម័យក្រោយ Han) ខ្សែស្រឡាយដែលអាចប្រើប្រាស់ឈុតនេះបានគឺអាស្រ័យលើឋានៈ។ ឈុត​ត្បូង​ថ្មរបស់​អធិរាជ​ត្រូវ​បាន​ត្បាញ​ដោយ​មាស រួមផ្សំជាមួយនឹងត្បូងថ្មដ៏ប្រណិត។ ការប្រើប្រាស់មាស ឬ ត្បូងថ្មទាំងនោះ គឺអាស្រ័យលើឋានៈ របស់អ្នកស្លាប់ ដោយ ឧទារហណ៌ ឈុតរបស់ឪពុកប្រើប្រាស់មាស រីឯឈុតរបស់កូនប្រុសស្រីប្រើទុងដែង ឬប្រាក់ជាដើម ។ វាត្រូវបានគេជឿថាការប្រើប្រាស់មាស ឬត្បូងមានតម្លៃត្រូវបានឈប់ប្រើក្នុងរជ្ជកាលរបស់អធិរាជទីមួយនៃរាជ្សវង្ស Wei ក្នុងសម័យនគរទាំងបី (គ.ស.២២០-២៨០) ដោយ​គេខ្លាច​ចោរ​កាយផ្នូរ​​ដើម្បី​យក​ខ្សែ​មាស ឬ​ប្រាក់។ ការលើកឡើងពីការកប់ឈុតត្បូងក្នុងអត្ថបទប្រវត្តិសាស្ត្រត្រូវបានសង្ស័យជាយូរមកហើយថាគ្រាន់តែជារឿងព្រេងនិទាន រហូតដល់ការរកឃើញឈុតត្បូងថ្មពេញលេញចំនួនពីរនៅក្នុងផ្នូររបស់ព្រះអង្គម្ចាស់ Liu Sheng និងព្រះនាង Dou Wan ដែលជាក្សត្រីរបស់ព្រះអង្គនៅទីក្រុង Mancheng ខេត្ត Hebei។ នៅក្នុងឆ្នាំ ១៩៦៨ ឈុតត្បូងថ្មចំនួនសរុបប្រមាណ ២០ ត្រូវបានគេរកឃើញ។ ឈុតបញ្ចុះសពត្បូងថ្មត្រូវបានគេរកឃើញនៅក្នុងប្រទេសចិនរហូតមកដល់បច្ចុប្បន្ន៕

ប្រភព៖ The Immortal Armour of China’s Jade Burial Suits – HeritageDaily – Archaeology News

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!