ទំព័រដើមប្រវត្តិសាស្ត្រអរិយធម៌ អាណាតូលីយ៉ា ឬ ហេតធី  (Anatolia or Hittite civilization)

អរិយធម៌ អាណាតូលីយ៉ា ឬ ហេតធី  (Anatolia or Hittite civilization)

អាណាតូលីយ៉ា (Anatolia) ​ឬបច្ចុប្បន្នហៅថា Asia Minor គឺជាឧបទ្វីបដ៏ធំមួយនៅអាស៊ីខាងលិច និងអ៊ឺរ៉ុប ។ បច្ចុប្បន្នគឺជាផ្នែកធំមួយនៃប្រទេសទួគី ។ នៅក្នុងប្រវត្តិនៃតំបន់ អាណាតូលីយ៉ានេះបានកកើតឡើងនៅពេលដែលជនជាតិ ហេតធី (Hittite) បានមកតាំងទីនៅតំបន់នេះ ក្នុងអំឡុងឆ្នាំ ១៦០០មុនគ.ស. បន្តបន្ទាប់មកបានក្លាយជាអាណាចក្រ Hittite។  អរិយធម៌ និងអាណាចក្រនេះទទួលឥទ្ធិពលស្ទើតែទាំងស្រុងពីអរិយធម៌មេសូប៉ូតាមី ទាំងនយោបាយ​​ សាសនា ទំនៀមទម្លាប់ជាដើម។

នៅដើមស.វ.ទី ១៩ អ្នកស្រាវជ្រាវបុរាណវិទ្យា មកពីវិទ្យាស្ថានស្រាជ្រាវជ្រាវជាតិនៃប្រទេស ឆែកបានរកឃើញ និងធ្វើកំណាយនៅទីក្រុងបុរាណមួយកន្លែងឈ្មោះ Hattusha ដែលដឹងថា ជារាជធានីនៃ អាណាចក្រ ហេតធី  និងអរិយធម៌អាណាតូលីយ៉ា។ បច្ចុប្បន្នទីក្រុងនេះមានទីតាំងនៅស្រុក Boğazkale នៃខេត្ត Çorum ក្នុងប្រទេសទួគី។ ទីក្រុងនេះកសាងនៅលើ ភ្នំធម្មតាមួយនៅភាគខាងជើងនៃតំបន់ភ្នំ Anatolian។ ទីក្រុងជាបណ្តុំនៃសំណង់ស្ថាបត្យកម្មដ៏សំខាន់ក្នុងអរិយធម៌ អាណាតូលីយ៉ា និងមានឆ្លាក់រូបនៅជ្រលងភ្នំធំសម្រាប់ធ្វើជាក្លោងទ្វារចូលក្នុងវាំង រួមមានទាំងកំពែងអំពីថ្ម មានប្រវែងជាង៨ម៉ែត្រ ។ ទីក្រុងនេះបានបែងចែកជាផ្នែកលើ និងផ្នែកក្រោម ដោយផ្នែកខាងលើជាតំបន់សំខាន់ៗរួមមានរាជវាំង ប្រាសាទសម្រាប់អធិទេព រីឯផ្នែកខាងក្រោមជាកន្លែងសម្រាប់រស់នៅ។

ក្លោងទ្វារចូលទីក្រុងHattusha (ប្រភព៖ UNESCO)

ប្រាសាទសំខាន់ជាងគេនៅក្នុងទីក្រុង Hattusha ស្ថិតនៅក្នុងស.វ.ទី១៣មុនគ.ស. និងមានរូបចម្លាក់ អធិទេពនៅក្លោងទ្វារដែរ​។ សិល្បៈនៃការឆ្លាក់ ​និងរបៀបរៀបចំគឺទទួលឥទ្ធិពលពីអរិយធម៌មេសូប៉ូតាមី។ ជាពិសេសចម្លាក់រូបលើជញ្ជាំងថ្មដែលឃើញមានរូបខ្លួនជាសត្វតោ និងក្បាលជាសត្វឥន្រ្ទី ដែលហៅថា Griffin។

រូបចម្លាក់នៅតាមជ្រលងភ្នំ ក្នុងទីក្រុង Hattusha
(ប្រភព៖UNESCO)

ក្រៅពីរាជធានី Hattusha អ្នកស្រាវជ្រាវបានរកឃើញស្ថានីយ៌សំខាន់ជាច្រើនផ្សេងទៀត ជាពិសេស​ ស្ថានីយ៌​ត្រយ (Archaeological Site of Troy)។ ស្ថានីយនេះត្រូវបានធ្វើកំណាយដំបូងនៅឆ្នាំ​១៨៧០​ដោយអ្នកបុរាណវិទូ ឈ្មោះ Heinrich Schliemann។  តាមរយៈការធ្វើកំណាយជាច្រើននៅស្ថានីយ៌នេះ បានបង្ហាញថាទីនេះមានអាយុកាលប្រហែល៤០០០ឆ្នាំ​ និងទីនេះត្រូវបានគ្រប់គ្រងដោយអរិយធម៌អាណាតូលីយ៉ា និងក៏ជាគឺជាភស្តុតាងដ៏សំខាន់មួយនៃទំនាក់ទំនងរវាងអរិយធម៌អាណាតូលីយ៉ា និងបណ្តាអរិយធម៌នៅតំបន់មេឌីទែរ៉ាណេ។

