ទំព័រដើមប្រវត្តិសាស្ត្រក្រុមអ្នកបុរាណវិទូ បានរកឃើញនូវរូបគំនូរសត្វនៅក្នុងល្អាងភ្នំមួយកន្លែងដែលមានអា...

ក្រុមអ្នកបុរាណវិទូ បានរកឃើញនូវរូបគំនូរសត្វនៅក្នុងល្អាងភ្នំមួយកន្លែងដែលមានអាយុកាលចាស់ជាងគេនៅលើពិភពលោក

ឥណ្ឌូណេស៊ី៖ អ្នកបុរាណវិទូ បានរកឃើញរូបគំនូរសត្វ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជារូបសត្វជ្រូកមួយក្បាល ហើយជឿថា មានអាយុកាលប្រហែល ៤៥៥០០ ឆ្នាំ។ រូបគំនូរនេះ គឺមានពណ៌ក្រហមដែលមានទំហំធំល្មម ហើយក៏មានរឿងព្រេងដែលនិយាយអំពីដើមកំណើតសត្វនេះនៅលើកោះ Sulawesi ផងដែរ។  រូបគំនូរនេះត្រូវបានគេរកឃើញនៅក្នុងរូងភ្នំ Leang Tedongnge ក្នុងជ្រលងភ្នំដាច់ស្រយាលមួយនៅលើកោះ Sulawesi។

ទិន្នភាពទូទៅនៃល្អាងភ្នំ Leang Tedongnge ក្នុងកោះ Sulawesiនៃប្រទេសឥណ្ឌូនេស៊ី (ប្រភព៖ A.A. OKTAVIANA)

ការរកឃើញនេះ គឺបានផ្តល់ជាភស្តុតាងដំបូងបំផុតនៃការតាំងទីលំនៅរបស់មនុស្សក្នុងតំបន់ និងប្រទេសឥណ្ឌូនេស៊ី។ លោក Maxime Aubert បានលើកឡើងថា “មនុស្សដែលបានបង្កើតគំនូរនេះឡើងគឺមានជំនាញ បច្ចេកទេសខ្ពស់​ ក្នុងការស្វែងរក និងផលិតទឹកថ្នាំពណ៌បែបនេះ។ អ្នកឯកទេសនៃគំនូរថ្មបុរាណលោក Aubert បានបង្ហាញថា ការបង្កើតឡើងការគូរគំនូរនៅលើផ្ទាំងថ្ម គឺតែងតែឃើញមាននៅសម័យបុរាណ ហើយដើម្បីកំណត់អាយុកាល យើងបានប្រើប្រាស់បច្ចេកទេស Uranium-series isotope ក្នុងការកំណត់អាយុកាលរបស់គំនូរទាំងនោះ។ ចំពោះគំនូរនៅទីនេះគឺមានអាយុកាល 45,500 ឆ្នាំ។  លោកបានបន្ថែមថា “ប៉ុន្តែវាអាចចាស់ជាងនេះទៅទៀត ពីព្រោះការកំណត់អាយុកាល គឺតែងតែខុសគ្នាបន្តិចបន្តួច”។ របាយការណ៍នៃការស្រាវជ្រាវបានបង្ហាញថា​ គំនូរនេះមានទំហំ 136cm គុណនឹង 54cm (53in x 21in) បង្ហាញពីជ្រូកមួយក្បាលដែលមានស្នែង ប្រហែលជារូបជ្រូកព្រៃ មិនមែនជ្រូកធម្មតានោះទេ។ ក្រៅពីរូបជ្រូកព្រៃ យើងក៏ឃើញមានរូបបាតដៃចំនួនពីរនៅខាងលើដែរ។​

រូបភាពបន្ទាប់ពីស្កេនរួច អ្នកស្រាវជ្រាវបានពិនិត្យឃើញមានរូបសត្វជ្រូកពីរបន្ថែមទៀត ដែលសរុប មានរូបបាតដៃចំនួន២ រូបសត្វជ្រូកចំនួន៣ ប៉ុន្តែរូបពីរទៀត មានរូបរាងមិនពេញលេញ (ប្រភព៖​ A.A. OKTAVIANA)

លោក Adam Brumm បាននិយាយថា “ជ្រូកព្រៃនេះហាក់ដូចជាកំពុងរត់ពីមនុស្ស ដែលតាមបរបាញ់ ជាមួយហ្វូងរបស់ពួកវា ដោយសារឃើញបានឃើញមានរូបសត្វជ្រូកពីរផ្សេងទៀត”។ អ្នកស្រាវជ្រាវបាននិយាយថា ដើម្បីធ្វើការសិក្សាលើរូបគំនូរបាតដៃទាំងពីរនោះ  អ្នកជំនាញបានដាក់ដៃរបស់ពួកគេនៅពីលើរូបនោះ ដើម្បីផ្ទៀងផ្ទាត់ទំហំដៃ និង ពិនិត្យមើលសារធាតុពណ៌ពីលើវា។ ក្រុមការងារសង្ឃឹមថានឹងអាចទាញយកសំណាក DNA ចេញពីពណ៌ដែលនៅសេសសល់ផងដែរ។រូបគំនូរសត្វជ្រូកនេះអាចជាសិល្បៈចំណាស់ជាងគេនៅក្នុងតំបន់ និងលើពិភពលោកដែលបង្ហាញជាគំនូររបស់សត្វ   ប៉ុន្តែវាមិនមែនជាសិល្បៈដំបូងបង្អស់នោះទេ ដោយអ្នកស្រាវជ្រាវធ្លាប់បានរកឃើញនូវរូបគំនូរផ្សេងទៀតលើថ្ម ដែលចាស់ជាងនេះ នៅប្រទេសអាហ្រ្វិកខាងត្បូង ដែលមានកាលបរិច្ឆេទប្រមាណជាង 73,000 ឆ្នាំ ត្រូវបានគេជឿថាជាគំនូរដែលចំណាស់ជាងគេបំផុត៕

រូបសត្វជ្រូក និងរូបបាតដៃចំនួនត្រូវបានរកឃើញនៅក្នុងល្អាងភ្នំ Leang Tedongnge ក្នុងប្រទេសឥណ្ឌូនេស៊ី ។ ប្រភព៖ MAXIME AUBERT

ដកស្រង់ចេញពី៖ Indonesia: Archaeologists find world’s oldest animal cave painting – BBC News

  

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!