ស្ថានីយបុរាណវិទ្យា Troy និងរូបលេខ៧ សសរមានរូបរបស់អធិទេព Anu
(ប្រភព៖UNESCO
)

ជនជាតិ Hittite បុរាណមានជឿលើ អទិទេព Ahura Mazda ឬហៅថា សាសនា Zoroastrianism ដែលទទួលឥទ្ធិពលពីអរិយធម៌មេសូប៉ូតាមី ។

តាមរយៈការសិក្សាបុរាណលោហៈវិទ្យា អំពីវត្ថុសិល្បៈអំពីលោហធាតុជាពិសេស ឧបករណ៌ដែក អ្នកស្រាវជ្រាវបានបង្ហាញថា ជនជាតិHittite ចេះវិធីសាស្រ្តចម្រាញ់រ៉ែដែក និងស្មិតទៅជាឧបករណ៌ដែកមុនគេ ប្រហែល ១៥០០ឆ្នាំ​មុនគ.ស. ។ ទោះបីជាយ៉ាងណា វត្ថុសិល្បៈនៃអរិយធម៌នេះបានបង្ហាញថា ហេតធី ឬ អាណាតូលីយ៉ា  ជាអរិយធម៌ដែលចាស់ជាងគេនៅក្នុងតំបន់ Asia Minor និងបង្ហាញវិសាលភាពទឹកដីនៃអរិយធម៌នេះដោយគ្រប់គ្រង់នៅតំបន់ អាណាតូលីយ៉ា ទាំងមូល ។

អ្នកស្រាវជ្រាវពុំដឹងអំពីមូលហេតុច្បាស់លាស់នៃការដួលរលំនៃអរិយធម៌ អាណាតូលីយ៉ា  ឬ អាណាចក្រ ហេតធីនោះទេ ប៉ុន្តែប្រហែលមកពីការឈ្លានពានពីជនជាតិផ្សេងៗ ដែលរីកចម្រើនជាងអាណាចក្រខ្លួន  និងមានកត្តាផ្សេងៗដែលធ្វើឲ្យអរិយធម៌នេះចុះខ្សោយនិងដួលរលំ។

សរុបមកអរិយធម៌នេះជាអរិយធម៌ដែលមានបច្ចេកទេសក្នុងការចម្រាញ់រ៉ែ ដែក​ និងបច្ចេកទេសផលិតវត្ថុសិល្បៈអំពីលោហធាតុដ៏ចំណាស់មួយ។ តាមរយៈវត្ថុទាំងនោះ បានបង្ហាញថាអរិយធម៌នេះមានឥទិ្ធពលរបស់ខ្លួនរយៈពេល៥០០ឆ្នាំ ពោលឆ្នាំ១៦០០-១១៨០មុនគ.ស.៕

———————————–

Anatolia or Hittite civilization

Anatolia or now called Asia Minor is a large peninsula in Western Asia and Europe. It is now a large area of Turkey. The history of Anatolia originated when the Hittite people settled in the area during 1600 BC and subsequently became the Hittite Empire. This civilization and empire were almost entirely influenced by Mesopotamian civilization, including politics, religion, customs, and so on.
In the early 19th century, archaeologists from the Czech National Research Institute discovered and excavated the ancient city of Hattusha, known as the capital of the Hittite Empire and Anatolian civilization. The city is currently located in Boğazkale district of Çorum province in Turkey. The city is built on a hill north of the Anatolian Mountains. The city is a group of important architectural structures in the Anatolian civilization and is carved in the Great Valley as a gate to the palace, including a stone wall more than 8 meters long. The city is divided into upper and lower parts, with the upper part being the main area, including palaces, temples for deities, and the lower part being the place for living. The most important temple in Hattusha was in the 13th century and there is a statue of a goddess at the gate. The art of carving and arrangement is influenced by Mesopotamian civilization. In particular, stone carvings depicting lions and eagle heads called Griffin.
Besides, the found of Hattusha site, researchers have discovered many other important sites, especially the Archaeological Site of Troy. The site was first excavated in 1870 by archaeologist Heinrich Schliemann. Excavations at the site show that it is about 4,000 years old and was ruled by Anatolian civilization and is important evidence of the relationship between Anatolian civilization and regional civilizations in the Mediterranean.
The ancient Hittites believed in the goddess Ahura Mazda, or Zoroastrianism, influenced by Mesopotamian civilization.
Based on the study of metallurgy, artifacts, and metal, especially iron tools, researchers have shown that the Hittites knew the first method of refining and smelting iron ores around 1500 BC. However, the artifacts of this civilization show that Hetti, or Anatolia, is the oldest civilization in Asia Minor and shows the territorial scope of this civilization, ruling over the whole of Anatolia.
Researchers did not know the exact cause of the collapse of the Anatolian civilization or the Hittite Empire, but perhaps due to the invasion of other nations that were more developed than their empire and there were other factors that weakened the civilization and fall.
In conclusion, this civilization is a civilization that has the technique of refining iron ore and the technique of producing art objects from ancient metals. Through these objects showed that this civilization has had its influence for 500 years, from 1600-1180 BC.

អត្ថបទដើម៖ លោក អេង តុលា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!